វិស័យដឹកជញ្ជូន

អ្នកជំនាញ៖ សប្ដាហ៍ចុងក្រោយនេះ សកម្មភាពដឹកជញ្ជូនទំនិញចាប់ផ្តើមមានសញ្ញាងើបឡើងវិញបន្តិចហើយ!


តាំងពីមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩ មក បានធ្វើឲ្យសកម្មភាពដឹកជញ្ជូនទំនិញនៅកម្ពុជាមានការថយចុះជាបន្ដបន្ទាប់ ពិសេសនៅតាមច្រកព្រំដែនកម្ពុជា ថៃ និងវៀតណាមគឺមានការបិទច្រកជាបណ្តោះអាសន្ន។ ទោះយ៉ាងណា នៅសប្ដាហ៍ចុងក្រោយនេះ ពោលគឺគិតចាប់ពីចុងខែមិថុនា និងដល់ដើមកក្កដានេះ គេសង្កេតឃើញថា សកម្មភាពដឹកជញ្ជូនចាប់ផ្តើមមានសញ្ញាងើបឡើងវិញជាបណ្តើរៗហើយ។ នេះបើតាមការអះអាងរបស់អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន។
ការដឹកជញ្ជូនទំនិញតាមកំពង់ផែនៅកម្ពុជា (រូបភាព៖ http://www.pas.gov.kh)
ដោយ

បើតាម​អ្នកជំនាញ​បានគូសបញ្ជាក់ទៀតថា សកម្មភាពដឹកជញ្ជូន​ទំនិញ​មានសញ្ញាងើបឡើងនេះ ដោយសារ​នៅប្រទេស​ចិននិងនៅប្រទេស​មួយចំនួន​ទៀតហាក់​មានភាព​ធូស្រាលជាងមុន ពីជំងឺកូវីដ-១៩។

លោក ស៊ិន ចន្ធី ប្រធានសមាគម​ភស្តុភាកម្ម​កម្ពុជា​បានឲ្យដឹងថា សកម្មភាព​ដឹកជញ្ជូន​គិតចាប់ពី​ចុងខែមិថុនា និងដើមខែកក្កដានេះ​ចាប់ផ្តើម​ប្រសើរឡើងជាងមុន​បន្តិច​ ខណៈកាលពីខែកុមម្ភៈ​ដល់ខែ​ឧសភា សកម្មភាព​ដឹកជញ្ជូន​បានធ្លាក់ចុះ​រហូតដល់​៦០ ភាគរយ។

បើទោះបីជា​ពេលកន្លង​មក​សកម្មភាព​ដឹកជញ្ជូន​ធ្លាក់ចុះខ្លាំង​ក៏ដោយ ប៉ុន្ដែ​លោក ស៊ិន ចន្ធី អះអាងថា គិតមកទល់នឹងពេលនេះ ​មិនទាន់​សមាជិកណាមួយ​ប្រកាសព្យូរ​ការងារជា​បណ្តោះអាសន្ន​នោះឡើយ បើទោះបី ចំណូល​របស់ពួកគេ​នៅ​រកបាន​ត្រឹមតែ​៣០ភាគរយ​ក៏ដោយចុះ។ ចំណូល​ដែលនៅរកបាន​ទាំងនោះ គឺតាមរយៈ​ការដឹកជញ្ជូន​ទំនិញចាំបាច់មួយ​ចំនួនរួមាន ម្ហូបអាហារ អង្ករ និងទំនិញ​ពីឧស្សាហកម្ម​រោងចក្រខ្លះ​នៅតែអាច​នាំចេញបាន។

អ្នកជំនាញ​លើវិស័យ​ដឹកជញ្ជូនទំនិញ​រូបនេះ បានអះអាងទៀតថា បើទោះជា​ការដឹកជញ្ជូន​តាមផ្លូវអាកាស​មិនទាន់​ដំណើរការ​ឡើងវិញ​ក៏ដោយចុះ ក៏ការដឹកជញ្ជូន​នេះកំពុង​ត្រូវបាន​ជំនួស​ដោយការដឹក​ជញ្ជូន​តាមផ្លូវគោក និងផ្លូវទឹក គឺមានការ​បើកឲ្យ​ដំណើរការ​ជាធម្មតា ដោយគ្រាន់តែ​មិនសូវមាន​ទំនិញ​ដឹកជញ្ជូន​ច្រើននៅឡើយ។ ប៉ុន្តែ វា​ហាក់មាន​ការសកម្មភាពស្ទុះងើបឡើងវិញបន្តិច​នៅក្នុងខែកក្កដានេះ។ ជាងនេះទៅទៀត នៅក្នុងអំឡុងពេលនេះ ការដឹកជញ្ជូនទំនិញ​ឆ្លងកាត់​តាម​ច្រកព្រំដែន កម្ពុជា ថៃ គឺនៅតែ​មមាញឹកជាង​ការដឹកជញ្ជូន​ទំនិញឆ្លង​កាត់តាមច្រក​ព្រំដែន​កម្ពុជា និងវៀតណាម។

សូមបញ្ជាក់ថា គិតមកទល់​បច្ចុប្បន្ននេះ ចំនួនក្រុមហ៊ុន​ដឹកជញ្ជូន​ដែលបាន​ចុះបញ្ជីនៅក្នុង​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​មានប្រមាណ​ជិត ៤០០ ក្រុមហ៊ុនហើយ ខណៈក្រុមហ៊ុន​ដឹកជញ្ជូន​ដែលជា​សមាជិកសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា មានជាង ១០០ ក្រុមហ៊ុន៕

None



អត្ថបទបន្ទាប់


របាយការណ៍ UN ៖វិស័យទេសចរណ៍ពិភពលោកអាចខាតបង់ដល់ ៣,៣ទ្រីលានដុល្លារនៅឆ្នាំ២០២០

នៅឆ្នាំ២០២០នេះ វិស័យទេសចរណ៍ទូទាំងសកលលោកអាចនឹងត្រូវខាតបង់ប្រាក់ចំណូលរហូតដល់ដទៅ ៣,៣ទ្រីលានដុល្លារអាមេរិក ដោយសារតែ មេរោគកូវីដ១៩ បានធ្…

ចំណូលរមណីដ្ឋានអង្គរធ្លាក់ចុះ ៦៧% មកនៅត្រឹម ១៨លានដុល្លារប៉ុណ្ណោះ នៅពាក់កណ្ដាលឆ្នាំ២០២០

សេចក្ដីប្រកាសរបស់គ្រឹះស្ថានអង្គរ បានឲ្យដឹងថា ចំណូលពីការលក់សំបុត្រចូលទស្សនារមណីដ្ឋានអង្គរនៅ៦ខែដើមឆ្នាំ២០២០នេះ សម្រេចបានក្នុងទំហំទឹកប្រាក់១៨…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ