វិស័យទេសចរណ៍ថៃ

ថៃត្រៀមបើកខេត្តគោលដៅទេសចរណ៍៦ខេត្ត សម្រាប់ភ្ញៀវទេសចរចាប់ពីខែមេសានេះ


ទេសចរបរទេសដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩រួច នឹងត្រូវបានអនុញ្ញាតឱ្យទៅលេងកម្សាន្តនៅតាមខេត្តគោលដៅទេសចរណ៍ចំនួន៦ខេត្ត ដែលរដ្ឋាភិបាលថៃបានរៀបចំទុក ចាប់ពីមេសាក្រោយនេះតទៅ ប៉ុន្ដែនៅតែត្រូវមានការធ្វើចត្តាឡីស័កដដែល គ្រាន់តែរយៈពេលខ្លីជាងមុនពោលគឺ ត្រឹមតែ៧ថ្ងៃប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Bangkok Post។
ភ្ញៀវទេសចរណ៍ដើរកម្សាន្តនៅកោះភូកេតប្រទេសថៃ រូបថត៖ Xinhua
ដោយ

ការសម្រេចឲ្យ​បើកខេត្ត​ទាំង៦​ត្រៀមទទួល​ភ្ញៀវបរទេសនេះ ធ្វើឡើង​នៅបន្ទាប់​ពីវិធានការ​កាត់បន្ថយចំនួនថ្ងៃ​ធ្វើចត្តាឡីស័ក​សម្រាប់​ទេសចរបរទេស ពីចំនួន១៤ថ្ងៃ មកនៅត្រឹម៧​ថ្ងៃ​ត្រូវបាន​ដាក់ឲ្យ​អនុវត្តសាកល្បង​នៅក្នុង​ខេត្តភូកេត ទទួលបាន​ជោគជ័យ ដោយ​ជាលទ្ធផល មានទេសចរ​មកពីប្រទេស​លោកខាងលិច ជាច្រើនរយនាក់​បានចាប់ផ្តើម ចូលមក​លេង​កម្សាន្ដ​នៅប្រទេសថៃ​ឡើងវិញ នៅអំឡុងពេលបើកសាកល្បងនេះ។

រដ្ឋមន្រ្តីក្រសួង​ទេសចរណ៍ថៃ លោក ភីផាត ប្រាកាន់ (Phiphat prakarn) កាលពី​ថ្ងៃសុក្រ​សប្តាហ៍មុនបាន​និយាយថា ខេត្តទេសចរណ៍​សំខាន់ៗ​ចំនួន​៦ ដែលត្រៀមបើក​ឲ្យ​ទេសចរ ដែលបាន​ចាក់វ៉ាក់សាំងរួចអាច​ទៅលេងកម្សាន្ត​បាន​នោះរួមមាន ខេត្តភូកេត ខេត្តក្រាប៉ី (Krabi) ខេត្តផាងណា ខេត្តស៊ូរ៉ាតថានី (កោះសាមុយ) ខេឈុនបូរី (តំបន់ប៉ាតាយ៉ា) និងខេត្តឈៀងម៉ៃ។

ក្នុងចំណោមខេត្ត​ទាំង៦នេះ​ខេត្តភូកេត ត្រូវបានដាក់ចេញ​នូវវិធានការ​ពិសេសជាងគេ។ ពិសេសគឺនៅត្រង់ថា ខេត្តដ៏មាន​សក្តានុពលមួយនេះ ត្រូវបាន​រដ្ឋាភិបាលថៃ អនុញ្ញាតឲ្យភ្ញៀវ​ដែលបាន​ចាក់វ៉ាក់សាំងរួច ចូលមក​កម្សាន្ត​ដោយមិន​ចាំបាច់​ធ្វើចត្តាឡីស័ក​តែម្តង ចាប់ពីខែ​កក្កដាដល់ ខែកញ្ញា។ ប៉ុន្តែ គេត្រូវកំណត់​ចំនួនតាម​តំបន់ដែល​អាចឲ្យ​ភ្ញៀវដើរ​លេងបាន ដោយមិនអាច​ឲ្យដើរ​កម្សាន្ត​គ្រប់កន្លែង​តាមតែចិត្ត​នោះទេ។

ចំនួនភ្ញៀវទេសចរ​បរទេស​ប្រមាណ ៦លាន៥សែននាក់ ត្រូវបាន​ថៃរំពឹងថា នឹងមកដល់​ប្រទេស​ខ្លួននៅក្នុងឆ្នាំនេះ បន្ទាប់ពីការបើក​ប្រទេស​ឡើងវិញ ចាប់ពីពាក់​កណ្តាល​ឆ្នាំ២០២១តទៅ។

សូមរំឭកថា ថៃជាប្រទេស​មួយ​ក្នុងចំណោម ៩ប្រទេស​ផ្សេងទៀត ក្នុងតំបន់​អាស៊ាន ដែលរងគ្រោះ​ខ្លាំងបំផុត​ពីកូវីដ-១៩ ដោយសារតែ​ការដាំក្បាលចុះខ្លាំងនៃ​វិស័យ​ទេសចរណ៍ ដែលជា​វិស័យ​ស្នូល​របស់សេដ្ឋកិច្ច ហើយ​សេដ្ឋកិច្ចថៃ​នៅឆ្នាំ២០២០កន្លងទៅនេះ ក៏ត្រូវបាន​គេមើល​ឃើញថា បាន​ធ្លាក់ចុះ​ខ្លាំង​មិនធ្លាប់​មានឡើយ ចាប់តាំង​ពីឆ្នាំ១៩៩៨ មកម្ល៉េះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជប៉ុន​នឹង​បើក​ផ្សារ AEON មួយទៀតនៅវៀតណាម;​ គ្រោង​បើក​ឲ្យបាន ២០ផ្សារ នៅទូទាំង​ប្រទេស ត្រឹមឆ្នាំ​២០២៥

ព័ត៌មាន
ក្រុមហ៊ុនផ្សារទំនើប​ AEON របស់​ជប៉ុន បានចុះកិច្ច​ព្រមព្រៀង​យោគយល់គ្នា​មួយជាមួយខេត្ត​ បាក់និញ (Bac Ninh) វៀតណាម ដើម្បី​ស្ថាបនា​ផ្សារ​ទំ…

ឧស្សហកម្មអាកាសចរណ៍​វៀតណាម​​នឹង​រង​ការ​ខាត​បង់​​៦៥០​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០២១​

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍វៀតណាមអាចនឹងរងការខាតបង់ប្រមាណ៦៥០លានដុល្លារ នៅឆ្នាំ២០២១នេះ ដោយសារតែការផ្អាកជើងហោះហើរអន្តរជាតិនៅតែបន្ដកើតមាននៅឡើយ។ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ