ការនាំចេញត្រីប្រា

ការនាំចេញត្រីប្រាទៅចិនស្ថិតក្នុងដំណាក់កាលវាយតម្លៃភូតគាមអនាម័យ ខណៈសមាគមវារីវប្បកររំពឹងថានឹងអាចនាំចេញឆាប់ៗ


ក្រោយភាគីចិន បានធ្វើការវិភាគហានិភ័យ និងការត្រួតពិនិត្យផ្លែមៀនប៉ៃលិន រួចរាល់មក ពេលនេះភាគីចិន បាននិងកំពុងធ្វើការវិភាគហានិភ័យ និងត្រួតពិនិត្យត្រីប្រា វិញម្ដង។ ប្រធានសមាគមវារីវប្បករកម្ពុជា លោក សុខ រ៉ាដែន មានក្ដីរំពឹងយ៉ាងមុតមាំថា តាមរយៈបទពិសោធន៍ចិញ្ចឹមត្រីរបស់កសិករខ្មែរ នាពេលកន្លងមក ពិតជាអាចឆ្លងកាត់ដំណាក់កាលនេះ នឹងអាចនាំចេញត្រីប្រាទៅកាន់ប្រទេសចិន ក្នុងពេលឆាប់ៗ ខាងមុខផងដែរ ខណៈស្រះត្រីរបស់កសិករធំៗ ចំនួន៣ ត្រូវបានជ្រើសរើសសម្រាប់កិច្ចការវិភាគនិងវាយតម្លៃពីខាងភាគីចិន។
ស្រះទឹកចិញ្ចឹមត្រីប្រា
ដោយ

បើ​តាម​លោក សុខ រ៉ា​ដែន បាន​អះអាង​ប្រាប់​សារព័ត៌មាន​ឌី​ជី​ថ​ល​ខេ​ម​បូ​ណូ​មី​ស ភាគី​ចិន និង​កម្ពុជា កំពុង​អនុវត្ត​នីតិវិធី​នៃ​ការ​វាយតម្លៃ​និង​ត្រួតពិនិត្យ​ត្រី​ប្រា ទៅ​កាន់​ប្រទេស​ចិន ក្រោយ​ចិន បាន​បើកភ្លើង​ខៀវ ដល់​កម្ពុជា ដើម្បី​អាច​នាំ​ចេញ​ផ្លែ​មៀន​ប៉ៃលិន និង​ត្រី​ប្រា​ដោយ​ផ្ទាល់​ទៅ​ទីផ្សារ​ចិន​។ បើ​តាម​ប្រធាន​សមាគម​វា​រី​វប្បករ ស្រះ​ត្រី​ធំ​ៗ ចំនួន​៣ របស់​កសិករ​ត្រូវ​បាន​ជ្រើសរើស ដើម្បី​ធ្វើការ​វាយតម្លៃ​និង​ត្រួតពិនិត្យ វាយតម្លៃ​មុន​នឹង​អាច​នាំ​ត្រី​ប្រា​ទៅ​ប្រទេស​ចិន​បាន​។ លោក សុខ រ៉ា​ដែន បាន​គូសបញ្ជាក់​ថា ជា​ដំណាក់កាល​ដំបូង សមាគម​មិន​ទាន់​មានការ​ផ្សព្វផ្សាយ​ទូលាយ​នោះ​ទេ ជុំវិញ​ការ​នាំ​ចេញ​ត្រី​ប្រា​ទៅ​ចិន​នេះ ដោយ​លោក​អះអាង​ថា រង់ចាំ​លទ្ធផល​នៃ​ការ​វាយតម្លៃ និង​ត្រួតពិនិត្យ​ជា​មុន​សិន ដោយ​ប្រធាន​សមាគម​រូប​នេះ បាន​បន្ត​ថា នេះ​គឺជា​ការ​ដាស់​ស្មារតី​ដល់​ក្រុម​អ្នក​ចិញ្ចឹម​ត្រី​ប្រា ឱ្យ​ពួក​គាត់​ត្រៀមខ្លួន​ជា​មុន​។

យ៉ាងណា​ក៏​ដោយ សុខ រ៉ា​ដែន មិន​ទាន់​មានការ​រំពឹង​ខ្លាំង​ពេក​នោះ​ទេ​ថា ដំណាក់​ដំបូង​នឹង​អាច​នាំ​ចេញ​ត្រី​ប្រា​ក្នុង​បរិមាណ​ប៉ុន្មាន ប៉ុន្តែ ប្រធាន​សមាគម​រូប​នេះ សង្ឃឹមថា ទីផ្សារ​ត្រី​ប្រា​ខ្មែរ​នឹង​ប្រសើរ​ជាង​ពេល​មុន​ៗ ដែល​ធ្លាប់​ជួប​បញ្ហា​កកស្ទះ ព្រោះតែ​ខ្វះ​ទីផ្សារ​។ ជាមួយ​គ្នា​នេះ លោក​ក៏​សង្ឃឹម​ផង​ដែរ​ថា ក្រោយ​ត្រី​ប្រា​អាច​នាំ​ចេញ​ទៅ​ចិន ត្រី​ប្រា​នឹង​អាច​មាន​តម្លៃ​សមរម្យ និង​អាច​ឱ្យ​កសិករ​ទទួលផល​ចំណេញ ខណៈ​សព្វថ្ងៃ ត្រី​ប្រា មាន​តម្លៃ ៤​ពាន់​រៀល ក្នុង​មួយ​គីឡូក្រាម​។  ទោះ​យ៉ាងណា តម្លៃ​នេះ​មិន​ទាន់​អាច​ឱ្យ​កសិករ​ចំណេញ​នៅឡើយ ព្រោះ​កសិករ​ត្រូវ​ចំណាយ​ច្រើន លើ​ថ្លៃ​ចំណី និង​ការ​ថែទាំ​។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​លោក សុខ រ៉ា​ដែន​។

យោង​តាម​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា កាលពី​ពេល​ថ្មី​ៗ ចិន​និង​កម្ពុជា បាន​រៀបចំ​កិច្ចប្រជុំ​វាយតម្លៃ​តាម​រយៈ​វី​ឌី​អូ​លើ​ភូតគាម​អនាម័យ​ត្រី​ប្រា​កម្ពុជា ដើម្បី​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន ដែល​កិច្ចការ​នេះ មាន​រយៈពេល ៩​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២២​។ កិច្ចប្រជុំ​នេះ គឺជា​វិធានការ​ដ៏​សំខាន់​មួយទៀត​សម្រាប់​ចិន និង​កម្ពុជា ក្នុង​ការ​អនុវត្ត​កុងសង់ស៊ីស​របស់​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​២ ក្នុង​ការ​ព​ន្លឿ​ន​នាំ​ចេញ​កសិផល​កម្ពុជា​។ ខណៈ​ប្រទេស​ទាំង ២ កំពុង​ខិតខំ​សម្រេច​ឆន្ទៈ និង​ការ​ប្ដេជ្ញា​ចិត្ត​ដ៏​មុតមាំ​ក្នុង​ការ​នាំ​ចេញ​កសិផល​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន និង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង​កាន់តែ​ច្រើន​៕

None



អត្ថបទបន្ទាប់


តើបច្ចេកវិទ្យាមានសារសំខាន់អ្វីខ្លះសម្រាប់អាជីវកម្ម ខណៈបច្ចុប្បន្នមាន ២/៣នៃអាជីវកម្មខ្នាតតូច និងមធ្យមកំពុងមានប្រើប្រាស់បច្ចេកវិទ្យា?

ស្ថិតក្នុងបរិបទនៃការរាលដាលជំងឺកូវីដ ក៏ដូចជា ការរីកចម្រើនបច្ចេកវិទ្យាឌីជីថល នៃពិភពលោក បានផ្លាស់ប្ដូរទម្លាប់នៃការធ្វើអាជីវកម្មតាមបែបប្រពៃ…

រដ្ឋាភិបាលលើទឹកចិត្តឲ្យក្រុមហ៊ុនឯកជនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបម្រើឲ្យរថយន្តអគ្គិសនី

ដើម្បីលើកកម្ពស់ និងជំរុញការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តឲ្យវិនិយោគិនជាតិ និងអន្តរជាតិក្នុងវិស័យឯកជន …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ