ម្រេចកំពត

ម្រេចកំពត រំពឹងអាចនាំចេញបានជាង១០០តោននៅឆ្នាំនេះ ទោះចំនួនអ្នកដាំមានការថយចុះ


សមាគមលើកកម្ពស់ម្រេចកំពត បានឱ្យដឹងថា ការនាំចេញម្រេចកំពត ដែលជាផលិតផល GI របស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានបរិមាណជាង៨៨ម៉ឺនតោនក្នុងរយៈពេល៩ខែឆ្នាំនេះ និងរំពឹងអាចនាំចេញបានក្នុងរង្វង់ជាង១០០តោន នៅពេញមួយឆ្នាំ២០២៥នេះ។ ការរំពឹងបែបនេះ ដោយសារក្រោយទិន្នផលម្រេចកំពតនៅឆ្នាំនេះ មានការកើនឡើងទ្វេដង បើធៀបនឹងទិន្នផលកាលពីឆ្នាំមុន ដែលបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារបញ្ហាអាកាសធាតុ។ បើតាមការអះអាងរបស់ប្រធានសមាគមលើកកម្ពស់ម្រេចកំពត ចំនួនអ្នកដាំម្រេចកំពតមានការថយចុះគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
ម្រេចកំពត
ដោយ

លោក កាន់ ស៊ីណុច ប្រធានក្រុមប្រឹក្សាភិបាលសមាគមលើកកម្ពស់ម្រេចកំពត រំពឹងថា ការនាំចេញម្រេចកំពត ដែលជាផលិតផល GI នឹងអាចសម្រេចបានជាង១០០តោននៅឆ្នាំនេះ ក្រោយនៅ៩ខែឆ្នាំនេះ បាននាំចេញជាង៨៨តោន។ ការរំពឹងបែបនេះ ក៏ដោយសារទិន្នផលម្រេចកំពត ដែលកសិករប្រមូលផលបាននៅឆ្នាំនេះមានការកើនឡើងទ្វេដង បើធៀបនឹងទិន្នផលដែលទទួលបានកាលពីឆ្នាំមុនដែលមានប្រមាណជាង៥០តោន។

ទន្ទឹមនឹងទិន្នផលមានការកើនឡើង តម្លៃម្រេចកំពត នៅឆ្នាំនេះ ក៏ហាក់ខ្ពស់ជាងឆ្នាំមុនៗផងដែរ ក្នុងនោះម្រេចខ្មៅអាចលក់បានក្នុងតម្លៃ១៧ដុល្លារ ម្រេចក្រហម២៧ដុល្លារ និងម្រេចស៣០ដុល្លារក្នុង១គីឡូក្រាម​។ ប្រធានសមាគមរូបនេះរំពឹងថា តម្លៃម្រេចកំពតនឹងមានការកើនឡើងបន្ថែមទៀតនៅក្រោយ បន្ទាប់ពីមានក្រុមហ៊ុនប្រមូលទិញមានផែនការបង្កើនតម្លៃបន្ថែមប្រមាណ១ដុល្លារក្នុង១គីឡូក្រាម។

​គួរបញ្ជាក់ថា ម្រេចកំពតរបស់កម្ពុជា ប្រមាណ៨៥% ត្រូវបាននាំចេញទៅលក់នៅលើទីផ្សារអន្តរជាតិ ពិសេសទីផ្សារអឺរ៉ុប ខណៈប្រមាណ១៥% ផ្គត់ផ្គង់ការប្រើប្រាស់ក្នុងស្រុក។ តែយ៉ាងណានៅប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនកសិករដាំដុះម្រេចកំពត មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដោយកាលពីឆ្នាំ២០១៩ សមាគមលើកកម្ពស់ម្រេចកំពត មានសមាជិកជិត៥០០គ្រួសារ ខណៈបច្ចុប្បន្នមានតែជាង៣៤០គ្រួសារប៉ុណ្ណោះ៕




អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញចុះពិនិត្យរោងចក្រកែច្នៃដំឡូងមី កៅស៊ូ និងគម្រោង វិនិយោគកែច្នៃកសិ-ឧស្សាហកម្មចំរុះ នៅក្នុងភូមិសាស្រ្តខេត្តកំពង់ធំ

ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររ…

ក្រុមពាណិជ្ជករថៃ ជំរុញឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាការជាប់គាំងពាណិជ្ជកម្ម ដោយសារការបិទព្រំដែន

ចាប់តាំងពីមានអរិភាពព្រំដែន ហើយឈានដល់ការបិទការដោះដូរពាណិជ្ជកម្មនៅតាមច្រកទ្វារព្រំដែនទាំង១៧កន្លែងក្នុងខេត្តចំនួន៧របស់ថៃ ក្រុមពាណិជ្ជករថៃ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ