វិស័យដឹកជញ្ជូន

អ្នកជំនាញបារម្ភថា វិស័យដឹកជញ្ជូនអាចរងផលប៉ះពាល់ បើសង្គ្រាមរវាងរុស្សី-អ៊ុយក្រែន បន្តអូសបន្លាយ


ក្រុមអ្នកជំនាញ និងអ្នកជំនួញក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីក នៅកម្ពុជា បានបង្ហាញការព្រួយបារម្ភពីការអូសបន្លាយនៃសង្គ្រាមរវាងរុស្សី-អ៊ុយក្រែន ថាអាចនឹងប៉ះពាល់បន្ថែមដល់វិស័យដឹកជញ្ជូននៅកម្ពុជា ខណៈវិស័យនេះ ក៏បានរងផលប៉ះពាល់រួចទៅហើយ ដោយសារតែវិបត្តិកូវីដ-១៩ នាពេលកន្លងមក។
រូបតំណាង៖ វិស័យដឹកជញ្ជូននៅកម្ពុជាអំឡុងការបិទខ្ទប់ (lockdown) - Xinhua

បញ្ហា​កូ​វី​ដ​១៩ បាន​ធ្វើ​ឲ្យ​វិស័យ​ដឹក​ជញ្ជូន​នៅ​កម្ពុជា ជួប​បញ្ហា​ប្រឈម ដូច​ជា ការ​កើនឡើង​នៃ​ថ្លៃ​ដឹក​ជញ្ជូន​ទំនិញ និង​ការ​ខ្វះ​ទូ​កុងតឺន័រ ជាដើម ហើយ​ក្រុម​អ្នកជំនាញ​អះអាង​ថា បើសិន​បញ្ហា​សង្គ្រាម​រវាង​រុ​ស្សី​-​អ៊ុយ​ក្រែ​ន បន្ត​អូស​បន្លាយ​កាន់តែ​យូរ​ទៀត នោះ​វា​អាច​នឹង​កាន់តែ​ប៉ះពាល់​ខ្លាំង ដល់​វិស័យ​ដឹក​ជញ្ជូន​នៅ​កម្ពុជា ដោយសារ​ការ​កើនឡើង​នៃ​តម្លៃ​ប្រេង​។

គិត​មក​ដល់​ពេល​នេះ សង្គ្រាម​រវាង​រុ​ស្សី​-​អ៊ុយ​ក្រែ​ន បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង​២០​ថ្ងៃ មក​ហើយ និង​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ពិភពលោក​រង្គោះរង្គើ​យ៉ាង​ខ្លាំង ដោយសារ​ទំនិញ​មួយ​ចំនួន ដូច​ជា ប្រេង ឧស្ម័ន និង​មាស ជាដើម សុទ្ធតែ​បាន​ឡើងថ្លៃ​។ ដោយឡែក សម្រាប់​កម្ពុជា វិញ​ក៏​បាន​រង​ផល​ប៉ះពាល់​ដែរ ដូច​ជា ការ​កើនឡើង​នៃ​តម្លៃ​ប្រេងសាំង​ជា​បន្តបន្ទាប់ ចាប់ពី​មានការ​ផ្ទុះ​ឡើង​នៃ​សង្គ្រាម​រវាង​រុ​ស្សី និង​អ៊ុយ​ក្រែ​ន ដែល​បាន​ជះ​ឥទ្ធិពល​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ផង​ដែរ​។

អ្នកឧកញ៉ា សៀ ឫ​ទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​នៃ​ក្រុមហ៊ុន World Bridge Group បាន​កត់សម្គាល់​ឃើញ​ថា វិស័យ​ដឹក​ជញ្ជូន គឺជា​សរសៃឈាម​សេដ្ឋកិច្ច ដែល​ជួយ​សម្រួល​សេដ្ឋកិច្ច​របស់​ប្រទេស​នីមួយ​ៗ ហើយ​វិស័យ​ឡូ​ជី​ស្ទីក ជា​ច​លករ​នៃ​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​។ អ្នកឧកញ៉ា សៀ ឫ​ទ្ធី បាន​គូសបញ្ជាក់​ថា វិបត្តិ​កូ​វី​ដ​១៩ និង​បញ្ហា​សង្គ្រាម​រវាង​រុ​ស្សី និង​អ៊ុយ​ក្រែ​ន បាន​ជះ​ឥ​ទ្ធ​ពល​មួយ​ចំនួន​ដល់​វិស័យ​ឡូ​ជី​ស្ទីក ពិសេស​ប៉ះពាល់​ដល់​តម្លៃ​ដឹក​ជញ្ជូន​។ អ្នកជំនួញ​ដ៏​ល្បីឈ្មោះ​ក្នុង​វិស័យ​ឡូ​ជី​ស្ទិ​ក​រូប​នេះ បាន​ពន្យល់​ដូច្នេះ ស្រប​ពេល​តម្លៃ​ប្រេង និង​ហ្គា​ស កើនឡើង ក៏​បាន​ធ្វើ​ឲ្យ​តម្លៃ​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​កើនឡើង​ដែរ ខណៈ​ពេល​នេះ តម្លៃ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក បាន​កើនឡើង​ប្រមាណ ១០% ទៅ​ហើយ ហើយ​វា​អាច​នឹង​កើនឡើង​បន្ថែម​ទៀត បើសិន​បញ្ហា​នេះ​នៅ​តែ​បន្ត​អូស​បន្លាយ​។

ដោយឡែក លោក​ឧកញ៉ា ស៊ិ​ន ច​ន្ធី ប្រធាន​សមាគម​ភស្ដុ​ភារ​កម្ម​កម្ពុជា បាន​គូសបញ្ជាក់​ដូច្នេះ បញ្ហា​សង្គ្រាម​រវាង​រុ​ស្សី និង​អ៊ុយ​ក្រែ​ន ហាក់​មិនសូវ​ជះ​ឥទ្ធិពល​ខ្លាំង​ដល់​វិស័យ​ដឹក​ជញ្ជូន និង​ឡូ​ជី​ស្ទីក​នៅ​កម្ពុជា ដូចនឹង​បញ្ហា​កូ​វី​ដ​១៩ ដែល​ធ្វើ​ឲ្យ​សកម្មភាព​នៃ​ការ​ដឹក​ជញ្ជូន​មួយ​ចំនួន ត្រូវ​ផ្អាក​សកម្មភាព​នោះ​ទេ​។ ក៏​ប៉ុន្តែ ដោយសារ​បញ្ហា​សង្គ្រាម បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​តម្លៃ​ប្រេង​លើ​ពិភពលោក រួម​ទាំង​កម្ពុជា ហេតុនេះ​ក៏​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​ដឹក​ជញ្ជូន​កម្ពុជា​ខ្លះ​ដែរ​។ បើ​តាម​ឧកញ៉ា ស៊ិ​ន ច​ន្ធី វិបត្តិ​កូ​វី​ដ​១៩ និង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន បាន​ធ្វើ​ឲ្យ​វិស័យ​ដឹក​ជញ្ជូន និង​ឡូ​ជី​ស្ទីក នៅ​កម្ពុជា ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន ដូច​ជា ការ​កើនឡើង​នៃ​តម្លៃ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​,​ការ​ខ្វះខាត​នូវ​ទូ​កុងតឺន័រ ពិសេស​បញ្ហា​ប្រេងសាំង​ឡើងថ្លៃ​។ តែ​ទោះជា​បែប​នេះ​ក្ដី  ឧកញ៉ា ស៊ិ​ន ច​ន្ធី បាន​សង្កត់ធ្ងន់​ថា រហូត​មក​ដល់​ពេល​នេះ សកម្មភាព​នៃ​ការ​ដឹក​ជញ្ជូន​ទំនិញ នៅ​តែ​ដំណើរការ​ជា​ធម្មតា​។

យ៉ាងណា​ក៏​ដោយ ក្រុម​អ្នកជំនាញ បាន​កត់សម្គាល់​ឃើញ​ថា នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ វិស័យ​ដឹក​ជញ្ជូន និង​ឡូ​ជី​ស្ទីក នៅ​កម្ពុជា មានការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ហើយ​បើ​ទោះបី វិស័យ​នេះ​រង​គ្រោះ​ដោយសារ​បញ្ហា​កូ​វី​ដ​១៩ តែ​សកម្មភាព​ការ​ដឹក​ជញ្ជូន​នៅ​តែ​ដំណើរការ​ជា​ធម្មតា​។ ក៏​ប៉ុន្តែ ដើម្បី ជំរុញ​ឲ្យ​វិស័យ​នេះ​កាន់តែ​បន្ត​រីក​ចម្រើន ក្រុម​អ្នកជំនាញ​បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល បង្កើន​ការ​វិនិយោគ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​បន្ថែម​ទៀត ដូច​ជា ការ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក ដើម្បី​ជួយ​សម្រួល​ដល់​តម្លៃ​នៃ​ការ​ដឹក​ជញ្ជូន​ទំនិញ​៕

None



អត្ថបទបន្ទាប់


ជាមួយអេស៊ីលីដាម៉ូបាល លែងពិបាកក្នុងការទូទាត់សំណងឥណទាន និងវិក្កយបត្រហិរញ្ញវត្ថុទៀតហើយ!

អេស៊ីលីដា ដែលជាធនាគារឌីជីថលឈានមុខគេមួយនៅកម្ពុជា តែងតែផ្ដល់ជូនអតិថិជននូវសេវាធនាគារឌីជីថលកាន់តែប្រសើរ។ ជាមួយនឹង អេស៊ីលីដាម៉ូបាល ល…

តម្លៃប្រេងសាំងនៅកម្ពុជាបន្ដហក់ឡើង ចំពេលស្ថានការពិភពលោកតានតឹងកាន់តែខ្លាំង

តម្លៃប្រេងឥន្ធនៈ នៅទីផ្សារកម្ពុជា បានហក់ឡើងថ្លៃបន្ថែមទៀតហើយ នៅថ្ងៃទី ១៦ខែមីនានេះ ដោយប្រេងសាំងធម្មតា និង ប្រេងម៉ាស៊ូត បានកើនឡើងដល់តម្លៃ ៥…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ