អត្ថបទក្រុមហ៊ុន

យុទ្ធនាការ «90 Second Social» របស់ក្រុមហ៊ុន Facebook អប់រំពលរដ្ឋកម្ពុជាអំពីសុវត្ថិភាពអ៊ីនធឺណិត


ក្រុមហ៊ុន Facebook កំពុងដាក់ដំណើរការយុទ្ធនាការអក្ខរកម្មឌីជីថលថ្មីមួយឈ្មោះថា «90 Second Social» ដើម្បីជួយពលរដ្ឋកម្ពុជាឱ្យប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាព។
យុទ្ធនាការ «90 Second Social» របស់ក្រុមហ៊ុន Facebook

ដោយ​មានការ​សហការ​ជាមួយកញ្ញា សេង ហ្គេកលី ដែលជា​អ្នក​និពន្ធ និងផលិត​វីដេអូអប់រំ។ ក្រុមហ៊ុន Facebook បាន​ផលិត​វីដេអូជាស៊េរី ​ដែលមានរយៈពេល ៩០វិនាទី ដោយ​មាន​ខ្លឹមសារ​អប់រំ​អ្នកប្រើប្រាស់អ៊ីនធឺណិត​នៅកម្ពុជា​ អំពី​ប្រធាន​បទ​សុវត្ថិភាព​អនឡាញ​ជាច្រើន រួមទាំង​សុវត្ថិភាពគណនី ការ​គេច​ចេញពី​ការ​បោកប្រាស់ របៀប​បញ្ឈប់ការ​រីករាលដាល​ព័ត៌មានក្លែងក្លាយ និង​ប្រធានបទ​​​ផ្សេងៗទៀត។

យុទ្ធនាការសុវត្ថិភាពអនឡាញនេះ​ នឹង​ដំណើរការ​ដោយ​សហការ​ជាមួយក្រុមហ៊ុន​ Sabay Digital  Plus ក្រុមហ៊ុន Smart Axiata អង្គការ Pact Cambodia និង​អង្គការ APLE Cambodia។

កម្មវិធី​ជាស៊េរី 90 Second Social នេះ ​នឹងមាន​រយៈពេល​ ២ខែគិត​ចាប់ពីដើម​ខែកញ្ញា​រហូត​ដល់​ដំណាច់​ខែ​តុលា ដោយ​មាន​វីដេអូ​រយៈពេល ៩០វិនាទីថ្មីមួយ​នៅ​រៀង​រាល់​ថ្ងៃ​ពុធ​ក្នុង​សប្តាហ៍​នីមួយៗ ដែល​វីដេអូទាំង​នេះ​ពន្យល់អំពី​ប្រធានបទ​សុវត្ថិភាពអនឡាញ​ផ្សេងៗ​​គ្នា​។

អ្នកទស្សនា​ក៏​នឹងមាន​ឱកាស​ចូលរួម​នៅក្នុង​ការ​ប្រកួត​ឆ្លើយ​សំណួរ​ប្រចាំ​សប្តាហ៍​​ផងដែរ ដើម្បី​ឈ្នះ​រង្វាន់​ម៉ាក​ Facebook ពិសេសៗជាច្រើន។

វីដេអូទីមួយ​នឹង​ចេញផ្សាយ​នៅថ្ងៃនេះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់កញ្ញា សេង ហ្គេកលី (Gechly Seng’s Facebook page) ហើយ​នឹង​មាន​វីដេអូវគ្គ​ថ្មីៗ​ជា​បន្ត​បន្ទាប់​សម្រាប់​សប្តាហ៍​នីមួយ។

កញ្ញា​ សេង ហ្គេលី ដែល​បាន​និង​កំពុង​ណែនាំ ​និងជំរុញ​លើកទឹកចិត្ត​សិស្ស​និស្សិត​ជាច្រើននាក់​មក​ហើយ​នោះ​ បាន​ថ្លែងថា៖ «ខ្ញុំ​​រំភើប​ណា​ស់ចំពោះ​យុទ្ធការ​ 90 Second Social នេះ ព្រោះ​ខ្ញុំ​ផ្តោត​​ច្រើន​លើ​ការ​អប់រំ និង​ជួយ​យុវជន​ឱ្យ​លើក​កម្ពស់​ចក្ខុវិស័យ​អនាគត​របស់​ពួក​គេ។ ការ​ដឹង​កាន់តែ​ច្រើន​អំពី​របៀប​អនឡាញ​​ដោយ​សវុត្ថិភាព របៀប​ការពារ​ខ្លួនអ្នក និង​ទិន្នន័យ​របស់​អ្នក គឺជា​ចំណេះ​ដឹង​​សំខាន់​មួយ​ដែល​ប្រជាជន​កម្ពុជា​ទាំង​អស់ ជា​ពិសេស​យុវជន​គួរ​មាន»។

មនុស្សរាប់​លាននាក់​កំពុង​ប្រើ​ប្រាស់ Facebook នៅ​កម្ពុជា ហើយ​ចំនួន​គណនី​បណ្តាញ​ទំនាក់​ទំនង​សង្គម​សកម្ម​កំពុងកើនឡើង​ជារៀង​រាល់ថ្ងៃ។ ដោយ​មាន​មនុស្ស​កាន់តែ​ច្រើនឡើង​អន​ឡាញ ជា​ពិសេស​ក្នុងគ្រា​ដែល​មានការ​រាតត្បាត​ជំងឺកូវីដ-១៩ ហើយ​ដូច្នេះ​​សកម្មភាព​ប្រចាំថ្ងៃ​របស់​យើង​ជាច្រើន​កំពុ​ង​ងាក​ទៅ​កាន់​ពិភពលោក​ឌីជីថល​នោះ វា​មានសារសំខាន់​ខ្លាំង ​ដែល​ត្រូវ​ធានា​ថា មនុស្ស​គ្រប់គ្នា​ដឹង​អំពី​របៀប​ការពារ​ខ្លួន​ឯង​ នៅលើ​បណ្តាញទំនាក់ទំនងស​ង្គម។

លោក ហេង ភក្តី ប្រធាន​គ្រប់គ្រង​គោលនយោបាយ​សាធារណៈ​​​របស់​ក្រុមហ៊ុន Facebook បានថ្លែង​ថា៖ «សុវត្ថិភាព និង​សន្តិសុខ​តែង​តែ​ជា​អាទិភាព​សំខាន់មួយ​សម្រាប់​ក្រុមហ៊ុន Facebook ហើយ​ក្រុមហ៊ុន​​កំពុង​ធ្វើការងារ​យ៉ាង​ខ្លាំង​លើការ​បង្កើន​កម្រិត​អក្ខរកម្ម​ឌីជីថល​ក្នុង​ចំណោមអ្នក​ប្រើប្រាស់​នៅជុំវិញ​ពិភពលោក រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ។ ក្រុមហ៊ុន​ចង់​ឱ្យអ្នកប្រើប្រាស់​មាន​អារម្មណ៍​សុវត្ថិភាព និង​មាន​ការ​ភ្ជាប់ទំនាក់ទំនង​នឹង​គ្នា ហើយ​យើង​បានបង្កើត​ឧបករណ៍ផ្សេងៗ​ដើម្បី​ជួយ​ពួកគេ​ការពារព័ត៌មាន​របស់​​ពួកគេ​»។

លោក ភក្តី បន្ថែម​ថា៖ «ក្នុង​ប្រទេស​កម្ពុជា ក្រុមហ៊ុន Facebook កំពុង​ធ្វើ​ការងារ​លើ​គំនិត​ផ្តួច​ផ្តើម​មួយចំនួន ដើម្បី​ជួយ​មនុស្ស​ឱ្យ​កសាង​ជំនាញ​ឌីជីថល​ដែល​មាន​ប្រយោជន៍ រួមទាំង​កម្មវិធី SheMeansBusiness ផងដែរ ដែលជា​កម្មវិធី​មួយ​គាំទ្រ​ដល់​សហគ្រិន​ស្រ្តី។ យើង​ក៏​ដាក់​ដំណើរ​ការ​យុទ្ធនាការ #ReportItDontShareIt ផង​ដែរ​ដោយ​មានការ​សហការ​ជាមួយ​អង្គការ APLE (Action Pour Les Enfants) ដើម្បីគាំទ្រ​​សុវត្ថិភាព​​កុមារពេលប្រើអ៊ីនធឺណិត»។

ដើម្បីស្វែង​យល់​បន្ថែមទៀត​អំពី​យុទ្ធនាការ​នេះ និង​តាម​ដាន​ព័ត៌មាន​​​​ចុងក្រោយ​បំផុត​ ​សូម​ចូលទៅកាន់​ទំព័រ​ហ្វេសប៊ុក Gechly Seng ឬ​ទំព័រ Facebook ផ្សេងទៀត​ដែលជា​ដៃគូ​ចូលរួម​ផ្សព្វ​ផ្សាយ​យុទ្ធនាការ​នេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម៖ កិច្ចចរចានាំចេញផ្លែមៀនប៉ៃលិនដោយត្រង់ទៅកាន់ទីផ្សារចិនត្រូវការពេលបន្ថែម

ព័ត៌មាន
ដំណើរការនៃការនាំចេញផ្លែមៀនរបស់កម្ពុជា ទៅកាន់ទីផ្សារចិនដោយផ្ទាល់ វាមិនមែនជារឿងងាយស្រួលនោះទេ ហើយដំណាក់កាលនីមួយៗ ក៏ត្រូវការប្រើពេលវេលា…

រដ្ឋថៃគ្រោងចំណាយ ៣០០លានដុល្លារ ដើម្បីធានាតម្លៃកៅស៊ូ ឆ្នាំ២០២១-២០២២

ព័ត៌មាន
គណៈកម្មាធិការគោលនយោបាយកៅស៊ូជាតិថៃ បានសម្រេចអនុម័តជាគោលការណ៍ទៅលើ ផែនការធានាតម្លៃកៅស៊ូ សម្រាប់ឆ្នាំ ២០២១-២០២២ ដោយសន្យាថា នឹងចំណាយទឹក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ