អចលនទ្រព្យ--ទីក្រុងរណប​សិរីមង្គល

កម្មវិធី«ផ្ទះខ្ញុំស្អាត» នៃទីក្រុងរណបសិរីមង្គល នឹងប្រកាសជ័យលាភីនៅថ្ងៃទី១៦ កុម្ភៈនេះ


ទីក្រុងរណបសិរីមង្គល ដែលជាគម្រោងវិនិយោគដោយក្រុមហ៊ុន វើលដ៏ប្រ៊ីដ ហូម ស្ថិតនៅតាមផ្លូវជាតិលេខ២១ ចម្ងាយប្រហែល៧គីឡូម៉ែត្រពីរង្វង់មូលក្រុងតាខ្មៅ នឹងបិទបញ្ចប់កម្មវិធីប្រឡងប្រណាំង«ផ្ទះខ្ញុំស្អាត» ជាមួយនឹងការប្រកាសជ័យលាភី នៅថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០២២ខាងមុខនេះហើយ ។
ក្រុមហ៊ុន Worldbridge Homes នឹងអភិវឌ្ឍលំនៅដ្ឋានប្រភេទផ្ទះអាជីវកម្មបន្ថែម ក្នុងគម្រោងទីក្រុងរណបសិរីមង្គល
ដោយ

កម្មវិធីប្រកួត«ផ្ទះខ្ញុំស្អាត» បានចាប់ផ្ដើមកាលពីចុងឆ្នាំកន្លងទៅ និងឥឡូវនេះ បានឈានដល់វគ្គផ្ដាច់ព្រ័ត្រហើយ ដោយនឹងចម្រាញ់យកជ័យលាភីលេខ១, លេខ២ និងលេខ៣ ហើយលេខ៤និងលេខ៥ នឹងទទួលបានរង្វាន់លួងចិត្ត ។ 

លោក យក់ សុធីរិទ្ធិ ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន វើលដ៏ប្រ៊ីដ ហូម បានមានប្រសាសន៍ថា ការផ្ដួចផ្ដើមកម្មវិធីប្រកួត«ផ្ទះខ្ញុំស្អាត»នេះឡើង គឺដើម្បីលើកកម្ពស់ការរស់នៅស្អាត បរិស្ថានស្អាត នៅក្នុងសហគមន៍លំដៅដ្ឋាននៃទីក្រុងរណបសិរីមង្គល និងថា ផ្ទះស្អាតនិងសហគមន៍ស្អាតនឹងនាំឱ្យការរស់នៅកាន់តែមានផាសុកភាព និងសុភមង្គល ។ 

លោក យក់ សុធីរិទ្ធិ បានថ្លែងយ៉ាងដូច្នេះថា «កម្មវិធីប្រកួត”ផ្ទះខ្ញុំស្អាត” ឥឡូវ បានឈានមកដល់វគ្គផ្ដាច់ព្រ័ត្រហើយ ដោយយើងនឹងចម្រាញ់យកជ័យលាភី ៣រូប គឺលេខ១, លេខ២ និងលេខ៣ ដែលនឹងទទួលបានរង្វាន់ ៨លានរៀល, ៦លានរៀល និង ៤លានរៀល ។ ដោយឡែក អ្នកទទួលបានលេខ៤និងលេខ៥ នឹងបានរង្វាន់លួងចិត្ត ១លានរៀលក្នុងម្នាក់ៗផងដែរ ។» 

លំនៅឋានទីក្រុងរណបសិរីមង្គល គឺជាគម្រោងលំនៅឋានតម្លៃសមរម្យធំជាងគេនិងទីមួយរបស់កម្ពុជា អភិវឌ្ឍន៍ដោយក្រុមហ៊ុនវើលប្រ៊ីដហូម (Worldbridge Homes Co., Ltd) របស់អ្នកឧកញ៉ាសៀ ឬទ្ធី ដោយមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាពីសាធារណៈជនទូទៅ។ 

គម្រោងបាននឹងកំពុងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យចំនួន 2457 ល្វែង មានផ្សារសហគមន៍ និង សួនច្បារសាធារណៈ នៅលើផ្ទៃដីជាង 23HA ស្ថិតនៅក្នុងតំបន់កំពុងមានការអភិវឌ្ឍនខ្លាំងប្រកបដោយសក្តានុពលទាំងឳកាសការងារនិងអាជីវកម្ម គឺនៅទល់មុខនឹងទីតាំងគម្រោងបណ្តុំសហគ្រាសធុនតូច និងមធ្យម Worldbridge 4.0 តាមបណ្តោយផ្លូវជាតិលេខ21 ភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ជិតផ្លូវក្រវ៉ាត់ក្រុងទី៣ និងនៅជាង ៧គម ពីប្រលានយន្តហោះភ្នំពេញថ្មី។ 

គម្រោងបានផ្តល់នូវលទ្ធភាពជូនដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ មានប្រាក់ចំណូលទាបនិងមធ្យម ក្នុងការទិញនិងក្លាយជាម្ចាស់កម្មសិទ្ធិលើអចលនទ្រព្យ ដែលមានប័ណ្ណកម្មសិទ្ធិប្លង់រឹងតកូនតចៅ ក្នុងតម្លៃទាបជាង ៣ម៉ឺនដុល្លារអាមេរិកតែប៉ុណ្ណោះ ។

ប្រសិនបើបងប្អូនមានចំណាប់អារម្មណ៍ចង់ក្លាយជាម្ចាស់ផ្ទះដ៏ស្រស់ស្អាតនេះ សូមទាក់ទងមកការិយាល័យលក់ផ្ទាល់ក៏បានឬតាមលេខទូរស័ព្ទ 070 905 333 / 070 906 333 / 070 907 333 ជារៀងរាល់ថ្ងៃ ដើម្បជាវក្នុងតម្លៃពិសេសនិងលក្ខខណ្ឌរំលស់ ១០០% ដូចបានរៀបរាប់ខាងលើ ៕




អត្ថបទបន្ទាប់


តើសម្ដេចតេជោហ៊ុន សែន ផ្ដល់យុទ្ធសាស្ត្រគន្លឹះអ្វីខ្លះ ដើម្បីឈានទៅរកការសម្រេចបានសន្តិភាពនៅឧបទ្វីបកូរ៉?

ព័ត៌មាន
ថ្លែងចេញពីទីក្រុងសេអ៊ូល នាថ្ងៃទី១៣ ខែកុម្ភៈ ក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា ការយកឈ្…

ក្រុមហ៊ុនសាលា ចាប់ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ អេ អឹម ខេ ដើម្បី​ផ្តល់​ឥណទាន​សិក្សា​ជូន​ដល់សិស្សនិស្សិត

ព័ត៌មាន
ក្រុមហ៊ុនសាលា និង អេ អឹម ខេ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បាន​​ចុះហត្ថលេខាលើអនុស្សរណៈ​យោគយល់​គ្នា​មួយ​ក្នុងគោលបំណងបង្កើតជា​កិច្ចសហការ​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ