អត្ថបទពាណិជ្ជកម្ម

ធនាគារខេប៊ីប្រាសាក់ដាក់ឱ្យដំណើរការសេវាទទួលការទូទាត់ Tap-to-Pay តាមរយៈ Apple Pay និង Google Pay


ភ្នំពេញ — នៅថ្ងៃនេះ ធនាគារខេប៊ីប្រាសាក់បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវមុខងារទទួលការទូទាត់ Tap-to-Pay តាមរយៈ Apple Pay និង Google Pay សម្រាប់អ្នកកាន់ប័ណ្ណ Visa ទាំងអស់ដែលអញ្ជើញមកពីក្រៅប្រទេស។
ធនាគារខេប៊ីប្រាសាក់ដាក់ឱ្យដំណើរការសេវាទទួលការទូទាត់ Tap-to-Pay តាមរយៈ Apple Pay និង Google Pay
ដោយ
អំពី KB PRASAC Bank

មុខងារថ្មីនេះអនុញ្ញាតឱ្យម្ចាស់ប័ណ្ណ Visa អាចបញ្ចូលប័ណ្ណឥណទាន និងប័ណ្ណឥណពន្ធរបស់ខ្លួនទៅក្នុងទូរស័ព្ទឆ្លាតវៃ និងឧបករណ៍ពាក់តាមខ្លួន ដោយអាចធ្វើការទូទាត់ប្រាក់ភ្លាមៗ និងគ្មានការប៉ះផ្ទាល់ នៅតាមម៉ាស៊ីនទូទាត់ប្រាក់ (POS) របស់ធនាគារខេប៊ីប្រាសាក់នៅទូទាំងប្រទេសកម្ពុជា។

លេខប័ណ្ណពិតប្រាកដមិនត្រូវបានរក្សាទុកនៅលើឧបករណ៍ផ្ទាល់ ឬចែករំលែកជាមួយអាជីវករនោះទេ។ ជំនួសមកវិញ ប្រតិបត្តិការត្រូវបានបញ្ចប់ដោយប្រើប្រាស់លេខគណនីជាក់លាក់របស់ឧបករណ៍ និងកូដសុវត្ថិភាពប្រតិបត្តិការ។

ថ្នាក់ដឹកនាំធនាគារខេប៊ីប្រាសាក់បានមានប្រសាសន៍ថា «ការដាក់ឱ្យដំណើរការសេវាទទួលការទូទាត់ Tap-to-Pay តាមរយៈ Apple Pay និង Google Pay គឺជាសមិទ្ធផលដ៏សំខាន់មួយនៅក្នុងការប្តេជ្ញាចិត្តរបស់យើងខ្ញុំចំពោះការធ្វើបរិវត្តកម្មឌីជីថល។ អ្នកទេសចរបរទេសដែលអញ្ជើញមកពីបណ្តាប្រទេស និងតំបន់ដែលគាំទ្រ Apple Pay និង Google Pay អាចទទួលបានបទពិសោធន៍ទូទាត់ប្រាក់យ៉ាងរហ័ស និងមានសុវត្ថិភាព ព្រមទាំងរីករាយក្នុងដំណើរទស្សនាចរនៅប្រទេសកម្ពុជាផងដែរ»។




អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ (២០២៦-២០៣០) របស់គណៈកម្មាធិការជាតិវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ (គ.វ.ប.អ.)

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នៅទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលប…

ស្ថានការណ៍កាន់តែអាក្រក់ អាជ្ញាធរបារាំងដាក់ពង្រាយកម្លាំង៧ម៉ឺននាក់ត្រៀមទប់ទល់នឹងបាតុកម្មក្នុងថ្ងៃបុណ្យ Halloween

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងបានប្រកាសអាសន្ន និងដាក់ពង្រាយកងកម្លាំងរហូតដល់៧ម៉ឺននាក់នៅទូទាំងប្រទេស ដើម្បីត្រៀមទប់ទល់នឹងរលកបាតុកម្ម ដែលអាច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ