កោះតៃវ៉ាន់គំរាមចិន

កោះតៃវ៉ាន់គំរាមនឹង តតាំង ជាមួយចិន នៅអង្គការពាណិជ្ជកម្មពិភពលោកក្នុងជម្លោះការនាំចេញផ្លែឈើ


កោះតៃវ៉ាន់ថ្មីៗនេះ បានគំរាមនឹងតតាំងជាមួយចិននៅអង្គការពាណិជ្ជកម្មពិភពលោក បន្ទាប់ពីទីក្រុងប៉េកាំងបានផ្អាកការនាំចូលផ្លែទៀប និងផ្លែជម្ពូពីកោះតៃវ៉ាន់ ក្រោយអាជ្ញាធរចិនអះអាងថា បានរកឃើញសត្វល្អិតនៅលើផ្លែឈើទាំងនោះ។ ប៉ុន្ដែ អាជ្ញាធរកោះតៃវ៉ាន់បានឱ្យដឹងថា ប្រទេសចិនមានអាកប្បកិរិយាឯកតោភាគីដោយមិនផ្តល់ភស្តុតាងវិទ្យាសាស្ត្រជាក់លាក់ ដូចនេះ តៃវ៉ាន់មិនអាចទទួលយករឿងនេះបានទេ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
ផ្លែទៀប និងជម្ពូរតៃវ៉ាន់

រដ្ឋបាលគយរបស់ប្រទេសចិនបាននិយាយថា ខ្លួនបានរកឃើញសត្វល្អិតមួយប្រភេទដែលមានឈ្មោះថា Planococcus minor នៅក្នុងផ្លែទៀប និងផ្លែជម្ពូរ មកពីតៃវ៉ាន់។ ដូចនេះ រដ្ឋបាលគយចិនបានស្នើឱ្យអាជ្ញាធរនៅ ក្វាងទុង និងការិយាល័យដែលពាក់ព័ន្ធទាំងអស់បញ្ឈប់ការនាំចូលនៃផលិតផលទាំងនោះចាប់ពីថ្ងៃច័ន្ទ ទី២០ ខែកញ្ញាតទៅ។ 

បើទោះបីជាភាគីចិនបានលើកឡើងបែបនេះក្ដី តែមិនបានបង្ហាញភស្តុតាងវិទ្យាសាស្រ្តមកបញ្ជាក់នោះឡើយ។ ប្រការនេះហើយធ្វើឱ្យកោះតៃវ៉ាន់មិនសុខចិត្ត និងបានប្រាប់ចិនថា ខ្លួននឹងតតាំងជាមួយចិននៅអង្គការពាណិជ្ជកម្មពិភពលោកក្រោមយន្តការដោះស្រាយវិវាទ ប្រសិនបើ ទីក្រុងប៉េកាំងមិនឆ្លើយតបទៅនឹងសំណើរបស់ក្រុងតៃប៉ិ ដើម្បីដោះស្រាយបញ្ហានេះ ក្រោមក្របខណ្ឌទ្វេភាគី ដែលមានស្រាប់ឱ្យបានមុនថ្ងៃទី៣០ ខែកញ្ញាទេនោះ។

សូមរំឭកថា នេះជាលើកទីពីរហើយ ដែលប្រទេសចិនបានបញ្ឈប់ការនាំចូលផ្លែឈើពីកោះតៃវ៉ាន់ ខណៈ កាលពីខែកុម្ភៈប្រទេសចិនបានហាមឃាត់ការនាំចូលម្នាស់ពីកោះតៃវ៉ាន់ម្ដងរួចហើយ ក្រោមហេតុផលថាបានរកឃើញ“ សត្វដែលបង្កគ្រោះថ្នាក់” ដែលអាចមាននៅលើផ្លែឈើនោះ។ 

តែផ្ទុយទៅវិញ តៃវ៉ាន់បាននិយាយថា វាមិនមានអ្វីគ្រោះថ្នាក់ជាមួយម្នាស់នោះទេ ហើយបានចោទទីក្រុងប៉េកាំងថា យករឿងនេះជាល្បែងនយោបាយ។

សូមជម្រាបថា ជាច្រើនទសវត្សរ៍មកនេះ ទំនាក់ទំនងរវាងកោះតៃវ៉ាន់ និងទីក្រុងប៉េកាំងតែងកាន់តែស្ថិតក្នុងភាពតានតឹងខ្លាំងឡើង នៅមិនទាន់មានភាពប្រសើរឡើងបន្ដិចសោះឡើយ៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កំពូលស្តេចប្រដាល់ហ្វីលីពីន ម៉ានី ប៉ាក់គីយ៉ាវ បានប្រកាសឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី

ព័ត៌មាន
ទីបំផុតស្ដេចប្រដាល់អាស៊ី ម៉ានី ប៉ាក់គីអៅ បច្ចុប្បន្នជាសមាជិកព្រឹទ្ធសភាហ្វីលីពីន បានប្រកាសថា ខ្លួន នឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីហ្វីលីពីន…

ក្រសួងបរិស្ថាន និងអង្គការ WWF ប្រទះឃើញហ្វូងកូនក្រពើភ្នំ៨ក្បាលលើកដំបូងបង្អស់ក្នុងដែនជម្រកស្រែពក

ព័ត៌មាន
ក្រុមអ្នកវិទ្យាសាស្ត្រផ្នែកស្រាវជ្រាវសត្វព្រៃនៃក្រសួងបរិស្ថាន និងអង្គការ WWF បានប្រទះឃើញហ្វូងកូនសត្វក្រពើភ្នំ សរុបចំនួន ៨ក្បាល ក្នុងតំបន់ជម្រកសត្វ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ