តំបន់សេដ្ឋកិច្ចពិសេស

តំបន់សេដ្ឋកិច្ចពិសេសលាតសន្ធឹងលើផ្ទៃដីប្រមាណ១០០ហិចតា ទំនងជានឹងលេចរូបរាងឡើងនៅលើទឹកដីខេត្តតាកែវ


គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើផ្ទៃដីប្រមាណ១០០ហិចតា ទំនងជានឹងលេចរូបរាងឡើងឆាប់ៗខាងមុខនេះនៅក្នុងស្រុកបាទី ខេត្តតាកែវ បន្ទាប់ពីគម្រោងនេះទទួលបានការគាំទ្រពីអាជ្ញាធរខេត្តតាកែវ។ អភិបាលខេត្តតាកែវ រំពឹងថា តាមរយៈវត្តមានគម្រោងតំបន់សេដ្ឋកិច្ចពិសេសនេះវានឹងជួយទាក់ទាញការវិនិយោគមកកាន់ខេត្តតាកែវ កាន់តែច្រើនថែមទៀត ពិសេសជួយបង្កើតការងារដល់ពលរដ្ឋនៅតំបន់នោះតែម្តង ស្របពេលដែលខេត្តតាកែវ មានការរីកចម្រើនលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ននានាជាច្រើនមានទាំងផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាសផងដែរ។
តំបន់សេដ្ឋកិច្ចពិសេស
ដោយ

គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើផ្ទៃដីប្រមាណ១០០ហិចតា ក្នុងស្រុកបាទី ខេត្តតាកែវ ដែលសមាគមពាណិជ្ជកម្មចិន ឆាវសាន បានស្នើសុំការគាំទ្រ និងជួយសម្របសម្រួលពីរដ្ឋបាលខេត្តតាកែវ ត្រូវបានឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ប្រកាសគាំទ្រយ៉ាងពេញទំហឹង។ បើតាមថ្នាក់ដឹកនាំរូបនេះ តាមរយៈគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ វានឹងអាចជួយបង្កើតការងារកាន់តែច្រើនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ជាពិសេសនឹងជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ឱ្យកាន់តែល្អប្រសើរផងដែរ។

​បើតាមឯកឧត្តម វ៉ី សំណាង កត្តាដែលជំរុញឱ្យវិនិយោគិនសម្លឹងឃើញខេត្តតាកែវ ជាទីតាំងសម្រាប់បង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ ពីព្រោះពួកគេមើលឃើញពីការរក្សាបាននូវសុខសន្តិភាពនៅកម្ពុជា ពិសេសខេត្តតាកែវ ដែលមានទីតាំងសក្តានុពលខ្ពស់លើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដ្បិតថា ព្រលានយន្តហោះអន្តរជាតិ តេជោ និងព្រែកជីក ហ្វូណន តេជោ ជាដើម គឺសុទ្ធសឹងស្ថិតនៅក្នុងខេត្តតាកែវ។ ហើយតាមរយៈសមិទ្ធផលទាំងនេះ ឯកឧត្តម ជឿជាក់ថា តំបន់ទន្លេបាទី ខេត្តតាកែវ នឹងទទួលបានការវិនិយោគ​កាន់តែច្រើនបន្ថែមទៀត ដែលនឹងជំរុញឱ្យតំបន់នោះនឹងក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្មមួយនៅថ្ងៃអនាគត។

​សូមជម្រាបថា នៅក្នុងឱកាសជំនួបជាមួយសមាគមពាណិជ្ជកម្មចិន ឆាវសាន ឯកឧត្តម វ៉ី សំណាង ក៏បានស្នើសុំឱ្យប្រធានសមាគមពាណិជ្ជកម្មនេះ បន្តជួយកៀរគរអ្នកវិនិយោគឱ្យចូលមកបណ្ដាក់ទុននៅលើទឹកដីខេត្តតាកែវ ឱ្យកាន់តែច្រើនបន្ថែមទៀត ហើយអាជ្ញាធខេត្តត្រៀមខ្លួនជានិច្ចក្នុងការជួយសម្របសម្រួល និងសហការជាមួយអ្នកវិនិយោគទាំងនោះ៕

None



អត្ថបទបន្ទាប់


តើទីផ្សារទិញលក់ខុនដូនៅកម្ពុជា មានស្ថានភាពបែបណា នៅក្នុងរយៈពេល៧ខែមកនេះ?

ទីផ្សារខុនដូ ដែលជាផ្នែកមួយនៃវិស័យអចលនទ្រព្យអាចចាត់ទុកជាវិស័យមួយដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេនៅអំឡុងវិបត្តិកូវីដ-១៩ និងវិបត្តិសកលនាន…

គម្រោងអគារការិយាល័យកណ្តាលថ្មី របស់ធនាគារ ហត្ថា គ្រោងនឹងបញ្ចប់ឆាប់ៗ ដែលជាសក្ខីភាពនៃការប្តេជ្ញាចិត្តដ៏រឹងមំាក្នុងបេសកកម្មរបស់ខ្លួននៅប្រទេសកម្ពុជា

ភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤៖ ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ