ការចិញ្ចឹមត្រីនៅកម្ពុជា

អ្នកជំនាញបារម្ភថាអ្នកចិញ្ចឹមត្រីនឹងថយចុះខណៈពលរដ្ឋខ្លះកំពុងអស់ជំនឿលើមុខរបរនេះ


រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ប្រមាណ​ពីរ​ខែ​ហើយ ដែល​ចំនួន​ត្រី​ល្មម​ចាប់​លក់​នៅ​កម្ពុជា បាន​ចាល់​នៅ​តាម​អាង​ចិញ្ចឹម​ត្រី​ដោយសារ​គ្មាន​ឈ្មួញ​ចុះ​ទិញ​។ បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​អ្នកជំនាញ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ពី​ការ​បាត់បង់​ធនធាន​អ្នក​ចិញ្ចឹម​ត្រី​នៅ​កម្ពុជា​ទៅ​ថ្ងៃ​អនាគត ដ្បិតថា មាន​អ្នក​ចិញ្ចឹម​មួយ​ចំនួន​ហាក់​បាត់បង់ ជំនឿ​ចិត្ត​ក្នុង​ការ​ចិញ្ចឹម​ត្រី​ជា​បណ្ដើរ​ៗ​ហើយ​។
តើកម្ពុជាពិតជាអាចផ្គត់ផ្គង់ត្រីក្នុងស្រុកគ្រប់តម្រូវការ ដោយមិនចាំបាច់នាំចូលដែរឬទេ?

លោក សុខ រ៉ា​ដែន ប្រធាន​សមាគម​វារីវប្បកម្ម​កម្ពុជា បាន​បង្ហាញ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ធ្លាក់​ចុះ​ចំនួន​អ្នក​ចិញ្ចឹម​ត្រី​នៅ​កម្ពុ​ជានា​ថ្ងៃ​អនាគត​។ ការ​បង្ហាញ​ក្តី​បារម្ភ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ត្រី​ដែល​ចិញ្ចឹម​បាន​ផល​ល្អ​ហើយ តែ​មិន​មាន​ឈ្មួញ​ចុះ​ទិញ ហើយ​បើ​មាន​ក៏​លក់​បាន​ក្នុង​តម្លៃ​ទាប​ទៅ​ទៀត​។

ប្រធាន​សមាគម​វារីវប្បកម្ម​កម្ពុជា ព្រួយ​ខ្លាច អ្នក​ចិញ្ចឹម​ត្រី​អាច​ប្រឈម​នឹង​ការ​ក្ស័យធន បើសិនជា​បញ្ហា​ខ្វះ​ទីផ្សារ​នៅ​តែ​បន្ត​អូស​បន្លាយ​យូរ​។ ជាក់ស្តែង​គិត​ចាប់តាំងពី​អ្នក​ចិញ្ចឹម​ត្រី​ក្នុងស្រុក​បាន​អំពាវនាវ​ឲ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​រក​ទីផ្សារ​ក៏​ដូច​ជា​ឈ្មួញ និង ទប់ស្កាត់​ការ​ការ​នាំ​ចូល​ត្រី​ពី​ប្រទេស​ជិតខាង​កម្ពុជា​យើង ដូច​ជា វៀតណាម ថៃ វា​មាន​រយៈពេល​ពីរ​ខែ​ហើយ ដែល​ចំនួន​ត្រី​ល្មម​ចាប់​នៅ​តាម​អាង​ចិញ្ចឹម​ត្រី​មួយ​ចំនួន ត្រូវ​បាន​ចាល់​លក់​មិន​ចេញ​។

ជាមួយ​គ្នា​នេះ លោកស្រី សៅ សុ​វ​ណ្ណា អ្នក​ចិញ្ចឹម​ត្រី​ម្នាក់​នៅ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ហាក់​អស់ជំនឿ​លើ​មុខរបរ​ចិញ្ចឹម​ត្រី ក្រោយ​ត្រី​របស់ លោកស្រី ប្រមាណ ៦០​តោន ដែល​ល្មម​ចាប់តាំងពី​ចុង​ខែមករា ត្រូវ​បាន​ចាល់​ពុំ​ទាន់​មាន​ឈ្មួញ​ចុះ​ទិញ​នៅឡើយ​ទេ​។ លោកស្រី និយាយ​ថា អាច​នឹង​បោះបង់​អាជីព​មួយ​នេះ ប្រសិនបើ​ត្រី​លក់​មិន​ចេញ​នៅ​ឆ្នាំ​នេះ​។

ប្រធាន​សមាគម​វារីវប្បកម្ម​កម្ពុជា​លោក សុខ រ៉ា​ដែន អះអាង​ថា មក​ដល់​ពេល​នេះ​ត្រី​រាប់​តោន​នៅ​តាម​អាង​ចិញ្ចឹម​ត្រី​ទូ​ទាំង​ប្រទេស​មិន​ទាន់​មាន​ឈ្មួញ​ចុះ​ចាប់ ឬ ទិញ​នៅឡើយ​ទេ​។ បញ្ហា​នេះ លោក​បន្ត​ស្នើ​ឲ្យ​ក្រសួងកសិកម្ម និង ក្រសួងពាណិជ្ជកម្ម និង​ស្ថាប័ន​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ជូន​កសិករ​អ្នក​ចិញ្ចឹម​ត្រី តាម​រយៈ​ការ​កាត់​បន្ថយ​ការ​នាំ​ចូល​ត្រី​ពី​ក្រៅប្រទេស​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើវិធានការជុំទី៨សម្រាប់ស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជានឹងចេញពេលណា?

ព័ត៌មាន
ចាប់តាំងពីវត្តមាននៃការរាលដាលជំងឺកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជាមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការចំនួន៧ជុំរួចមកហ…

មហាសេដ្ឋី​មីយ៉ាន់ម៉ា​អះអាងថា បាន​ផ្ដល់​សំណូក​ទៅ​ឲ្យ​ អ៊ុងសានស៊ូជី ខណៈ​ដែល​របប​យោធា​បង្កើន​ការវាយប្រហារ

ព័ត៌មាន
មហាសេដ្ឋី​មីយ៉ាន់ម៉ា ឈ្មោះ Maung Waik បាន​ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍រដ្ឋ​ដោយ​អះអាងថា លោក​បាន​ផ្ដល់សំណូក​ជា​លុយ​សុទ្ធ ៥សែន​ដុល្លារ​អាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ