ករណីឆ្លងនិងជាសះស្បើយពីកូវីដ១៩

មានករណីឆ្លងថ្មី០១ករណី សរុបទាំងអស់មាន១២០ករណីហើយ ខណៈអ្នកជាសះស្បើយកើនដល់៧៥នាក់


រកឃើញករណីឆ្លងថ្មី០១ករណីបន្ថែមទៀត កាលពីថ្ងៃទី១០ ខែមេសានេះ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបទាំងអស់មាន ១២០នាក់ ខណៈដែលអ្នកជាសះស្បើយថ្មីមាន០៣នាក់បន្ថែមទៀត នាំឲ្យអ្នកជះស្បើយសរុបកើនដល់៧៥នាក់ ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលដែលចេញផ្សាយនៅព្រឹកថ្ងៃទី១១ ខែមេសានេះ។
មានករណីឆ្លងថ្មី០១ករណី សរុបទាំងអស់មាន១២០ករណីហើយ ខណៈអ្នកជាសះស្បើយកើនដល់៧៥នាក់
ដោយ

ចំពោះ​ករណី​ជា​សះស្បើយ​ទាំង​០៣​នាក់​នេះ មាន​០២​នាក់​ជា​បុរស​ជនជាតិ​ខ្មែរ ម្នាក់​នៅ​ខេត្តកំពត និង​ម្នាក់​នៅ​រាជធានី​ភ្នំពេញ និង​អ្នកជា​ម្នាក់​ទៀត​ជា​ស្ត្រី​ជនជាតិ​បារាំង នៅ​ខេត្ត​ព្រះ​សីហ​នុ​។ សម្រាប់​ករណី​ឆ្លង​ថ្មី​០១ ករណី​នោះ​គឺ​កើត​មាន​ចំពោះ​ស្ត្រីជន​ជាតិចិន ជា​អ្នក​ស្នាក់​នៅ​បណ្តោះអាសន្ន ក្នុង​រាជធានី​ភ្នំពេញ និង​បាន​ឆ្លង​ពី​មិត្តភក្តិ​ជា​ស្ត្រីជន​ជាតិចិន​ដូច​គ្នា​ដែល​បាន​ប្រកាស​កាលពី​ពេល​កន្លង​ទៅ ហើយ​ពេល​នេះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។

សូម​ជម្រាប​ថា មក​ទល់​នឹង​ពេល​នេះ មាន​ករណី​ឆ្លង Covid-19​សរុប ១២០​នាក់​ហើយ  ដែល​ក្នុង​នោះ​មាន​ស្រី​៣៧​នាក់ និង​ប្រុស​៨៣​នាក់ មាន​អ្នកជា​ស្បើយ​សរុប​ចំនួន ៧៥​នាក់ ស្មើ​ប្រមាណ​ជា​៦២,៥០% ធៀប​ទៅ​នឹង​អ្នក​ឆ្លង​កូ​វី​ដ​១៩​សរុប  និង​អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​៤៥​នាក់​៕    

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្មករនិយោជិតក្នុងវិស័យទេសចរណ៍នឹងទទួលបានប្រាក់ឧបត្ថម្ភ ៤០ដុល្លារក្នុង១ខែពី​រាជ​រដ្ឋាភិបាល

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចេញសេចក្តីណែនាំថ្មីមួយបន្ថែមស្តីពីវិធានការសំដៅជួយវិស័យឯកជន និងកម្មករ និយោជិត ចំពោះការបើកប្រាក់ឧបត្ថម្ភសម្រា…

រដ្ឋសភា​អនុម័ត​ជា​ឯកច្ឆន្ទ​នូវ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេស​ជាតិ​ក្នុង​ភាព​អាសន្ន

ព័ត៌មាន
រដ្ឋសភា​កម្ពុជា​នៅ​ថ្ងៃទី១០ ខែមេសា ឆ្នាំ​២០២០​នេះ បាន​អនុម័ត​ជា​ឯកច្ឆន្ទ​នូវ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការគ្រប់​គ្រង​​ប្រទេស​ជាតិ​ក្នុង​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ