វិស័យទេសចរណ៍សកល

របាយការណ៍ UN ៖វិស័យទេសចរណ៍ពិភពលោកអាចខាតបង់ដល់ ៣,៣ទ្រីលានដុល្លារនៅឆ្នាំ២០២០


នៅឆ្នាំ២០២០នេះ វិស័យទេសចរណ៍ទូទាំងសកលលោកអាចនឹងត្រូវខាតបង់ប្រាក់ចំណូលរហូតដល់ដទៅ ៣,៣ទ្រីលានដុល្លារអាមេរិក ដោយសារតែ មេរោគកូវីដ១៩ បានធ្វើឲ្យប្រទេសជាច្រើន ខ្លាចរអា និងព្យាយាមទប់ស្កាត់ដោយប្រើប្រាស់វិធានការរឹតបន្តឹងលើ ការចេញចូលប្រទេសនីមួយៗ។ នេះបើយោងតាមការសិក្សាមួយរបស់ អង្គការសហប្រជាជាតិ (UN)។
រូបភាពភ្ញៀវទេសចរ​សម្រុក​ទៅទស្សនា​មហាកំពែងចិន នៅគ្រាមុនពេល​មានកូវីដ-១៩​​ផ្ទុះរាលដាល (រូបភាព៖ https://qz.com)
ដោយ

របាយការណ៍ស្តីអំពី វិបត្តិកូវីដ១៩ និងវិស័យ​ទេសចរណ៍​ ដែលចេញ​ផ្សាយដោយ សន្និសីទអង្គការ​សហប្រជាជាតិ​ស្តីពី ពាណិជ្ជកម្ម និងការអភិវឌ្ឍ ហៅកាត់ថា UNCTAD បានធ្វើការបង្ហាញ​ឲ្យដឹងថា វាមាន​សេណារីយ៉ូ ចំនួន ៣ ក្នុងការបកស្រាយ​ពីផលប៉ះពាល់​នេះ បើសិនជា វិធានការ​រឹតបន្តឹង​របស់​ប្រទេស​នីមួយៗ មានរយៈពេល ៤ខែពេញ នោះប្រាក់ចំណូល​នៅក្នុងវិស័យ​ទេសចរណ៍ នឹងធ្លាក់ចុះ ១,១ទ្រីលានដុល្លារ​អាមេរិក។

នៅក្នុងសេណារីយ៉ូទី ២ បើសិនជា វិធានការ​នោះ មានរយៈពេល ៨ខែ ពិតណាស់​នឹងមានការ​ខាតបង់ប្រមាណ ២,២ទ្រីលាន​ដុល្លារ​អាមេរិក ហើយចំពោះ​ការប៉ាន់ស្មាន​ចុងក្រោយ បើសិនជា ការរឹតបន្តឹង​មាន​រយៈពេល ១ឆ្នាំពេញ នោះវិស័យ​ទេសចរណ៍​សកល នឹងខាតបង់​ប្រាក់ ៣,៣ទ្រីលាន​ដុល្លារអាមេរិក ដែលស្មើនឹង ៤,២% នៃ GDP សរុបរបស់​ពិភពលោក​តែម្តង។

បើតាមរបាយការណ៍​ដដែលនេះ ពុំបានបញ្ជាក់​ច្បាស់ថា សេណារីយ៉ូ​មួយ​ណា អាចនឹងកើត​មានឡើង​នោះទេ តែមន្រ្តីជាន់ខ្ពស់​នៃ អង្គការ​សហប្រជាជាតិ បានមាន​ប្រសាសន៍ថា សេណារីយ៉ូទី ២ ទំនងនឹង​ក្លាយ​ជាការពិត។

វិស័យទេសចរណ៍​អន្តរជាតិ  ត្រូវបានផ្អាក​សឹងតែទាំងស្រុង​ទៅហើយ ហើយវិស័យ​ទេសចរណ៍​ក្នុងស្រុក​ទៀតសោត ក៏ត្រូវបាន​កាត់បន្ថយ​អស់ជាច្រើន ដោយសារតែ​វិធានការ​រឹតបន្តឹង នៅក្នុង​ប្រទេស​នីមួយៗ ហើយបើ​ទោះបីជា​មាន កន្លែង​ទេសចរណ៍​មួយចំនួន បើកដំណើរការ​ឡើងវិញ​ក៏ដោយ មនុស្សជាច្រើន នៅតែខ្លាច ពុំហ៊ាន​ធ្វើដំណើរ​តាមជើង​ហោះហើរ​អន្តរជាតិនោះទេ ហើយខ្លះទៀត ក៏ពុំទាន់មាន​ប្រាក់គ្រប់គ្រាន់ សម្រាប់ដំណើរ​កម្សាន្ត​ផងដែរ ដោយសារតែ​វិបត្តិ​សេដ្ឋកិច្ច នាអំឡុង​ពេលនេះ។

បើតាមការសិក្សានេះ បង្ហាញថា សហរដ្ឋអាមេរិក ជាអ្នកខាតបង់​ប្រាក់ចំណូល​ច្រើនជាងបំផុត ក្នុងចំណោម​សេណារីយ៉ូ​ទាំង ៣ ហើយនៅ​ក្នុងសេណារីយ៉ូ ៤ខែ អាមេរិក ខាតប្រមាណ ១៨៧ពាន់​លាន​ដុល្លារអាមេរិក​ទៅហើយ ខណៈប្រទេសចិន ឈរនៅលំដាប់ទី ២ ខាតបង់ ១០៥ពាន់លាន​ដុល្លារអាមេរិក។

គួរជម្រាបដែរថា ប្រទេសក្បែរខាងយើង គឺប្រទេសថៃ អាចនឹងខាតបង់​ប្រាក់​ចំណូលពី វិស័យទេសចរណ៍​ប្រមាណ ៤៧ពាន់​លានដុល្លារ​អាមេរិកផងដែរ។ ទោះយ៉ាងណាក៏ដោយ របាយការណ៍នេះ ពុំបានបង្ហាញពី តួលេខរបស់​ប្រទេស​កម្ពុជានោះទេ ដោយ​វាគ្របដណ្តប់​តែលើ ប្រទេស និងតំបន់​ចំនួន ៦៥ប៉ុណ្ណោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កាស៊ីណូ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឲ្យបើកដំណើរការឡើងវិញហើយ តែត្រូវគោរពលក្ខខណ្ឌតម្រូវរបស់ ក្រសួងសុខាភិបាល

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី ០៣ កក្កដានេះ បានសម្រេចអនុញ្ញាតឲ្យអាជីវកម្មកាស៊ីណូនៅទូទាំងប្រទេសអាចបើកដំណើរការឡើងវិញ…

អ្នកជំនាញ៖ សប្ដាហ៍ចុងក្រោយនេះ សកម្មភាពដឹកជញ្ជូនទំនិញចាប់ផ្តើមមានសញ្ញាងើបឡើងវិញបន្តិចហើយ!

ព័ត៌មាន
តាំងពីមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩ មក បានធ្វើឲ្យសកម្មភាពដឹកជញ្ជូនទំនិញនៅកម្ពុជាមានការថយចុះជាបន្ដបន្ទាប់ ពិសេសនៅតាមច្រកព្រំដែនកម្ពុជា ថៃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ