អន្តរជាតិ

អាកាសយានដ្ឋានហុងកុង ក្លាយជាអាកាសយានដ្ឋានដំបូងគេ ប្រើប្រាស់ប្រព័ន្ធបញ្ជាក់អត្តសញ្ញាណ ដោយស្កេនមុខមនុស្ស ជំនួសការត្រួតពិនិត្យលិខិតឆ្លងដែន


អាកាសយានដ្ឋានអន្តរជាតិហុងកុង ដែលត្រូវបានជ្រើសរើសជា​អាកាសយានដ្ឋានល្អ​បំផុត​ក្នុង​ពិភពលោក​សម្រាប់ឆ្នាំ២០២៦ បានក្លាយជាអាកាសយានដ្ឋានដំបូងគេ​ ដែលទទួល​បាន​វិញ្ញាបនបត្របញ្ជាក់ជាអន្តរជាតិ​ សម្រាប់ការប្រើប្រាស់ប្រព័ន្ធបញ្ជាក់អត្តសញ្ញាណឌីជីថល ដោយអនុញ្ញាត​ឱ្យអ្នកដំណើរឆ្លងកាត់កន្លែងត្រួតពិនិត្យនានា ដោយប្រើបច្ចេកវិទ្យាស្គេនសម្គាល់ផ្ទៃមុខ ជំនួសឱ្យ​ការបង្ហាញលិខិតឆ្លងដែន និងប័ណ្ណឡើងយន្តហោះម្តងហើយម្តងទៀត។
Hongkong airport
ដោយ

យោងតាមសារព័ត៌មាន VnExpress អាកាសយានដ្ឋានអន្តរជាតិហុងកុងបានទទួលវិញ្ញាបនបត្រ «One ID» ពីសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។ វិញ្ញាបនបត្រនេះបញ្ជាក់ថា ប្រព័ន្ធអត្តសញ្ញាណឌីជីថល បច្ចេកវិទ្យាជីវមាត្រ និងវិធានការការពារ​ឯកជនភាព​របស់អាកាសយានដ្ឋាន ស្របតាមស្តង់ដារអន្តរជាតិដែលបានកំណត់។

ប្រព័ន្ធនេះដំណើរការដោយប្រើបច្ចេកវិទ្យាសម្គាល់ផ្ទៃមុខ ដើម្បីផ្ទៀងផ្ទាត់​អត្តសញ្ញាណ​អ្នកដំណើរ​នៅតាមចំណុចសំខាន់ៗក្នុងអាកាសយានដ្ឋាន ដូចជា កន្លែងត្រួតពិនិត្យសន្តិសុខ អន្តោប្រវេសន៍ និងច្រកឡើងយន្តហោះ។ វាជួយកាត់បន្ថយតម្រូវការបង្ហាញឯកសារធ្វើដំណើរជាច្រើនលើក និងអាច​ធ្វើឱ្យដំណើរការធ្វើដំណើរមានភាពរលូន និងចំណេញពេលវេលាកាន់តែច្រើន។

គួររំឭកថា អាកាសយានដ្ឋានហុងកុងបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធសម្គាល់ផ្ទៃមុខឈ្មោះ Flight Token តាំងពីឆ្នាំ២០២១។ យោងតាម IATA ចាប់តាំងពីដាក់ឱ្យប្រើប្រាស់មក អ្នកដំណើរជាង ៩៣ លាននាក់បាន​ប្រើប្រាស់បច្ចេកវិទ្យានេះ ហើយអ្នកដំណើរជាង ៨០% ដែលចាកចេញពីអាកាសយានដ្ឋាន មានសិទ្ធិ​ប្រើប្រាស់ប្រព័ន្ធនេះនៅគ្រប់ដំណាក់កាលនៃការចាកចេញ។

បើតាមការស្ទង់មតិអ្នកដំណើរពិភពលោកឆ្នាំ២០២៦ របស់ IATA អ្នកដំណើរចំនួន ៧៨% បានបង្ហាញ​ឆន្ទៈ​ក្នុងការចែករំលែកទិន្នន័យជីវមាត្ររបស់ខ្លួន ដើម្បី​ជៀសវាង​ការបង្ហាញឯកសារធ្វើដំណើរ​ជារូបវន្តម្តងហើយម្តងទៀតនៅតាមចំណុចត្រួតពិនិត្យក្នុងអាកាសយានដ្ឋាន។

ក្រៅពីការឈានមុខក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល អាកាសយានដ្ឋានអន្តរជាតិហុងកុង​ក៏ទទួលបានពានរង្វាន់អាកាសយានដ្ឋានល្អបំផុតក្នុងពិភពលោកក្នុងឆ្នាំ២០២៦ ពី Global Travel Awards កាលពីខែមេសា ព្រមទាំងពានរង្វាន់ផ្នែកដំណើរការត្រួតពិនិត្យសន្តិសុខល្អបំផុត​ក្នុងពិភពលោកពី Skytrax ផងដែរ។




អត្ថបទបន្ទាប់


«ដើរផ្សារមិនអស់លុយ» របស់កូកា-កូឡា ត្រឡប់មកវិញម្តងទៀតហើយ ដើម្បីជួយដល់សហគមន៍ជួបការលំបាក ក្នុងខេត្តបន្ទាយមានជ័យ

រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ – កម្មវិធី «ដើរផ្សារមិនអស់លុយ» បានវិលត្រឡប់មកវិញហើយ! បន្ទាប់ពីទទួលបានជោគជ័យចំន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ