ការប្រមូលចំណូលដោយពន្ធដារ

ការប្រមូលចំណូលដោយពន្ធដារសម្រេចបាន ១,៧ពាន់លានដុល្លារ នៅ ៥ខែ ឆ្នាំ២០២២


អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទ បានដល់ប្រមាណ ១,៧ពាន់លានដុល្លារអាមេរិក នៅ៥ខែដំបូងនៅឆ្នាំ២០២២ កើនឡើងប្រមាណ២៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ នេះបើតាមទិន្នន័យដែលបង្ហាញដោយអគ្គនាយកដ្ឋានពន្ធដារ។
អគ្គនាយកដ្ឋានពន្ធដារ
ដោយ

សរុបរយៈពេល ៥ខែ ឆ្នាំ២០២២ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួនប្រមាណជាង ១ ៧២៦លានដុល្លារ ស្មើនឹង ៦១,២៥% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ ឃើញថា កើនឡើងចំនួនប្រមាណជាង ៣៧៦ លានដុល្លារ ស្មើនឹង ២៧,៩៥%។ឮ

សម្រាប់រយៈពេល ៥ខែ ឆ្នាំ២០២២ ចំណូលពីប្រភេទពន្ធសំខាន់ៗ បានរក្សាកំណើនក្នុងរង្វង់ ២៥%ទៅ ៤៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ក្នុងនោះពន្ធលើប្រាក់ចំណូល ២៥,៩៨% អាករលើតម្លៃបន្ថែម ២៦,៤២% ពន្ធលើប្រាក់បៀវត្ស ២៦,៣៨% អាករពិសេស ៣៣,៤១% និងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ៤៤,៣៨%។

ចំពោះលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ ឯកឧត្តមគង់ វិបុល បានបញ្ជាក់ថា ក្នុងខែឧសភា ឆ្នាំ២០២២ ចំណូលពន្ធ-អាករ គ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ ប្រមាណជា ២២៥,០០លានដុល្លារ ស្មើនឹង ៧,៩៨% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ ប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែឧសភា ឆ្នាំ២០២១ ឃើញថាកើនឡើងចំនួនប្រមាណជា ៣៦,៣៧ លានដុល្លារ ស្មើនឹង ១៩,២៨%។

ទន្ទឹមនេះ ក្នុងខែឧសភា ឆ្នាំ២០២២ ចំណូលពីប្រភេទពន្ធសំខាន់ៗ បានបន្តរក្សាកំណើនឡើងគួរឱ្យកត់សម្គាល់ធៀបនឹងខែឧសភា ក្នុងឆ្នាំ២០២១ រួមមានពន្ធលើប្រាក់ចំណូល ១៥,៤០% អាករលើតម្លៃបន្ថែម ២២,៣២% ពន្ធលើប្រាក់បៀវត្ស ៤,៤៣% អាករពិសេស៤៦,៤៧% និងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ៥៣,០៦%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កិច្ចប្រជុំអង្គការ WTO ហាក់គ្មានវឌ្ឍនភាពឡើយ ខណៈភាពមិនចុះសម្រុងគ្នារវាងប្រទេសជាសមាជិកកំពុងកើតមានឡើងកាន់តែខ្លាំង

ព័ត៌មាន
ដូចអ្វីដែលជាក្ដីបារម្ភរបស់ប្រធានអង្គការពាណិជ្ជកម្មពិភពលោកអ៊ីចឹង កិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោកនៅសប្ដាហ៍ន…

ផ្ទះនិម្មិតជាង 1000 ផ្ទះ ត្រូវបានបង្កើតឡើងនៅព្រឹត្តិការណ៍ «ប្រូហ្វាលអ្នក ផ្ទះអ្នក» របស់ក្រុមហ៊ុន Meta

ព័ត៌មាន
ប្រជាជនកម្ពុជាជាងមួយពាន់នាក់បានមកចូលរួមយុទ្ធនាការ “ប្រូហ្វាលអ្នក ផ្ទះអ្នក” ដែលរៀបចំឡើងដោយក្រុមហ៊ុន Meta ដើម្បីសិក្សា និងបង្កើតផ្ទះនិម្មិត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ