តើសេដ្ឋកិច្ចអាមេរិកនឹងប្រឈមមហន្ដរាយមែនទេ?

តើសេដ្ឋកិច្ចអាមេរិកនឹងប្រឈមមហន្ដរាយមែនទេ ប្រសិនបើសភាមិនព្រម ដំឡើងពិដានបំណុលជាតិ?


ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន និងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក បានចេញមកព្រមានជាថ្មីទៀត អំពីមហន្តរាយវិបត្តិសេដ្ឋកិច្ចដែលអាចកើតមាន ប្រសិនបើសភាមិនមានការព្រមព្រៀងមួយ ឈានទៅបង្កើនពិដានបំណុលរបស់រដ្ឋសហព័ន្ធនោះទេ។ ការថ្លែងឡើងរបស់ប្រមុខដឹកនាំអាមេរិករូបនេះ គឺធ្វើឡើងស្របពេលដែលរដ្ឋាភិបាលកំពុងប្រឈមនឹងបញ្ហាខ្វះសាច់ប្រាក់ជាថ្មី ដោយសារតែបំណុលកើនដល់កម្រិតពិដានកំណត់ ហើយបច្ចុប្បន្ន គណបក្សសាធារណរដ្ឋដែលជាកំពុងដឹកនាំសភានោះ បានយកបញ្ហានេះមកដាក់សម្ពាធលើរដ្ឋបាលលោកចូ បៃឌិន កាន់តែខ្លាំងផងដែរ។
មហន្តរាយសេដ្ឋកិច្ចអាមេរិកបើមិនដំឡើងពិដានបំណុល!

លោក បៃឌិន និយាយថា រដ្ឋាភិបាលតាមតំបន់ជាច្រើនបានជាធូរស្រាលពីជំងឺរាតត្បាតកូវីដ១៩ ប៉ុន្តែក្រុមមួយចំនួននៅក្នុងសភា ដែលលោកសម្ដៅដល់សមាជិកសភាពពីគណបក្សសាធារណរដ្ឋ កំពុងធ្វើឱ្យវឌ្ឍនភាពនេះប្រឈមនឹងហានិភ័យឡើងវិញ តាមរយៈការបណ្តោយឱ្យកំរិតបំណុលអាមេរិកកើនដល់ពិដានខ្ពស់បំផុត ដែលនឹងក្លាយជាមហន្តរាយសម្រាប់ប្រទេសមួយនេះ។

ក្តីព្រួយបារម្ភពីមហន្តរាយសេដ្ឋកិច្ចនេះ កើតឡើងបន្ទាប់ពីនៅម្ខាងសភាក្រោមសម្លេងរបស់បក្សសាធារណៈរដ្ឋ ជំទាស់នឹងការដំឡើងពិដានបំណុល និងទាមទារឱ្យរដ្ឋកាត់បន្ថយចំណាយវិញ ដើម្បីនៅសល់ថវិកាសម្រាប់ចំណាយបន្ត ខណៈប្រធានាធិបតីដែលមកពីបក្សប្រជាធិបតេយ្យ គឺលោក ចូ បៃឌិន ទាមទារឱ្យដំឡើងពិដានបំណុល ដោយគ្មានលក្ខខណ្ឌ។

ក្រៅតែពីប្រធានាធិបតី សូម្បីតែរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោកស្រី ចានិត យេឡេន ក៏បានព្រមានស្រដៀងគ្នាដែរថា សេដ្ឋកិច្ចអាមេរិក នឹងជួបមហន្តរាយ ឬធ្លាក់ក្នុងវិបត្តិផងដែរ។ ដោយមើលឃើញពីគ្រោះថ្នាក់ តាមរយៈជំនាញរបស់ខ្លួន រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិករូបនេះ កាលពីដើមខែមករាធ្លាប់បានផ្ញើរលិខិត២ច្បាប់ផ្សេងគ្នាសភាព និងព្រឹទ្ធសភារបស់អាមេរិក ឱ្យពិចារណាដំឡើងពិដានបំណុល ឬមួយ ត្រូវផ្អាកការកំរិតអត្រាបំណុលសិន។

ទោះយ៉ាងណា កន្លងមកលោក ចូ បៃឌិន និងប្រធានសភាមកពីបក្សសាធារណៈរដ្ឋ គឺ លោក Kevin McCarthy បានជួបជជែកគ្នានៅសេតវិមានកាលពីដើមខែនេះ ដើម្បីពិភាក្សាអំពីបញ្ហាខាងលើ។ លោក McCarthy បានប្រាប់ប្រធានាធិបតីថា លោកនឹងមិនដំឡើងពិដានបំណុល ដោយគ្មានសម្បទានពីបក្សប្រជាធិបតេយ្យទេ។ ដោយឡែក សូម្បីតែ លោក Mitch McConnell មេដឹកនាំព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ ក៏គាំទ្រឱ្យមានការកាត់បន្ថយចំណាយ ជាជាងការដំឡើងពិដានបំណុលដែរ៕




អត្ថបទបន្ទាប់


លោកហេ្សឡេនស្គី ដង្ហោយឲ្យសម្ព័ន្ធមិត្តផ្ដល់សព្វាវុធឲ្យបានលឿនបំផុត ខណៈរុស្ស៊ីវាយលុកភាគខាងកើតអ៊ុយក្រែន

ព័ត៌មាន
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានជំរុញឱ្យសម្ព័ន្ធមិត្តមានភាពរហ័សរហួនក្នុងការបញ្ជូនជំនួយយោធាបន្ថែមទៀតមកដល់ខ្លួន ខណៈដែលរដ្…

តើច្បាប់របស់អាមេរិកហាមឃាត់ការនាំចូលផលិតផលពីតំបន់ស៊ីនជាំង កំពុងគំរាមកំហែងក្រុមហ៊ុននាំចេញវៀតណាមយ៉ាងណាខ្លះ?

ព័ត៌មាន
ក្រុមហ៊ុនអ្នកនាំចេញទំនិញមានមូលដ្ឋាននៅប្រទេសវៀតណាម កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងថា ពួកគេអាចធ្វើខុសនឹងច្បាប់របស់អាមេរិក ដែលបានហាមឃាត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ