Fox News - Dominion

អង្គភាពសារព័ត៌មាន Fox News យល់ព្រមសងក្រុមហ៊ុន Dominion ជិត ៨០០ លានដុល្លារ ជុំវិញការផ្សាយព័ត៌មានមិនពិតអំពីការបោះឆ្នោត


ក្រុមហ៊ុនសារព័ត៌មាន ហ្វកស៍ ញូស៍ (Fox News) កាលពីថ្ងៃអង្គារ បានយល់ព្រមបង់ប្រាក់ឱ្យក្រុមហ៊ុន ដូមីនៀន (Dominion) ក្នុងទំហំទឹកប្រាក់ $787 លានដុល្លារ ដើម្បីបញ្ចៀសការជុំនំជម្រះតាមផ្លូវតុលាការលើពាក្យបណ្តឹងរបស់ក្រុមហ៊ុនផលិតសម្ភារៈបម្រើឱ្យការបោះឆ្នោតនៅសហរដ្ឋអាមេរិកនេះ។ ការព្រមព្រៀងទូទាត់នេះបានកើតឡើង ក្រោយពីសារព័ត៌មានដ៏ពេញនិយមនៅសហរដ្ឋអាមេរិកមួយនេះ បណ្ដោយឱ្យមានរបាយការណ៍មិនត្រឹមត្រូវអំពីការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០២០ ផ្សព្វផ្សាយនៅលើបណ្ដាញរបស់ខ្លួន។
អង្គភាពសារព័ត៌មាន Fox News យល់ព្រមសងក្រុមហ៊ុន Dominion ជិត ៨០០ លានដុល្លារ ជុំវិញការផ្សាយព័ត៌មានមិនពិតអំពីការបោះឆ្នោត
ដោយ

ក្រុមហ៊ុនសារព័ត៌មាន ហ្វកស៍ ញូស៍ (Fox News) កាលពីថ្ងៃអង្គារ បានយល់ព្រមបង់ប្រាក់ឱ្យក្រុមហ៊ុន ដូមីនៀន (Dominion) ក្នុងទំហំទឹកប្រាក់ $787 លានដុល្លារ ដើម្បីបញ្ចៀសការជុំនំជម្រះតាមផ្លូវតុលាការលើពាក្យបណ្តឹងរបស់ក្រុមហ៊ុនផលិតសម្ភារៈបម្រើឱ្យការបោះឆ្នោតនៅសហរដ្ឋអាមេរិកនេះ។

ការទូទាត់ដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានលេចចេញមក ខណៈដែលគេរំពឹងថានឹងមានសេចក្តីថ្លែងការណ៍ជាសាធារណៈពីភាគីទាំងសងខាង ក្នុងសវនាការមួយ នៅតុលាការនៃរដ្ឋ ឌីឡាវ៉ា (Delaware) ជាហេតុធ្វើឱ្យរឿងក្ដីបរិហារកេរ្តិ៍បញ្ចប់ភ្លាមៗ។ មុននេះ វាបានធ្វើឱ្យ ហ្វកស៍ ញូស៍ រងភាពអាម៉ាស់អស់រយៈពេលជាច្រើនខែ ហើយអាចតម្រូវឱ្យស្ថាបនិកបណ្ដាញសារព័តមាន ហ្វកស៍ ញូស៍ គឺលោក រូពើ មើដុក (Rupert Murdoch) ក៏ដូចជាលោក ថាក់ឃើ ខាលសុន (Tucker Carlson) និងលោក ស៊ាន ហានីធី (Sean Hannity) ដែលជាអ្នកអធិប្បាយដ៏ល្បីនៅសារព័ត៌មាននេះ ឡើងផ្តល់សក្ខីកម្មជាសាធារណៈទៀតផង។

បន្ទាប់ពីចៅក្រម ឈ្មោះ អេរិក ដេវីស (Eric Davis) បានប្រកាសអំពីកិច្ចព្រមព្រៀងខាងលើរួច មេធាវីរបស់ក្រុមហ៊ុន ដូមីនៀន គឺលោក ចាស្ទីន ណេលសុន (Justin Nelson) បានប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅបន្ទប់តុលាការថា៖ «សច្ចភាពពិតជាសំខាន់ណាស់។ ការកុហកបង្កផលវិបាក»។

ក្រុមហ៊ុនសារព័ត៌មាន ហ្វកស៍ ញូស៍ បាននិយាយថា៖ «យើងសង្ឃឹមថា ការសម្រេចចិត្តរបស់យើង ក្នុងការដោះស្រាយជម្លោះនេះ ជាមួយក្រុមហ៊ុន ដូមីនៀន ជាលក្ខណៈមិត្តភាព, ជំនួសឱ្យការកាត់សេចក្ដី​ដែលធ្វើឱ្យបែកបាក់គ្នា, នឹងអនុញ្ញាតឱ្យប្រទេសនេះដើរឆ្ពោះទៅមុខ ចេញពីបញ្ហាទាំងនេះ»។

ការទូទាត់​នេះ​គឺ​ជា​ចំនួន​ប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ ​សូម្បី​តែចំពោះ​ក្រុម​ហ៊ុន​ដ៏ធំ​ដូច ហ្វកស៍ នេះ។ សំណងចំនួន ៧៨៧,៥ លានដុល្លារ គឺប្រហែល ១ ភាគ ៤ នៃទឹកប្រាក់ ២,៩៦ ពាន់លានដុល្លារ ដែលក្រុមហ៊ុនសារព័ត៌មាននេះ រកបានជារួមកាលពីឆ្នាំមុន។

គួរបញ្ជាក់ថា ក្រុមហ៊ុន ដូមីនៀន បានប្តឹង ហ្វកស៍ ញូស៍ ទាមទារសំណង ១,៦ ពាន់លានដុល្លារ ដោយលើកហេតុផលថា បណ្តាញសារព័ត៌មានកំពូលនៅអាមេរិកនេះ បានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន តាមរយៈការផ្សព្វផ្សាយការចោទប្រកាន់ដែលថាមានការក្លែងបន្លំលទ្ធផលបោះឆ្នោតដោយឧបករណ៍របស់ក្រុមហ៊ុន ទើបបណ្ដាលឱ្យលោក ដូណាល ត្រាំ ចាញ់ឆ្នោតលោក ចូ បៃដិន​៕




អត្ថបទបន្ទាប់


ប្រទេសជប៉ុនមានឱនភាពពាណិជ្ជកម្មមិនធ្លាប់មាន ១៦០ ពាន់លានដុល្លារ ក្នុងឆ្នាំសារពើពន្ធ ២០២២

ក្រសួងហិរញ្ញវត្ថុជប៉ុនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ឱនភាពពាណិជ្ជកម្មរបស់ប្រទេសនេះបានកើនឡើងប្រហែលបួនដង ពោលគឺដល់ទំហំ ជិត២២ទ្រីលានយ៉េន ឬប្រ…

ការលក់រាយអចលនទ្រព្យនៅម៉ាឡេស៊ីបានងើបឡើងវិញដល់កម្រិតមុនការរីករាលដាលនៃមេរោគកូវីដ ១៩

ក្រុមហ៊ុនបណ្តាក់ទុនអចលនទ្រព្យម៉ាឡេស៊ីមួយ ឈ្មោះ Pavilion Real Estate Investment Trust បានរំពឹងថា ការចំណាយរបស់អ្នកប្រើប្រាស់នៅក្នុងសេវា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ