ផលិតផលសាច់ជ្រូកអាមេរិកនៅឥណ្ឌា

ឥណ្ឌាបើកឲ្យអាមេរិកនាំចូលសាច់ជ្រូកឡើងវិញ ក្រោយផ្អាកនាំចូលអស់មួយរយៈធំ


ប្រទេសឥណ្ឌា និងអាមេរិក បានប្រកាសពីចេតនាក្នុងការបញ្ចប់កិច្ចព្រមព្រៀងមួយដែលទាក់ទងនិងការហាមឃាត់ការនាំចូលសាច់ជ្រូកពីអាមេរិក ដោយប្រទេសឥណ្ឌាបានយល់ព្រមអនុញ្ញាតឱ្យមានការនាំចូលសាច់ជ្រូក និងផលិតផលសាច់ជ្រូករបស់អាមេរិកឡើងវិញ ក្រោយពីបានផ្អាកអស់មួយរយៈធំ។
INDIA US PORK IMPORT

អា​មេ​រិ​កបាន​សម្លឹង​ឃើញ​ឥណ្ឌា​ក្នុង​នាម​ជាទី​ផ្សារ​ដ៏​មាន​សក្ដានុពល​សម្រាប់​ទំនិញ​របស់​ខ្លួន ជា​ពិសេស​ក្រោយ​ទំនាក់ទំនង​រវាង​ឥណ្ឌា និង​ចិន​កាន់តែ​តានតឹង​ទៅ​ៗ ដែល​នេះ​ជា​ការ​រុញច្រាន​នៃ​កំណើន​នាំ​ចូល​នាំ​ចូល​ទៅ​កាន់​ទីផ្សារ​កសិកម្ម​រវាង​ប្រទេស​ទាំង​ពីរ​នេះ​ផង​ដែរ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន Nikkei Asia​។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​អា​មេ​រិ​ក លោក Tom Vilsack បាន​និយាយ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ថា នេះ​ជា​ឱកាស​ថ្មី​មួយ​បង្ហាញ​ពី​ចំណុចកំពូល​នៃ​ការងារ​រយៈពេល​ជិត​ពីរ​ទសវត្សរ៍ ដើម្បី​ទទួល​បាន​ទីផ្សារ​សម្រាប់​សាច់​ជ្រូក​អា​មេ​រិ​ក​ទៅ​កាន់​ប្រទេស​ឥណ្ឌា ហើយ​វា​ជា​សញ្ញា​នៃ​សកម្មភាព វិជ្ជមាន​នៅ​ក្នុង​ទំនាក់ទំនង​ពាណិជ្ជកម្ម រវាង​សហរដ្ឋអាមេរិក និង​ឥណ្ឌា​ផង​ដែរ​។

ការ​ប្រកាស​នេះ គឺ​ធ្វើ​តាម​ការ​សន្យា​របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក ចូ បៃ​ដិ​ន និង​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក ណា​រិ​ន​ត្រា ម៉ូ​ឌី នៅ​ក្នុង​កិច្ចប្រជុំ​នៅ​សេត​វិមាន​កាលពី​ខែកញ្ញា​ឆ្នាំ​មុន ដើម្បី​ធ្វើ​តារាង​ទិស​ដៅ​ថ្មី ក្នុង​គោលបំណង​ជំរុញ​ភាព​ជា​ដៃគូ​រវាង​ប្រទេស​ប្រជាធិបតេយ្យ​ធំ​ៗ​លើ​ពិភពលោក​ទាំង​ពីរ​នេះ​។

យ៉ាងណាមិញ សេចក្តី​ប្រកាស​នេះ កើតឡើង​ពីរ​ថ្ងៃ​បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ដើម្បី​អនុញ្ញាត​ឱ្យ​មានការ​នាំ​ចូល​ទៅ​កាន់​ទីផ្សារ​សហរដ្ឋអាមេរិក​នូវ​ផ្លែស្វាយ និង​ផ្លែ​ទទឹម​របស់​ឥណ្ឌា ហើយ​អា​មេ​រិ​ក​ក៏​បាន​នាំ​ចូល​ទៅ​កាន់​ប្រទេស​ឥណ្ឌា​វិញ​នូវ​ផលិតផល​កសិកម្ម​មួយ​ចំនួន​ផង​ដែរ​។

ស្រប​ពេល​ដែល​ឥណ្ឌា គឺជា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាងគេ​ទី​ពីរ​របស់​ពិភពលោក បន្ទាប់​ពី​ប្រទេស​ចិន ដែល​មាន​តម្រូវ​ប្រើប្រាស់​ផលិតផល​ម្ហូបអាហារ ផ្លែ​ឈើ គ្រាប់​ធញ្ញជាតិ ផលិតផល​ទឹកដោះគោ និង​ផលិតផល​បសុសត្វ​ផ្សេង​ទៀត​កំពុង​កើនឡើង​ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​ឥណ្ឌា សហរដ្ឋអាមេរិក​ឯណោះ​វិញ​ក៏​ជា​អ្នក​ផលិត​ធំ​ជាងគេ​ទី ៣ របស់​ពិភពលោក​ផង​ដែរ ហើយ​ជា​ប្រទេស​នាំ​ចេញ​សាច់​ជ្រូក​ធំ​បំផុត​ទី​ពីរ​ក្នុង​ឆ្នាំ ២០២០ ដោយ​ការ​លក់​សាច់​ជ្រូក និង​ផលិតផល​ធ្វើ​ពី​សាច់​ជ្រូក​របស់​អា​មេ​រិ​ក​នៅ​ទូ​ទាំង​សកលលោក​មាន​ដល់​ទៅ​ជិត​៨​ពាន់​លាន​ដុល្លា​រា​មេ​រិ​ក​។ 

ដោយឡែក ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​របស់​អា​មេ​រិ​ក​ទៅ​កាន់​ប្រទេស​ឥណ្ឌា​វិញ​បាន​កើន​លើស​ពី ១​ពាន់​៦​រយ​លាន​ដុល្លារ​នៅ​ក្នុង​សារពើពន្ធ ២០២១​។ នេះ​បើ​យោង​តាម​ស្ថិតិ​របស់​ក្រសួងកសិកម្ម​សហរដ្ឋអាមេរិក​។

ការ​បើកភ្លើង​ខៀវ​ពី​ប្រទេស​ឥណ្ឌា​សម្រាប់​ការ​នាំ​ចូល​សាច់​ជ្រូក​ពី​អា​មេ​រិ​ក​នេះ វា​គឺជា​រឿង​វិជ្ជមាន​សម្រាប់​ទីផ្សារ​សាច់​ជ្រូក​អា​មេ​រិ​ក ខណៈ​ដែល​ថ្មី​ៗ​នេះ កោះ​តៃវ៉ាន់​ក៏​បាន​បោះ​ឆ្នោត​សម្រេច​មិន​បិទ​ខ្ទប់​ការ​នាំ​ចូល​សាច់​ជ្រូក​ពី​អា​មេ​រិ​ក​ទៅ​តៃវ៉ាន់​ដែរ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរបស់វៀតណាមជាមួយប្រទេសកម្ពុជា និងឡាវ

ព័ត៌មាន
ទំហំពាណិជ្ជកម្មរវាងប្រទេសវៀតណាម និងឡាវ នៅពេញមួយឆ្នាំ២០២១នេះ ត្រូវបានមន្ត្រីជាន់ខ្ពស់វៀតណាមអះអាងថា បានកើនឡើងដល់ប្រមាណ ១ពាន់៣រយលានដុល្លា…

ផ្លែឈើស្រស់ថៃរំពឹងអាចនាំចេញតាម រថភ្លើងល្បឿនលឿនឡាវ-ចិន

ព័ត៌មាន
ក្រោយមើលឃើញឱកាសដ៏ល្អនៃការធ្វើពាណិជ្ជកម្មឆ្លងដែន បន្ទាប់ពីបើកដំណើរការគម្រោងរថភ្លើងល្បឿនលឿនឡាវ-ចិន កាលពីខែធ្នូឆ្នាំមុនមក ពេលនេះប្រទេសថៃគ្រោង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ