ឧស្សាហកម្មសណ្ឋាគារនា

អ្នកជំនាញក្នុងឧស្សាហកម្មសណ្ឋាគារអះអាងថា វិស័យសណ្ឋាគារមានភាពរឹងមាំ ខណៈការធ្វើដំណើរក្នុងពិភពលោកកើនឡើង


អ្នកជំនាញនៅក្នុងវិស័យបដិសណ្ឋារកិច្ចបានអះអាងថា ឧស្សាហកម្មសណ្ឋាគារនឹងមានកំណើន ខណៈដែលនិន្នាការនៃការធ្វើដំណើរនៅក្នុងពិភពលោកកំពុងតែមានចលនាឡើងវិញ ទោះបីជាប្រតិបត្តិការសេវាកម្មនេះ នៅដើមឆ្នាំ២០២៣ នៅតែបន្តខាតក៏ដោយចុះ។ ស្ថានភាពនៃឧស្សាហកម្មនេះ ត្រូវគេរំពឹងថា នឹងបានប្រសើរឡើងចាប់ពីចុងឆ្នាំនេះតទៅ ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Nation។
អ្នកជំនាញរំពឹងថាឧស្សាហកម្មសណ្ឋាគារនឹងមានកំណើនឡើងវិញនៅចុងឆ្នាំនេះ
ដោយ

លោក ឌីលីប រ៉ាចាខារៀ (Dillip Rajakarier) នាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុនសណ្ឋាគារ មីន័រ (Minor) លំដាប់ពិភពលោកមួយ បានអះអាងថា ក្រុមហ៊ុនមានគោលបំណងបន្ថែមការវិនិយោគទៅលើវិស័យឧស្សាហកម្មសណ្ឋាគារឲ្យបាន ៦៥ សណ្ឋាគារ ជាមួយនឹងបន្ទប់សរុប ១ ម៉ឺន ៣ ពាន់បន្ទប់ ឲ្យបានមុនឆ្នាំ២០២៥ ដើម្បីរក្សាចំណាត់ថ្នាក់របស់ខ្លួនជាក្រុមហ៊ុនសណ្ឋាគារធំបំផុតនៅក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ចនិងសណ្ឋាគារ។

លោក រ៉ាចាខារៀ បាននិយាយថា ការដាក់ចេញនូវផែនការនេះ គឺជាផ្នែកមួយនៃផែនការយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនសម្រាប់ជំរុញកំណើនរយៈពេលវែង ស្របពេលដែលក្រុមហ៊ុនបានមើលឃើញនិន្នាការនៃការធ្វើដំណើរកំពុងមានកំណើនជាសកល ដូចនេះឧស្សាហកម្មសណ្ឋាគារក៏នឹងបន្តកើនឡើង បើទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនល្អក៏ដោយ។

តាមការព្យាកររបស់ក្រុមហ៊ុន ឧស្សាហកម្មសណ្ឋាគារនៅក្នុងឆ្នាំ២០២៣ នឹងមានកំណើន ដោយសារការកើនឡើងនៃសកម្មភាពធ្វើដំណើរនៅក្នុងពិភពលោក ដែលនាំឲ្យតម្រូវការសណ្ឋាគារ មិនត្រឹមតែផ្ដល់សេវាកម្មកន្លែងស្នាក់នៅបណ្តោះអាសន្នប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងសម្រាប់ដើរលេងកំសាន្ត ការរៀបចំពិធីមង្គលការ និងពិធីលៀងសាយភោជនថែមទៀត។

មកដល់ពេលនេះក្រុមហ៊ុនសណ្ឋាគារ មីន័រ កំពុងតែប្រតិបត្តិការអាជីវកម្មសណ្ឋាគារជាង ៥៣០កន្លែង ដោយមានបន្ទប់សរុប ៧ ម៉ឺន ៦ ពាន់បន្ទប់ នៅក្នុង ៥៦ ប្រទេស។

សម្រាប់តំបន់អាស៊ីអគ្នេយ៍ក្រុមហ៊ុននេះ គ្រោងនឹងបើកដំណើរការសណ្ឋាគារថ្មីចំនួនពីរស្ថិតក្រោមឈ្មោះ Anantara នៅភូកេត និង NH Collection នៅឈៀងម៉ៃ ប្រទេសថៃ។

លោក រ៉ាចាខារ័រ បានអះអាងថា ប្រទេសថៃនៅតែជាទីផ្សារដ៏សំខាន់សម្រាប់ក្រុមហ៊ុនសណ្ឋាគារមីន័រ ទោះបីជាភ្ញៀវទេសចរអឺរ៉ុបកំពុងធ្លាក់ចុះ ដោយសារតែការចំណាយខ្ពស់នៃការធ្វើដំណើរក្ដី ប៉ុន្ដែ ប្រទេសថៃអាចទាក់ទាញអតិថិជនថ្មីពីប្រទេសរុស្ស៊ី អ៊ុយក្រែន ឥណ្ឌា អារ៉ាប៊ីសាអូឌីត និងមជ្ឈឹមបូព៌ា។ .

ទោះយ៉ាងណា នៅត្រីមាសទីមួយដើមឆ្នាំ២០២៣ ក្រុមហ៊ុនសណ្ឋាគារនេះ បានអះអាងថា ខ្លួនបានខាតបង់អស់ប្រមាណជា ៣៤ លានដុល្លារ ខណៈដែលកាលពីរយៈពេលដដែលឆ្នាំ២០២២ គឺខាតបង់រហូតដល់ ១០៦ លានដុល្លារឯណោះ៕




អត្ថបទបន្ទាប់


កិច្ចប្រជុំរវាងប្រមុខការពារជាតិអាមេរិក និងសមភាគីចិន នៅតែមិនទាន់អាចធ្វើបាន ទោះភាគីទាំងពីរបង្ហាញពីឆន្ទៈចង់ប្រជុំក្ដី

រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បានសម្តែងការសោកស្តាយកាលពីថ្ងៃសៅរិ៍ ទី៣ មិថុនា ចំពោះការបដិសេធរបស់រដ្ឋ…

ហេតុអ្វី IEA នឹងកំណត់ស្តង់ដារនាំចូលវត្ថុធាតុដើមសម្រាប់យានយន្ដអគ្គិសនី?

ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) នឹងបង្កើតគោលការណ៍ណែនាំស្ដង់ដារមួយនៅចុងឆ្នាំនេះ ក្នុងគោលបំណងកំណត់ចំពោះការពឹងផ្អែកនៃការនាំចូលរបស់ប្រទេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ