ប្រទេសជប៉ុន

ប្រទេសជប៉ុនមានឱនភាពពាណិជ្ជកម្មមិនធ្លាប់មាន ១៦០ ពាន់លានដុល្លារ ក្នុងឆ្នាំសារពើពន្ធ ២០២២


ក្រសួងហិរញ្ញវត្ថុជប៉ុនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ឱនភាពពាណិជ្ជកម្មរបស់ប្រទេសនេះបានកើនឡើងប្រហែលបួនដង ពោលគឺដល់ទំហំ ជិត២២ទ្រីលានយ៉េន ឬប្រហែល ១៦០ ពាន់លានដុល្លារ នៅក្នុងឆ្នាំសារពើពន្ធ ២០២២ ដែលបានបញ្ចប់នៅខែមីនា ឆ្នាំ ២០២៣ នេះ។ ទំហំពាណិជ្ជកម្មជប៉ុនជាមួយសហរដ្ឋអាមេរិកមានអតិរេក ប៉ុន្តែមានឱនភាពជាមួយប្រទេសចិន។ នៅពេលដែលធនាគារកណ្តាលអាមេរិកបាននិងកំពុងដំឡើងអត្រាការប្រាក់យ៉ាងខ្លាំង ដើម្បីទប់ស្កាត់អតិផរណាដែលកំពុងកើនឡើងដែរ គេបារម្ភកាន់តែខ្លាំងថា វាអាចធ្វើឲ្យសេដ្ឋកិច្ចកំណើនយឺត ហើយកាត់បន្ថយការនាំចេញពីប្រទេសជប៉ុន៕
ជប៉ុនមានឱនភាពពាណិជ្ជកម្មមិនធ្លាប់ ក្នុងឆ្នាំសារពើពន្ធ ២០២២

ក្រសួងហិរញ្ញវត្ថុជប៉ុនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ឱនភាពពាណិជ្ជកម្មរបស់ប្រទេសនេះបានកើនឡើង​ប្រហែល​បួនដង ពោលគឺដល់ទំហំ ប្រហែល ១៦០ ពាន់លានដុល្លារ នៅក្នុងឆ្នាំសារពើពន្ធ ២០២២ ដែលបាន​បញ្ចប់នៅខែមីនា ឆ្នាំ ២០២៣ នេះ។ ឱនភាពនេះ បើតាម​ប្រភព​ដដែល គឺដោយសារការកើនឡើងនៃតម្លៃថាមពល និងការធ្លាក់ចុះនៃតម្លៃប្រាក់យ៉េន ដែលបាននាំឱ្យការនាំចូលកើនឡើង​ច្រើន​ជាងការនាំចេញ។

ឱនភាពពាណិជ្ជកម្មចំនួនជិត​១៤ ទ្រីលានយ៉េន ដែលត្រូវបានកត់ត្រាទុកក្នុងឆ្នាំសារពើពន្ធ២០១៣ គឺជាកម្រិតខ្ពស់បំផុតរបស់ជប៉ុនកាលពីមុន។

ប្រេងឆៅ ធ្យូងថ្ម និងឧស្ម័នធម្មជាតិរាវ គឺជាមុខទំនិញសំខាន់ៗ ដែលរួមចំណែកធ្វើឱ្យអាហរ័ណកើនឡើង។

ស្របពេលដែលផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាតកូវីដ-១៩ ថយចុះ, សេចក្ដីតម្រូវការខ្លាំងពីបរទេសបានជំរុញ​ឱ្យ​ការនាំចេញ​រថយន្ត ដែកនិងដែកថែប ព្រមទាំងមុខទំនិញផ្សេងៗទៀត កើនឡើងដែរ។

ប្រាក់ដុល្លារមានជាមធ្យមមានតម្លៃស្មើនឹងជាង១៣៥ យ៉េន ក្នុងឆ្នាំសារពើពន្ធ ២០២២ ពោលគឺវាបានកើនឡើងយ៉ាងខ្លាំង ពី ជិត​១១២ យ៉េន ក្នុង ១ ដុល្លារ កាលពីឆ្នាំ ២០២១។ ការ​ធ្លាក់​ចុះ​យ៉ាង​ឆាប់​រហ័ស​របស់​ប្រាក់​យ៉េន​កាល​ពី​ឆ្នាំ​ ២០២២ ​បាន​បង្កើនបន្ទុកថែមទៀតទៅលើ​ប្រទេស​ជប៉ុន​ដែល​ខ្វះខាត​ធនធាន ​ដោយ​ធ្វើឱ្យ​តម្លៃ​នាំ​ចូលប៉ោងឡើង។

ប្រទេសជប៉ុនមានអតិរេកពាណិជ្ជកម្ម ៦,៦៥ ទ្រីលានជាមួយសហរដ្ឋអាមេរិក ប៉ុន្តែមានឱនភាពពាណិជ្ជកម្មជាមួយ​ប្រទេសចិន​ក្នុង​ទំហំមិនធ្លាប់មាន ពោលគឺចំនួន ៦,៨១ ទ្រីលានយ៉េន៕

ធនាគារ​កណ្តាល​អាមេរិក​បាន​និង​កំពុង​ដំឡើង​អត្រា​ការ​ប្រាក់​យ៉ាង​ខ្លាំង ​ដើម្បី​ទប់​ស្កាត់​អតិផរណា​ដែល​កំពុង​កើន​ឡើងដែរ។ ការណ៍នេះ​បង្កើន​ការ​ព្រួយ​បារម្ភដែល​ថា ​វា​អាច​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​​កំណើនយឺត ហើយ​កាត់​បន្ថយ​ការ​នាំ​ចេញ​ពី​ប្រទេស​ជប៉ុន៕

អត្ថបទ ៖ ឯម មាឃ




អត្ថបទបន្ទាប់


តើការក្លាយជាប្រទេសដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក មានអត្ថន័យយ៉ាងណាចំពោះប្រទេសឥណ្ឌា?

ព័ត៌មាន
អង្គការសហប្រជាជាតិ (UN) បានប៉ាន់ប្រមាណថា ប្រទេសឥណ្ឌាអាចនឹងជែងដាច់ប្រទេសចិន ដើម្បីក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតក្នុងពិភពលោកនា…

អង្គភាពសារព័ត៌មាន Fox News យល់ព្រមសងក្រុមហ៊ុន Dominion ជិត ៨០០ លានដុល្លារ ជុំវិញការផ្សាយព័ត៌មានមិនពិតអំពីការបោះឆ្នោត

ព័ត៌មាន
ក្រុមហ៊ុនសារព័ត៌មាន ហ្វកស៍ ញូស៍ (Fox News) កាលពីថ្ងៃអង្គារ បានយល់ព្រមបង់ប្រាក់ឱ្យក្រុមហ៊ុន ដូមីនៀន (Dominion) ក្នុងទំហំទឹកប្រាក់ $787 …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ