ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក

រយៈពេល១សប្តាហ៍ នៃការរឹតបន្តឹងច្បាប់ចរាចរណ៍, ទាំងករណីគ្រោះថ្នាក់ ស្លាប់និងរបួស សុទ្ធតែថយចុះជាងឆ្នាំមុន បើធៀបនឹងរយៈពេលដូចគ្នា


យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្តីពីលទ្ធផល នៃការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក្នុងរយៈពេលមួយសប្តាហ៍នេះ បានបង្ហាញថា ស្ថានភាពចរាចរណ៍មានលក្ខណៈល្អប្រសើរជាងមុន ព្រោះទាំងករណីគ្រោះថ្នាក់ ស្លាប់និងរបួស សុទ្ធតែថយចុះជាងឆ្នាំមុន បើធៀបនឹងរយៈពេលមួយសប្តាហ៍ដូចគ្នា កាលពីខែឧសភា ឆ្នាំ២០១៩។
រយៈពេល១សប្តាហ៍ នៃការរឹតបន្តឹងច្បាប់ចរាចរណ៍, ទាំងករណីគ្រោះថ្នាក់ ស្លាប់និងរបួស សុទ្ធតែថយចុះជាងឆ្នាំមុន បើធៀបនឹងរយៈពេលដូចគ្នា(រូបភាព ហេង ភារម្យ)

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា សមត្ថកិច្ច​បាន​ពិនិត្យ​ឃើញ​បទល្មើស និង​ធ្វើការ​ពិន័យ​ចំពោះ​យានយន្ត​ល្មើសច្បាប់​សរុប​ចំនួន ១៣.៩៦៨​ករណី ក្នុង​នោះ​មាន​ទោចក្រយានយន្ត និង​ត្រីចក្រយានយន្ត​ចំនួន ១០.៨១៥​ករណី ស្មើនឹង​៧៧% និង​រថយន្ត​គ្រប់​ប្រភេទ​ចំនួន ៣.១៥៣​ករណី ស្មើនឹង​២៣%​។

ជាមួយ​គ្នា​នេះ​ដែរ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​បញ្ជាក់​ថា ស្ថានភាព​ចរាចរណ៍​មាន​ភាពល្អ​ប្រសើរ​មាន​ជាង​មុន ដោយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន ៤៥​លើក ថយ​ចុះ​៥២​លើក ស្មើនឹង​៥៤% ក្នុង​នោះ​ករណី​ស្លាប់មាន​ចំនួន ២៤​នាក់ ថយ​ចុះ​១៦​នាក់ ស្មើនឹង​៤០% ,​របួស​៥៦​នាក់ ថយ​ចុះ​៥៩​នាក់ ស្មើនឹង​៥១,៣០% ប្រៀបធៀប​នឹង​រយៈពេល​មួ​យស​ប្តា​ហ៍​ដូច​គ្នា​ក្នុង​ខែឧសភា កាលពី​ឆ្នាំ​២០១៩​។

អ្វី​ដែល​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​កត់សម្គាល់​នោះ គឺ​អ្នក​ប្រើប្រាស់​ផ្លូវ​យ៉ាងច្រើន​លើសលុប​ទូ​ទាំង​ប្រទេស បាន​ចូលរួម​អនុវត្ត​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​យ៉ាង​ផុលផុស ដែល​នេះ​បាន​ឆ្លុះ​ប​ញ្ជាំ​ង​ឲ្យ​ឃើញ​អំពី​ការ​គោរព​ច្បាប់ និង​ជា​ប្រភព​លើកទឹកចិត្ត​ដល់​កងកម្លាំង​អនុវត្ត​ច្បាប់ មាន​ស្មារតី​បន្ត​អនុវត្ត​ភារកិច្ច​កាន់តែ​សកម្ម​ខ្លាំងក្លា​ថែម​ទៀត​។

គួរ​ជម្រាប​ថា គោលបំណង​សំខាន់​នៃ​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ គឺ​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​បានជា​អតិបរមា កាត់​បន្ថយ​អត្រា​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​នៅ​ទាប​បំផុត កាត់​បន្ថយ​អត្រា​ពិការ​ភាព ស្ត្រី​មេម៉ាយ ក្មេង​កំព្រា ការ​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ​និង​ឯកជន ដើម្បី​ជម្រុញ​ឲ្យ​មានការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​កាន់តែ​ល្អ​ប្រសើរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងវប្បធម៌នឹងចាត់វិធានការផ្លូវច្បាប់ ចំពោះអ្នកលក់អនឡាញ អ្នកនិពន្ធបទភ្លេង ទំនុកច្រៀង និងអ្នកសម្តែងក្រៅប្រព័ន្ធទាំងឡាយ ដែលប៉ះពាល់ដល់វប្បធម៌

ព័ត៌មាន
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងសហការជាមួយក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងស្ថាប័នមួយចំនួនទៀត ដើម្បីចាត់…

Showroom ​ម៉ាករថយន្ត​ប្រណីតលំដាប់ពិភពលោក Lamborghini នឹង​បើក​សម្ពោធ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​

ព័ត៌មាន
បន្ទាប់ពីនាំចូល​រថយន្ត​ប្រណីត​ Lamborghini ចូលមក​ទីផ្សារកម្ពុជាបាន​ជាង​មួយ​ឆ្នាំ ក្រុមហ៊ុន​របស់​ឧកញ៉ា ង៉ូវ លាងហួត គ្រោង​នឹង​បើក​សម្ពោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ