រោងចក្រផលិតរថយន្តអគ្គិសនី

ក្រុមហ៊ុនតៃវ៉ាន់ Foxconn គ្រោងពង្រីកការផលិតរថយន្តអគ្គិសនីនៅប្រទេសថៃ និងអាមេរិកឲ្យបានដល់៨០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ


បន្ទាប់ពីបានបង្ហាញរថយន្តអគ្គិសនីរបស់ខ្លួនជាលើកដំបូងកាលពីឆ្នាំមុន ពេលនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្សតៃវ៉ាន់ Foxconn បានបង្ហាញនូវប្រភេទរថយន្តអគ្គិសនីថ្មីបន្ថែមទៀតហើយ ជាមួយនឹងផែនការពង្រីកការផលិតរថយន្តអគ្គិសនីនៅប្រទេសថៃ និងសហរដ្ឋអាមេរិកឲ្យបានដល់ទៅ ៨០ម៉ឺនគ្រឿងក្នុងមួយឆ្នាំៗ ដើម្បីចូលរួមប្រកួតប្រជែងក្នុងទីផ្សារយានយន្ដអគ្គិសនី ដែលកំពុងមានការកើនឡើងនេះ។ នេះបើតាមការចុះផ្សាយរបស់ Nikkei Asia។
Foxconn នឹងបើករោងចក្រផលិតរថយន្តអគ្គិសនីនៅប្រទេសថៃ និងអាមេរិក
ដោយ

ក្នុងពិព័រណ៌បច្ចេកវិទ្យាប្រចាំឆ្នាំមួយរបស់ Foxconn ធ្វើឡើងកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ក្រុមហ៊ុននេះបានបញ្ចេញគំរូរថយន្តអគ្គិសនី២ម៉ូឌែល ជាប្រភេទភីកអាប់ និង Hatchback។

លោក Young Liu ប្រធានក្រុមហ៊ុន Foxconn បានបញ្ជាក់ក្នុងកម្មវិធីនេះថា ក្រុមហ៊ុនលោកមានគោលដៅផលិតរថយន្តគ្រប់ម៉ូឌែលទាំងអស់នៅក្នុងប្រទេសថៃ សហរដ្ឋអាមេរិក និងតៃវ៉ាន់ ហើយនឹងបន្តពង្រីកនៅប្រទេសផ្សេងៗថែមទៀត ប៉ុន្តែក្នុងនោះលោកមិនបាននិយាយពីប្រទេសចិន ដែលជាជង្រុករថយន្តអគ្គិសនីធំបំផុតក្នុងពិភពលោកនោះឡើយ។

លោកបន្តថា អាជីវកម្មរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Foxconn គឺភាគច្រើនបំផុតផលិតនៅក្រៅប្រទេសផ្សេងៗគ្នា ហើយនឹងជួលកម្មករ-និយោជិកភាគច្រើនបំផុតដែលស្ថិតនៅតំបន់រោងចក្ររបស់ខ្លួន។

បើតាមលោក Liu ឱ្យដឹងថា សម្រាប់សហរដ្ឋអាមេរិក ក្រុមហ៊ុន Foxconn នឹងបើករោងចក្រផលិតនៅរដ្ឋ Ohio ដែលមានសមត្ថភាពផលិតពី ៥០ ទៅ ៦០ម៉ឺនគ្រឿងក្នុង១ឆ្នាំ។ ចំណែកនៅក្នុងប្រទេសថៃ ក្រុមហ៊ុនគ្រោងនឹងផលិតប្រមាណ ២០ម៉ឺនគ្រឿងក្នុង១ឆ្នាំ សម្រាប់រយៈពេល២ឆ្នាំ។ ចំពោះការផលិតនៅតៃវ៉ាន់ គឺធ្វើឡើងនៅរោងចក្ររបស់ក្រុមហ៊ុន Yulon Motor ដែលមានស្រាប់នៅស្រុក Miaoli។

សូមជម្រាបថា Foxconn គឺជាក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុត ដែលផ្គត់ផ្គង់ផលិតផលសម្រាប់ក្រុមហ៊ុន Apple, HP, Cisco, Google និង Amazon ជាដើម។ ប៉ុន្តែក្នុងមួយរយៈពេលចុងក្រោយនេះ Foxconn បានប្រឡូកចូលក្នុងវិស័យយានយន្ដអគ្គិសនី (EV) ឪនិងគ្រឿងបង្គុំដែលពាក់ព័ន្ធ ខណៈដែលខ្លួនបានសម្លឹងឃើញសក្តានុពលដែលកំពុងរីកលូតលាស់នៃយានយន្ដមិនបញ្ចេញផ្សែងនេះ។

កាលពីខែមីនាកន្លងទៅ ក្រុមហ៊ុនតៃវ៉ាន់ខាងលើ បានបញ្ចេញរថយន្តអគ្គិសនី Foxtron Model C ក្នុងពិព័រណ៌យានយន្តអន្តរជាតិក្រុងបាងកក ប្រទេសថៃ។ រថយន្តនេះ បំពាក់ម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ៤០០សេះ ហើយពេលសាកភ្លើងពេញម្តង អាចធ្វើដំណើរបានដល់ចម្ងាយ ៧០០គីឡូម៉ែត្រ។ វាជារថយន្តអគ្គិសនីមួយ ក្នុងចំណោមគំរូ ៣ម៉ូឌែល ដែល Foxconn បានបញ្ចេញកាលពីខែតុលា ឆ្នាំ២០២១។ ២ម៉ូឌែលទៀត គឺ Model E ជាប្រភេទ Sedan និងមួយទៀត ជាប្រភេទរថយន្តក្រុង ដែលស្ថិតក្រោមម៉ាក Foxtron ដូចគ្នា។

គួរកត់សម្គាល់ដែរថា ថ្មីៗនេះក្រុមហ៊ុនចិន BYD ក៏បានសម្រេចបើករោងចក្រផលិតរថយន្តអគ្គិសនី នៅក្នុងខេត្ត Rayong ប្រទេសថៃ លើទំហំផ្ទៃដី ៩៦ហិចតា ដោយគ្រោងចាប់ផ្តើមផលិតនៅឆ្នាំ២០២៤ ជាមួយសមត្ថភាពផលិត ១៥ម៉ឺនគ្រឿងក្នុង១ឆ្នាំផងដែរ៕




អត្ថបទបន្ទាប់


អង់គ្លេសនឹងផ្តល់អាទិភាពលើជំនួយសម្រាប់អ្នកងាយរងគ្រោះបំផុត ស្របពេលអតិផរណាកើនឡើងដល់ជាង១០%

រដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេសលោក ចេរេមី ហាន់(Jeremy Hunt) ក្រោយចូលកាន់តំណែងមិនយូរប៉ុន្មានផង បានអះអាងថា រដ្ឋាភិបាលនឹងផ្តល់អាទិភាពលើជំន…

កម្មវិធី WEEKEND LIFESTYLE បានទាំងសប្បាយ បានទាំងឱកាសចំណេញសន្ធឹកសន្ធាប់

ចុងសប្ដាហ៍នេះ តើលោកអ្នកមានគម្រោងទៅកម្សាន្តនៅទីណាដែរឬទេ? ប្រសិនបើមិនទាន់មានគម្រោងទេ បុរី ប៉េង ហួត សូមអញ្ជើញលោកអ្នកចូលរួមកម្មវិធីជួបជុំល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ