កម្ពុជា​នៅចេញទៅចិន

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ កម្ពុជាកំពុងរៀបចំនាំចេញសាច់គោជាលើកដំបូង ទៅកាន់ទីផ្សារចិន


រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បាន​អះអាងថា ប្រទេសកម្ពុជាកំពុងរៀបចំឲ្យមានការនាំចេញសាច់គោលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ខណៈដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ក៏ត្រៀមនឹងចុះហត្ថលេខាក្នុងពេលឆាប់ៗខាងមុខនេះដែរ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ កម្ពុជាកំពុងរៀបចំនាំចេញសាច់គោជាលើកដំបូង ទៅកាន់ទីផ្សារចិន
ដោយ

ថ្លែងនៅក្នុងឱកាស​ចូលរួម​ជាធិបតីភាព​នៃពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​កសិកម្ម​ កាលពីថ្ងៃទី ២៩ ខែកញ្ញា កន្លងទៅនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល កំពុង​ធ្វើ​ពិពិធកម្ម​ផលិតផល​កសិកម្ម ហើយ​ក្នុងនោះ សាច់គោ គឺជា​ផលិតផល​ម្ហូបអាហារ​ដ៏មាន​សក្ដានុពល​មួយ ដើម្បី​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេសចិនបាន។ ស្រពេលដែល កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ រវាង​កម្ពុជា និងចិន​ក៏បាន​បិទបញ្ចប់​ការ​ចរចា​ជាស្ថាពរ គ្រោង​ចុះហត្ថលេខា​នៅក្នុង​ពេលឆាប់ៗនេះ។

ជាមួយនឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​កម្ពុជា-ចិននេះដែរ ឯកឧត្តម វេង សាខុន បានគូសបញ្ជាក់​ពីក្ដីរំពឹងទុកថា ប្រទេសចិន​នឹងក្លាយជា​ទីផ្សារ​ដ៏ធំបំផុត​សម្រាប់​ផលិតផល​​កសិកម្ម​របស់​កម្ពុជា។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បាន​អះអាងទៀតថា កម្ពុជា​នឹង​ទទួលបាន​អត្ថប្រយោជន៍​កាន់តែច្រើន ពីសង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និងចិន ក៏ដូចជា​ភាពតានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​ចិន និងអូស្ត្រាលី ដែល​ប្រទេស​អូស្ត្រាលីនេះ គឺជា​អ្នកនាំចេញ​សាច់​គោ​ច្រើនជាងគេ​បំផុត​ទៅកាន់​ប្រទេសចិន។

នៅក្នុង​ពេល​អនាគត​ដ៏ខ្លីនេះ ប្រទេស​កម្ពុជា​នឹង​ពង្រីក​ទីផ្សារ​កាន់តែច្រើន ពិសេស គឺ​សម្រាប់​ផលិតផល​កសិកម្ម សម្រាប់​ការនាំចេញ។

ថ្មីៗនេះ​កម្ពុជា​ ក៏មាន​ការនាំចេញ​គោរស់​ទៅកាន់ប្រទេស​វៀតណាម និងមាន​ការ​​នាំចូល​សត្វគោ​ពី​ប្រទេស​​អូស្ត្រាលី​សម្រាប់​ការចិញ្ចឹម​ក្នុងស្រុកផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មេពន្ធដារអះអាងថា បញ្ហាកូវីដ-១៩ កំពុងទាញទម្លាក់ចំណូលពន្ធដារ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធដារ បានអះអាងថា ចំណូលពន្ធដារចាប់ផ្តើមរងផលប៉ះពាល់ដោយសារឥទ្ធិពលនៃជំងឺ កូវីដ ១៩ ខណៈដែលនៅឆ្នាំនេះ ចំណូលព…

ធនាគារពិភពលោកកែប្រែការព្យាករសេដ្ឋកិច្ចចិន ពីធ្លាក់ -១% មកកើន ២% វិញ នៅឆ្នាំ២០២០នេះ

ព័ត៌មាន
សេដ្ឋកិច្ចនៃប្រទេសចិន ដែលជាប្រភពផ្ទុះឡើងនូវ ការឆ្លងមេរោគកូវីដ-១៩នោះ ត្រូវបានធនាគារពិភពលោក ព្យាករជាថ្មីថា នឹងមានកំណើន ២% នៅក្នុងឆ្នាំ ២០…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ