អត្ថបទក្រុមហ៊ុន

Fandbee ទីផ្សារម៉ាតល្បីឈ្មោះនៅប្រទេសម៉ាឡេស៊ីចូលមកដល់កម្ពុជាហើយ


អ្នកជំនាញប្រមើលឃើញថា ផ្សារទំនើបដែលមានទំហំតូចល្មម ឬហៅថាម៉ាត (Mart) នឹងរីកដុះដាលកាន់ខ្លាំងនៅកម្ពុជា ដើម្បីបំពេញតម្រូវ និងបង្កភាពងាយស្រួលដល់អតិថិជន ខណៈដែលផ្សារប្រភេទនេះកំពុងពង្រីកខ្លួនកាន់តែច្រើន នៅក្នុងទីក្រុងភ្នំពេញ និងនៅតាមទីរួមខេត្តធំៗមួយចំនួន។
ម៉ាត Fandbee ដែលល្បីឈ្មោះនៅប្រទេសម៉ាឡេស៊ី នឹងមានវត្តមានឆាប់ៗនេះ នៅកម្ពុជា។
ដោយ

វត្តមានផ្សារទំនើបលក់រាយខ្នាតតូច មិនត្រឹមតែផ្តល់ចំណូលដល់សេដ្ឋកិច្ច តាមរយៈការបង់ពន្ធប៉ុណ្ណោះទេ ប៉ុន្តែរាល់ទំនិញដែលបានដាក់លក់សុទ្ធមានស្តង់ដារ គុណភាព ទទួលស្គាល់ពីក្រសួងជំនាញ ជាពិសេសម្ហូបអាហារ ដើម្បីធានាថាអ្នកប្រើប្រាស់នឹងមិនប៉ះពាល់សុខភាព។

កត្តាទាំងនេះ បានកែប្រែទម្លាប់ប្រជាជនកម្ពុជាមួយចំនួនប្តូរពីការទិញទំនិញនៅតាមផ្សារបែបប្រពៃណី មកទិញទំនិញនៅតាមផ្សារទំនើបតូចៗ ឬ ម៉ាតបែបនេះវិញ ព្រោះផ្ដល់ភាពងាយស្រួលច្រើនក្នុងការដើរទិញទំនិញ និងចំណេញពេលវេលា។ ហេតុដូច្នេះ ការវិនិយោគទៅលើផ្សារទំនើបទំហំល្មមប្រភេទនេះ បានក្លាយជាទីចាប់អារម្មណ៍របស់អ្នកវិនិយោគទាំងក្នុង និងប្រទេសស្រុក។

ក្នុងកិច្ចសម្ភាសជាមួយបណ្តាញព័ត៌មាន លោកឧកញ៉ា ច័ន្ទ តារា អគ្គនាយកក្រុមហ៊ុន ហ្វេនប៊ី (Fandbee) បានប្រមើលពីកំណើនផ្សារទំនើបលក់រាយខ្នាតតូចបែបនេះ ដោយសេដ្ឋកិច្ចកម្ពុជាកើនឡើងជាលំដាប់ ដែលធ្វើឱ្យជីវភាពប្រជាជនកាន់តែប្រសើរឡើង ស្របពេលដែលអ្នកពេញកំលាំងធ្វើការមានច្រើនដែលពួកគាត់គ្មានពេលវេលាច្រើនសំរាប់ដើរផ្សារទិញម្ហូបនោះទេ ហើយតម្រូវការលើម្ហូបអាហារ គឺជាតម្រូវការដែលមិនអាចខ្លះបាននោះទេ។

ដោយមើលឃើញពីសក្តានុពលនេះ Fandbee បានសម្រេចចិត្តវិនិយោគផ្សារទំនើប ដែលមានទំហំល្មមៗ ដោយផ្តោតលើចំណីអាហារជាចម្បង។ Fandbee នឹងធានាថាផ្តល់ម្ហូបអាហាររបស់ខ្លួន នឹងមានគុណភាពល្អ ឆ្លងកាត់ការពិនិត្យច្បាស់លាស់ ការរក្សារទុកដាក់ជាមួយនឹងសីតុណ្ហភាពត្រឹមត្រូវ ហើយថែមទាំងមានតំលៃក៏ល្អសមរម្យទៀតផង។

លោកបន្តថា ការពង្រីកខ្លួនរបស់ផ្សារទំនើបលក់រាយខ្នាតតូចប្រភេទនេះ ជាបន្តបន្ទាប់កាន់តែច្រើននោះ នឹងកាន់តែផ្តល់ចំណេញសម្រាប់អ្នកប្រើប្រាស់ តាមរយៈការប្រកួតប្រជែងគ្នា នឹងធ្វើឱ្យទំនិញកាន់តែមានតម្លៃទាប ដែលជួយកាត់បន្ថយការចំណាយបានកាន់តែច្រើន។

លោកបានឱ្យដឹងផងដែរថា នៅពេលក្រុមហ៊ុននឹងសហការជាមួយអ្នកផលិត និងអ្នកផ្គត់ផ្គង់ក្នុងស្រុក ដើម្បីយកផលិតផលខ្មែរ ដាក់លក់ក្នុងផ្សារទំនើបរបស់ខ្លួន ដែលជាការរួមចំណែកជួយដល់ផលិតផលក្នុងស្រុក។

មិនតែបុណ្ណោះ Fandbee ក៏មានផ្តល់សេវាការបញ្ជាទិញតាមប្រព័ន្ធអនឡាយ ដែលផ្តល់ភាពងាយស្រួលដល់ស្រ្តីមេផ្ទះទូទៅ។

សូមបញ្ជាក់ថា៖ នៅក្នុងឆ្នាំ២០២២នេះ ក្រុមហ៊ុន ហ្វេនប៊ី Fandbee បានរៀបចំបើកដំណើរការបើក Mart រហូតទៅដល់៣សាខា រួមមាន៖

ទី១៖ នៅ The Park Community Mall មុខបុរីប៉េងហួត បឹងស្នោ,

ទី២៖ នៅទូលទំពូង ផ្លូវ១៥៥

ទី៣៖ នៅផ្លូវ៥៩៨ ឬផ្លូវ ជា សុផារ៉ា ហើយក៏មានគំរោងបើកបន្តហូហែរទៀតផងដែរ។

ហើយក្រុមហ៊ុនក៏មានកម្រោងបើកជាច្រើនសាខាទៀតក្នុងឆ្នាំខាងមុខ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន កើនលើស១០ពាន់លានដុល្លារនៅមុនគោលដៅកំណត់ដល់ទៅ២ឆ្នាំ, ហេតុអ្វី?

ព័ត៌មាន
ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ចិន កាន់តែស្អិតល្មួត ពិសេសនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បើទោះបីស្ថិតក្នុងបរិបទនៃកូវីដ១៩ក៏ដោយ។ ជាក់…

កម្ពុជាជាប្រទេសដំបូងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលត្រូវបានដាក់បញ្ចូលជាសមាជិកនៃវេទិកាដឹកជញ្ជូនអន្តរជាតិ ITF

ព័ត៌មាន
ប្រទេសកម្ពុជាជាប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលត្រូវបានដាក់បញ្ចូលជាសមាជិកនៃវេទិកាដឹកជញ្ជូនអន្តរជាតិ ITF (International Tra…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ