ប្រទេសថៃ

បើសមាជិកសភាគណបក្សឆ្ពោះទៅមុខគាំទ្រគណបក្សភឿថៃនោះការបង្កើតរដ្ឋាភិបាលថៃថ្មីនឹងលែងរាំងស្ទះហើយ


គណបក្សភឿថៃ ដែលកំពុងតែប្រឹងប្រែងធ្វើជាក្បាលម៉ាស៊ីនបង្កើតរដ្ឋាភិបាល គឺត្រូវការចាំបាច់ដោយខានមិនបានពីសមាជិកសភាគណបក្សឆ្ពោះទៅមុខ ឫ ពីព្រឹទ្ធសមាជិក ដែលបានជ្រើសតាំងដោយយោធា ដោយខានមិនបាន ។ នៅពេលនេះនៅសភាគណបក្សភឿថៃ អាចប្រមូលការគាំទ្របាន២២៨ អសនៈហើយ ដូច្នេះគណបក្សនេះត្រូវការការគាំទ្រជាដាច់ខាតពី គណបក្សនៅក្នុងសភាមួយចំនូនទៀត ឫ ក៏ពីព្រឹទ្ធសមាជិក ដែលមានសរុប ២៥០ អសនៈ ដើម្បីសម្រេចបានសម្លេង៣៧៦ ដើម្បីបង្កើតរដ្ឋាភិបាល ។
គណបក្សភឿថៃចាំបាច់ត្រូវការការគាំទ្រពីគណបក្សឆ្ពោះទៅមុខ ឫព្រឹទ្ធសមាជិក

តាមសេចក្តីរាយការណ៍របស់សារព័ត៌មានថៃធំៗបានឲ្យដឹងថា គណបក្សភឿថៃ ដែលមានអសនៈសរុប ១៤១ អសនៈបានសម្រេចចិត្តរួបរួមជាមួយនឹងគណបក្ស៧ ផ្សេងទៀតដោយប្រមូលបានសម្លេងគាំទ្រ សរុប ២២៨ អសនៈ នៅក្នុងចំណោមអសនៈសភា៥០០។
តាមរដ្ឋធនុញ្ញរបស់ថៃ គណបក្សនយោបាយដែលមានអសនៈនៅក្នុងសភា អាចនឹងតែងតាំង បេក្ខជននាយករដ្ឋមន្រ្តី ដើម្បីស្នើសុំការគាំទ្រពីសមាជិកសភាដែលកើតពីការបោះឆ្នោត ៥០០ អសនៈ និងព្រឹទ្ធសមាជិកដែលតែងតាំងស្រាប់ ២៥០ រូប នៅក្នុងសម្លេងគាំទ្រឲ្យបាន ៣៧៦ សម្លេង ។
បន្ទាប់ពីការប្រកាសបោះបង់គណបក្សឆ្ពោះទៅមុខដែលបរាជ័យនៅក្នុងការបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្រ្តី២ដងមក គណបក្សភឿថៃបានចាប់ដៃជាមួយនឹងគណបក្សផ្សេងៗ ៧ទៀត ហើយ អាចប្រមូលបានការគាំទ្រសរុប ២២៨ អសនៈហើយនៅក្នុងផែនការបង្កើតរដ្ឋាភិបាលចម្រុះរបស់ខ្លួន ។
លោក ជូឡាណាន់ ស្រ៊ីកែវ មេដឹកនាំគណបក្សភឿថៃ បានអះអាងថា មកដល់ពេលនេះ ភឿថៃរំពឹងថា នឹងអាចរកសម្លេងគាំទ្រសរុបនៅក្នុងសភាចំនួន ២៥១ សម្លេង ដោយនៅពេលនេះ ក្រៅពីគណបក្ស៧ ដែលបានសន្យាគាំទ្រ គណបក្សកំពុងតែកំណត់ពេលវេលា ដើម្បីជជែកជាមួយនឹងគណបក្សឆាត ថៃ ផាណា ដែលមាន១០ អសនៈទៀត ។

តាមសេចក្តីរាយការណ៍ព័ត៌មាន គេបានដឹងថា ដើម្បីទទួលបានសម្លេងគ្រប់គ្រាន់នៅក្នុងការបង្កើតរដ្ឋាភិបាលចេញពីការបោះឆ្នោតខែឧសភា ភឿថៃ ក៏កំពុងតែស្វះស្វែងរកការគាំទ្រពី អតីតសម្ព័ន្ធភាព គឺគណបក្ស ឆ្ពោះទៅមុខ ដែលមាន ១៥១ អសនៈ។
កាលពីថ្ងៃពុធ លោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា ដែលជាបេក្ខជននាយករដ្ឋមន្រ្តីមួយរូប របស់គណបក្សភឿថៃ បានបើកការពិភាក្សាអស់រយៈពេលមួយម៉ោងជាមួយនឹងគណបក្សឆ្ពោះទៅមុខ ដែលដឹកនាំដោយ លោក ភីថា ចំរឿនរ៉ាត់។
ក្រោយជំនួប លោក ភីថា បាននិយាយដោយខ្លីថា យើងមិនទាន់សម្រេចចិត្តថាតើត្រូវគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីរបស់បក្សភឿថៃនៅឡើយទេ ហើយ កិច្ចពិភាក្សាថ្ងៃនេះគ្រាន់តែដើម្បី ស្តាប់ទស្សនៈរបស់ពួកគេដោយភាពចាស់ទុំប៉ុណ្ណោះ។
ក្រុមអ្នកវិភាគបានអះអាងថា ដើម្បីទទួលការគាំទ្រគ្រប់គ្រាន់នៅក្នុងសភាមុននឹងឈានទៅបង្កើតរដ្ឋាភិបាល គណបក្សភឿថៃ ដាច់ខាតត្រូវតែធ្វើការជ្រើសរើសរវាង គណបក្សឆ្ពោះទៅមុខ និង ព្រឹទ្ធសមាជិក ពីព្រោះភាគីទាំងពីរនេះមានទស្សនៈផ្ទុយគ្នាទាំងស្រុងនៅពេលនេះ ។
ក្រុមអ្នកវិភាគបានអះអាងថា ឆ្ពោះទៅមុខនៅតែបន្តរក្សាគោលជំហរគោរពតាមការសន្យារបស់គណបក្សដោយឥតងាករេ ពាក់ព័ន្ធនឹងវិសោធនកម្មច្បាប់ជុំវិញការប្រមាថព្រះមហាក្សត្រ និង យោធា ខណៈដែល ព្រឹទ្ធសមាជិក បានបញ្ជាក់រួចហើយថា គោលជំហរនេះនឹងមិនអាចទទួលបាន ការគាំទ្រពីពួកគេឡើយ៕




អត្ថបទបន្ទាប់


លោក ចូ បៃដិន ទំនងជាមិនបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្នុងខែកញ្ញាខាងមុខ

ព័ត៌មាន
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ទំនងជាមិនចូលរួមកិច្ចប្រជុំកំពូលជាមួយមេដឹកនាំអាស៊ីអាគ្នេយ៍នៅទីក្រុងហ្សាការតានៅខែក្រោយនេះទេ ។ ប្…

ផ្ដើមអនុវត្តបម្រាមលើការវិនិយោគបច្ចេកវិទ្យានៅក្នុងប្រទេសចិនធ្វើឱ្យចិនខឹងសម្បារយ៉ាងខ្លាំង

ព័ត៌មាន
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចុះហត្ថលេខាលើបទបញ្ជាអនុវត្តមួយកាលពីថ្ងៃពុធ ដែលនឹងដាក់កម្រិតលើការវិនិយោគរបស់អាមេរិកមួយចំនួននៅក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ