វិស័យសហគ្រាសខ្នាតតូច និង មធ្យម SME

តើបច្ចេកវិទ្យាមានសារសំខាន់អ្វីខ្លះសម្រាប់អាជីវកម្ម ខណៈបច្ចុប្បន្នមាន ២/៣នៃអាជីវកម្មខ្នាតតូច និងមធ្យមកំពុងមានប្រើប្រាស់បច្ចេកវិទ្យា?


ស្ថិតក្នុងបរិបទនៃការរាលដាលជំងឺកូវីដ ក៏ដូចជា ការរីកចម្រើនបច្ចេកវិទ្យាឌីជីថល នៃពិភពលោក បានផ្លាស់ប្ដូរទម្លាប់នៃការធ្វើអាជីវកម្មតាមបែបប្រពៃណី ដោយងាកមកធ្វើអាជីវកម្មតាមបែបបច្ចេកវិទ្យាឌីជីថលវិញ។ ជាក់ស្ដែង នៅកម្ពុជា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងវិស័យសហគ្រាសខ្នាតតូច និង មធ្យម SME មានការកើនឡើងគួរឱ្យកត់សម្គាល់ ពិសេសក្នុងបរិបទកូវីដ១៩នេះតែម្ដង ដោយបច្ចុប្បន្នមានអាជីវកម្ម SME ប្រមាណ ២ភាគ៣ហើយ កំពុងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងអាជីវកម្មរបស់ពួកគេ។នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកកម្ម។
សកម្មភាពវិចខ្ចប់នំស្រួយលីលី

ឯកឧត្តម សុខ សុ​ភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម នៅ​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Alvin Tan អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​សឹ​ង្ហ​បុរី តាម​ប្រព័ន្ធ​វី​ដេ​អូ កាលពី​ពេល​ថ្មី​ៗ​នេះ​បាន គូសបញ្ជាក់​ថា សហគ្រាស​ធុន​តូច និង​មធ្យម ប្រមាណ​២/៣ នៅ​កម្ពុជា បាន​នឹង​កំពុង​អនុវត្ត​សកម្មភាព​ឌី​ជី​ថ​ល​ក្នុង​ប្រតិបត្តិការ​អាជីវកម្ម​របស់​គេ​។

ឯកឧត្តម បន្ថែម​ថា ស្រប​នឹង​កំណើន​ដ៏​គួរ​ឱ្យ​កត់សម្គាល់ នៃ​ការ​ប្រើប្រាស់​ឌី​ជី​ថ​ល ក្នុង​វិស័យ SME រាជរដ្ឋាភិបាល​បាន​បង្កើត​ជា​បទ​ប្បញ្ញត្តិ និង​យន្តការ​ជា​ច្រើន សំដៅ​ធានា​ការពារ និង​លើកកម្ពស់​និរន្តរភាព​នៃ​សេដ្ឋកិច្ច និង​សង្គម​ឌី​ជី​ថ​ល​នេះ​ផង​ដែរ​។

ឯកឧត្តម ហេង សុខ​គង់ អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​កត់សម្គាល់​ឃើញ​ថា ដ្បិត​នៅ​អំឡុង​វិបត្តិ​កូ​វី​ដ​១៩ បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​អាជីវកម្ម SME ជា​ច្រើន​រហូត​មាន​អាជីវកម្ម​ខ្លះ​ក្ស័យធន​ក៏​ដោយ​ចុះ ប៉ុន្ដែ ការ​ចាប់ផ្ដើម​អាជីវកម្ម​ថ្មី​ៗ ជា​ពិសេស​អាជីវកម្ម​ទាក់ទង​នឹង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ក៏​ចាប់ផ្ដើម​មានការ​កើនឡើង​នៅ​អំឡុង​វិបត្តិ​កូ​វី​ដ​១៩​នេះ​ដែរ​។ ដូច្នេះ​ហើយ វា​បាន​ធ្វើ​ឲ្យ​សម្ទុះ​នៃ​ការ​បើក​អាជីវកម្ម​ថ្មី​ៗ​នៅ​តែ​មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់​។ មន្ត្រីជាន់ខ្ពស់​រូប​នេះ​បន្ត​ថា ទោះបី វិស័យ SME កាន់តែ​រីក​ចម្រើន តែ​ផ្នែក​ធនធានមនុស្ស និង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា ក្នុង​វិស័យ​នេះ ហាក់​នៅ​មាន​កម្រិត​នៅឡើយ ដែល​ជា​បញ្ហា​ប្រឈម​ត្រូវ​ដោះស្រាយ​។

ចំណែក លោក​ឧកញ៉ា តែ តាំង​ប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម ក៏​បាន​គូសបញ្ជាក់​ដែរ​ថា ការ​ប្រាស់​ប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​នៅ​ក្នុង​វិស័យ SME ក៏​ប៉ុន្តែ បច្ចុប្បន្ន ការ​ប្រើប្រាស់​ឌី​ជី​ថ​ល​ពី​ម្ចាស់​អាជីវកម្ម ហាក់​នៅ​មាន​កម្រិត​នៅឡើយ​។ បើ​តាម​ឧកញ៉ា តែ តាំង​ប៉ ការ​ជំរុញ​ឱ្យ​ម្ចាស់​អាជីវកម្ម ងាក​មក​ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ហាក់​មាន​ភាព​លំបាក​បន្តិច ដូច្នេះ ត្រូវការ​ពេលវេលា​បន្ថែម​ដើម្បី​អភិវឌ្ឍន៍​វិស័យ​នេះ​។ ឧកញ៉ា តែ តាំង​ប៉ គូសបញ្ជាក់​ទៀត​ថា អំឡុង​វិបត្តិ​កូ​វី​ដ​១៩ អាជីវកម្ម​ភាគច្រើន​ដែល​ទើប​បង្កើត​ថ្មី គឺជា​អាជីវកម្ម​ទាក់ទង​នឹង​ការ​កែ​ច្នៃ​ចំណីអាហារ ហើយ​ភាគច្រើន​នៃ​អាជីវកម្ម​ទាំងនោះ សុទ្ធតែ​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ក្នុង​អាជីវកម្ម​របស់​ពួក​គេ​។

សូម​បញ្ជាក់​ថា បើ​តាម​ការ​អះអាង​របស់​ឧកញ៉ា តែ តាំង​ប៉ បច្ចុប្បន្ន នៅ​កម្ពុជា​សហគ្រាស​ខ្នាត​តូច និង​មធ្យម មាន​ប្រមាណ​ជាង ៥៣​ម៉ឺន​សហគ្រាស កំពុង​ដំណើរការ​អាជីវកម្ម ហើយ​ក្នុង​នោះ មាន​តែ​ប្រមាណ​ជាង​៤​ម៉ឺន​សហគ្រាស​ប៉ុណ្ណោះ​ដែល​បាន​ចុះបញ្ជី​។ បើ​តាម​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB) សហគ្រាស​ធុន​តូច​និង​មធ្យម នៅ​កម្ពុជា ត្រូវ​បាន​ប៉ាន់​ស្មានថា មាន​ប្រមាណ​៩៩% នៃ​សហគ្រាស​សរុប ដែល​បាន​រួមចំណែក​ជិត​៦០% នៃ​ផលិតផល​ក្នុងស្រុក និង​បង្កើត​ការងារ​ជាង​៧០% នៃ​កម្លាំង​ពលកម្ម​។ ក៏​ប៉ុន្តែ វិស័យ SME នៅ​កម្ពុជា បច្ចុប្បន្ន ហាក់​នៅ​មាន​កម្រិត និង​មាន​បញ្ហា​ប្រឈម​ជា​ច្រើន ដែល​អាច​ជា​ឧបសគ្គ​ក្នុង​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេចតេជោ ហ៊ុន សែន នឹងជួបលោក មីន អ៊ុងឡាំង តាមវីដេអូដើម្បីបន្តពិភាក្សាលើបញ្ហាមីយ៉ាន់ម៉ា

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នឹងជួបពិភាក្សាជាមួយមេដឹកនាំយោធាមីយ៉ានម៉ា លោក មីន អ៊ុងឡាំង តាមប្រព័ន្ធវីដេអូនៅថ្ងៃទី២៦ មករា ដើម្បីពិភាក្សាលើបញ្ហា…

ការនាំចេញត្រីប្រាទៅចិនស្ថិតក្នុងដំណាក់កាលវាយតម្លៃភូតគាមអនាម័យ ខណៈសមាគមវារីវប្បកររំពឹងថានឹងអាចនាំចេញឆាប់ៗ

ព័ត៌មាន
ក្រោយភាគីចិន បានធ្វើការវិភាគហានិភ័យ និងការត្រួតពិនិត្យផ្លែមៀនប៉ៃលិន រួចរាល់មក ពេលនេះភាគីចិន បាននិងកំពុងធ្វើការវិភាគហានិភ័យ និងត្រួត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ