វិស័យបច្ចេកវិទ្យា

ក្រុមហ៊ុនជប៉ុន SoftBank គ្រោងជះលុយរាប់ពាន់លានដុល្លារអាម៉េរិក ដើម្បីទិញយកភាគហ៊ុនបន្ថែមទៀតក្នុងក្រុមហ៊ុន OpenAI


ក្រុមហ៊ុនវិនិយោគបច្ចេកវិទ្យាជប៉ុន SoftBank គ្រោងជះលុយរហូតដល់ទៅរាប់ពាន់លានដុល្លារអាម៉េរិក ដើម្បីទិញយកភាគហ៊ុនបន្ថែមទៀតក្នុងក្រុមហ៊ុន OpenAI ដែលជាអ្នកអភិវឌ្ឍកម្មវិធី ChatGPT ដ៏ល្បីល្បាញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា។
វិស័យបច្ចេកវិទ្យា
ដោយ

ប្រភពច្បាស់ការបានទម្លាយឱ្យដឹងកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ថា មូលនិធិ Vision Fund 2 នៃក្រុមហ៊ុនវិនិយោគបច្ចេកវិទ្យាជប៉ុន SoftBank Group គ្រោងជះលុយរហូតដល់ទៅ១,៥ពាន់លានដុល្លារអាម៉េរិក ដើម្បីទិញយកភាគហ៊ុនបន្ថែមទៀតរបស់ក្រុមហ៊ុនអាម៉េរិក OpenAI ដែលជាក្រុមហ៊ុនស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យា AI ឈានមុខគេក្នុងពិភពលោក។  

យោងតាមសេចក្ដីរាយការណ៍ឱ្យដឹងថា ក្រុមហ៊ុន OpenAI បានទទួលយកសំណើសុំទិញរបស់ក្រុមហ៊ុន SoftBank រួចហើយ ដោយអនុញ្ញាតឱ្យបុគ្គលិករបស់ខ្លួនលក់ភាគហ៊ុនរបស់ពួកគេឱ្យវិនិយោគិនជប៉ុន នេះ ប្រសិនបើពួកគេចង់។

ក្រុមហ៊ុន SoftBank បានទិញភាគហ៊ុនចំនួន៥០០លានដុល្លារអាម៉េរិក រួចមកហើយកាលពីអំឡុងខែតុលា តាមរយៈមូលនិធិ Vision Fund របស់ខ្លួន។

ក្រុមហ៊ុន SoftBank មានគោលបំណងពង្រីកការវិនិយោគលើបច្ចេកវិទ្យា AI ដែលជាផ្នែកមួយនៃគោលដៅសម្រេចឱ្យបាននូវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត SuperAI ដែលមានភាពឆ្លាតវៃជាងមនុស្សរហូតដល់ទៅ១ម៉ឺនដងឯណោះ។

ក្រុមហ៊ុន OpenAI កាលពីអំឡុងខែកញ្ញា បានបង្ហាញគំរូបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ថ្មីរបស់ខ្លួនមានឈ្មោះថា OpenAI o1។ ប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន SoftBank លោក ម៉ាសាយ៉ូស៊ី សុន (Masayoshi Son) បានថ្លែងក្នុងសន្និសីទ SoftBank World 2024 កាលពីខែមុនថា គំរូបច្ចេកវិទ្យា OpenAI o1 មានសមត្ថភាពគិត និងវិភាគខ្លាំងជាង AI ជំនាន់មុន៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


វៀតណាមនឹងលើកពន្ធលើតម្លៃបន្ថែមចំពោះអាជីវកម្មខ្នាតតូចដែលមានចំណូលក្រោម៨ពាន់ដុល្លារក្នុង១ឆ្នាំ

អាជ្ញាធរវៀតណាម បានប្រកាសថា ចាប់ពីឆ្នាំ២០២៦ តទៅ អាជីវកម្មខ្នាតតូចដែលមានប្រាក់ចំណូលក្រោម៨ពាន់ដុល្លារនៅក្នុងមួយឆ្នាំ នឹងត្រូវបានលើកលែងពីពន្…

តើលោក សន សៀប មានការប្តេជ្ញា និងដាក់ចេញផែនការអ្វីខ្លះ ក្រោយជាប់ឆ្នោតបន្តដឹកនាំសមាគមអ្នកវាយតម្លៃ និងភា្នក់ងារអចលនវត្ថុ?

លោក សន សៀប ត្រូវបានសមាជិកបោះឆ្នោតគាំទ្រឱ្យបន្តធ្វើជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA)សម្រាប់អាណត្តិទី៩។ ក្រោយទទួលប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ