Ford Cambodia Mobile App

Ford ដាក់សម្ពោធជាផ្លូវការកម្មវិធីទូរស័ព្ទដៃ Ford Cambodia Mobile App ជំនាន់ទី 2


ក្រុមហ៊ុន អ អិម អេ ខេមបូឌាដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានធ្វើការសម្ពោធជាផ្លូវការនូវកម្មវិធី Ford Cambodia Mobile App ជំនាន់ទី 2 ។
កម្មវិធីទូរស័ព្ទដៃ Ford Cambodia Mobile App
ដោយ

ការដាក់សម្ពោធជាផ្លូវការនៃកម្មវិធីនេះគឺដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍នៃយុគសម័យឌីជីថល ជាពិសេសនោះគឺកាន់តែផ្តល់នូវភាពងាយស្រួលក៏ដូចជាបត់បែនទៅតាមស្ថានភាពសង្គមបច្ចុប្បន្នដែលកំពុងតែជួបបញ្ហានៃការរីករាលដាលនៃជម្ងឺកូវីដ 19 ដែលនេះគឺជាការរួមចំណែកមួយដ៏ធំក្នុងការកាត់បន្ថយការចេញទៅខាងក្រៅ ការជួបជុំកន្លែងមានមនុស្សច្រើន កាត់បន្ថយហានិភ័យនៃការឆ្លងជម្ងឺផងដែរ ដោយអតិថិជនទាំងអស់អាចមើលព័ត៍មានទាក់ទងអំពីរថយន្ត និងកក់សេវាជួសជុលរថយន្តទុកជាមុនតាមរយៈកម្មវិធីនេះផ្ទាល់តែម្តង។ ពោលគឺគោលបំណងរបស់ក្រុមហ៊ុនចង់រក្សាទំនាក់ទំនងយ៉ាងជិតស្និតទៅកាន់អតិថិជនតាមរយៈការបង្ខិតផលិតផល និងសេវាកម្មរបស់ Ford ឲ្យគៀកជាមួយនឹងសាធារណៈជន ជាពិសេសនោះគឺអតិថិជន Ford តាមរយៈការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ Ford Cambodia Mobile App ។ 

កម្មវិធី Ford Cambodia Mobile App ជំនាន់ទី 2 គឺជាបណ្តុំព័ត៍មានស្តីពីរថយន្ត Ford គ្រប់ម៉ូឌែល ប្រូម៉ូសិនថ្មីៗ ព័ត៍មានទូទៅអំពីផ្នែកលក់ និងសេវាកម្ម ក៏ដូចជាទំនាក់ទំនងដើម្បីសុំជំនួយជួសជុលចល័ត 24 ម៉ោងទូទាំងប្រទេស។ កម្មវិធី Ford Cambodia Mobile App ជំនាន់ទី 2 ត្រូវបានកែប្រែរូបរាង និងមុខងារថ្មីទាំងស្រុង ហើយអ្វីដែលកាន់តែអស្ចារ្យបំផុតនោះគឺលោកអ្នកអាចធ្វើការកក់សេវាកម្មថែទាំ និងជួសជុលរថយន្ត Ford បានគ្រប់ពេលវេលាគ្រប់ទីកន្លែងបានយ៉ាងឆាប់រហ័ស នៅគ្រប់សាខាមជ្ឈមណ្ឌលជួសជុលរថយន្ត Ford ទូទាំងប្រទេស ដែលផ្តល់នូវភាពងាយស្រួល សុវត្ថិភាព និងទំនុកចិត្តជាងមុនជូនដល់អតិថិជនដែលកម្មវិធីនេះអាចប្រើប្រាស់បានទាំងអ្នកប្រើប្រាស់ប្រព័ន្ធប្រត្តិបត្តិការ iOS និង Android។ សម្រាប់ Ford Cambodia Mobile App ជំនាន់ទី 2 នេះមានមុខងារពិសេសចំនួន 5 ដែលក្នុងនោះរួមមាន៖

• មុខងារទី 1 គឺ “ប្រភេទរថយន្ត” លោកអ្នកអាចស្វែងយល់អំពីព័ត៍មាន និងប្រភេទរថយន្ត Ford គ្រប់ម៉ូឌែលដែលរួមមាន៖ រថយន្តតូច រថយន្តគ្រួសារ រថយន្តភីកអាប់ និងរថយន្តអាជីវកម្ម។ សម្រាប់មុខងារនេះវានឹងបង្ហាញអំពី៖ រូបភាពផ្នែកខាងក្រៅ និងខាងក្នុង បច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាព វីដេអូរបស់រថយន្តនេះ ពណ៍រថយន្ត ជាពិសេសនោះគឺលោកអ្នកអាចធ្វើការគណនាប្រាក់កម្ចីទិញរថយន្តបានភា្លមៗតែម្តង

• មុខងារទី 2 គឺ “ព័ត៍មាន និងប្រូម៉ូសិនថ្មីៗ” លោកអ្នកអាចស្វែងយល់អំពីប្រូម៉ូសិនថ្មីៗនៃរថយន្ត Ford គ្រប់ម៉ូឌែល និងអាចមើលអត្ថបទព័ត៍មានទាក់ទងទៅនឹងរថយន្ត Ford បានផងដែរ

• មុខងារទី 3 គឺ “ព័ត៍មានទូទៅអំពីសេវាកម្ម” លោកអ្នកអាចស្វែងយល់អំពីសេវាកម្ម និងព័ត៍មានទាក់ទងទៅនឹងមជ្ឈមណ្ឌលជួសជុលរថយន្ត Ford សេវាកម្មរបស់មជ្ឈមណ្ឌលជួសជុលរថយន្ត Ford មជ្ឈមណ្ឌលជួសជុលរថយន្ត Quick Lane គន្លឹះនៃការថែទាំរថយន្ត គ្រឿងបន្លាស់រថយន្ត ស្វែងរកទីតាំងក្រុមហ៊ុន Ford និងយានដ្ឋានដៃគូតាមបណ្តាខេត្តនានា

• មុខងារទី 4 គឺ “ឆាតផ្ទាល់” ជាមុខងារ Live Chat សម្រាប់ឲ្យលោកអ្នកធ្វើការ Chat ផ្ទាល់មកកាន់បុគ្គលិកផ្នែកលក់របស់ក្រុមហ៊ុន Ford 

• អ្វីដែលអស្ចារ្យនោះគឺ មុខងារទី 5 ដែលអាចឲ្យលោកអ្នកធ្វើការកក់សេវាកម្មថែទាំប្តូរប្រេងម៉ាស៊ីន និងសេវាកម្មជួសជុលរថយន្តនៅគ្រប់សាខាមជ្ឈមណ្ឌលជួសជុលរថយន្ត Ford ដូចជា៖ សាខាព្រះមុន្នីវង្ស សាខាទឹកថ្លា សាខាទួលសង្កែ និងសាខាសៀមរាប។

ក្រៅពីមុខងារពិសេសៗទាំង 5 នេះក្នុងកម្មវិធី Ford Cambodia Mobile App ជំនាន់ទី 2 នេះនៅមានមុខងារផ្សេងៗជាច្រើនទៀតដូចជា៖

• ឆែកមើលប្រវត្តិជួសជុលរថយន្តរបស់លោកអ្នក

• របៀបប្រើប្រាស់មុខងាររថយន្ត

• ការផ្តល់មតិយោបល់

• ការគណនាប្រាក់កម្ចី

• ការកំណត់ និងភាសា

• ជំនួយការ

• មុខងារភ្ជាប់ផ្ទាល់ទៅបណ្តាញសង្គមទំនាក់ទំនងដូចជា៖ Facebook, Youtube, LinkedIn, Instagram និង Telegram។

ប្រសិនបើលោកអ្នកចង់ស្វែងយល់បន្ថែមពីរបៀបប្រើប្រាស់នៃកម្មវិធី Ford Cambodia Mobile App ជំនាន់ទី 2 នេះសូមទស្សនាវីដេអូស្តីពីរបៀបប្រើប្រាស់នេះទាំងអស់គ្នា ៖

https://www.youtube.com/watch?v=34MCkOZYq0w

Ford Cambodia Mobile App ធ្វើឲ្យជីវិតលោកអ្នកកាន់តែងាយស្រួល! One Click – Full Service!

សម្រាប់ព័ត៍មានបន្ថែមលោកអ្នកអាចធ្វើការទំនាក់ទំនងមកកាន់៖

·       ផ្នែកលក់: ភ្នំពេញ 012 333 975  | សៀមរាប 063 766 661 | កំពង់ចាម 092 888 476

·       ផ្នែកសេវាកម្ម: 078 992 992

·       ផ្នែកសេវាជួសជុលចល័ត 24 ម៉ោងទូទាំងប្រទេស៖ ភ្នំពេញ 016 222 016 | សៀមរាប 087 222 016

None



អត្ថបទបន្ទាប់


កម្ពុជារំពឹងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងថ្នាក់ដ៏ធំ RCEPនៅឆ្នាំនេះ

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានអះអាងថា គណៈកម្មាការជំនាញនៃរដ្ឋសភាបានគាំទ្រទាំងស្រុងចំពោះសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ច…

ទីផ្សារធានារ៉ាប់រងកម្ពុជា នៅរក្សាបានកំណើន២ខ្ទង់នៅត្រីមាសទី១ឆ្នាំ២០២១

វិស័យធានារ៉ាប់រងនៅកម្ពុជាតែបន្ដជំនះឈ្មុសឈ្មុលបានលទ្ធផលទីផ្សារល្អក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩ ដែលបាននិងកំពុងអូសន្លាយនៅកម្ពុជា ដោយនៅត្រី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ