ដំណើរកម្សាន្ដ​ក្នុងស្រុក

អ្នកជំនាញ៖ ការផ្ទុះរាលដាលកូវីដ-១៩ ឆ្លងចូលសហគមន៍ថ្មីៗនេះ ធ្វើឲ្យប៉ះពាល់ដល់គម្រោងដំណើរកម្សាន្ដចុងឆ្នាំ២០២០


សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានឲ្យដឹងថា ស្ថិតនៅក្នុងដំណាក់កាលជួបវិបត្តិធ្ងន់ធ្ងរ ដែលបង្កឡើងដោយមេរោគកូវីដ-១៩ ពិសេសគឺក្រោយព្រឹត្តិការណ៍២៨ វិច្ឆិកា ភ្ញៀវទេសចរក្នុងស្រុកចាប់ផ្តើម រារែកចំពោះការធ្វើដំណើរកម្សាន្ដនៅតាមតំបន់ទេសចរណ៍នានាក្នុងប្រទេស ដោយភាគច្រើនត្រូវបានលុបចោលនូវផែនការដំណើរកម្សាន្ដនៅដំណាច់ឆ្នាំ២០២០នេះ។
ហាង​នៅផាប់ស្ត្រីត ក្នុងខេត្តសៀមរាប នាពេលរាត្រី (រូបភាព៖ Wikipedia)
ដោយ

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារទេចរណ៍​កម្ពុជា​បានលើកឡើងថា ស្ថិតនៅ​ក្នុងដំណាក់កាល​នៃ​វិបត្តិធ្ងន់ធ្ងរ​នេះ សង្កេតឃើញថា​ ភ្ញៀវទេសចរ​ក្នុងស្រុក​បានសម្រេច​លុបចោល​នូវ​ផែនការ​ដំណើរកម្សាន្ដ​របស់​ខ្លួន​នាដំណាច់​ឆ្នាំនេះ​ ខណៈភ្ញៀវ​បរទេស​ក៏កំពុង​ត្រូវ​បាន​រឹតបន្តឹង​ ដោយ​តម្រូវ​ឲ្យធ្វើ​ចត្តាឡីស័ក​ពេញ​លេញ​រយៈពេល​១៤ ថ្ងៃ តាមការណែនាំ​របស់​ក្រសួង​សុខាភិបាល។

លោកបញ្ជាក់ថា វិស័យ​ទេសចរណ៍​កម្ពុជា​ត្រូវការ​ពេលវេលា​យូរ ក្នុងការ​ងើប​ឡើង​វិញ ដោយ​យ៉ាងហោច​ណាស់​ក៏ប្រើរយៈពេលពី ៥ទៅ៧ឆ្នាំ​ផងដែរ ទើបត្រឡប់​ទៅរក​សភាព​ដើម​វិញបាន។ លោកស្រី​អះអាងទៀតថា ភ្ញៀវទេសចរ​មាន​ការធ្លាក់ចុះ​ខ្លាំង​ជាងគេ គឺចាប់តាំង​ពីព្រឹត្តិការណ៍​ថ្ងៃ​ទី ២៨ វិច្ឆិកា​មកម្ល៉េះ ទាំងនៅ​ក្នុង​រាជធានី និងនៅតាម​តំបន់​ទេសចរណ៍​នានា​គឺមាន​ភាពស្ងប់ស្ងត់​ជាង​ពេលធម្មតា។

លោកស្រី​បន្តទៀតថា យ៉ាងណា​ប្រសិន​មិនមាន​ការរីក​រាលដាល​ជំងឺ​កូវីដ ១៩ ក្នុងរយៈពេល២ សប្តាហ៍​ក្រោយនេះ អាចសង្ឃឹមថា មានសកម្មភាព​ទេសចរណ៍​ធ្វើដំណើរ​កម្សាន្ត​ខ្លះៗ​ឡើងវិញ ប៉ុន្តែ បើជំងឺនេះ នៅបន្ត​រីករាលដាល​ឆ្លង​កើន​តទៅ​ទៀត ច្បាស់ណាស់​ពលរដ្ឋ​នឹងមិន​ចេញ​ធ្វើដំណើរ​កម្សាន្ដ​ទៅណា​នោះឡើយ។

របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​បង្ហាញថា ​ ចំនួន​ភ្ញៀវទេសចរ​បរទេស​ដែលធ្វើ​ដំណើរ​មកកម្ពុជា​នៅក្នុង​រយៈពេល ១០ខែដើម​ឆ្នាំ២០២០ មានចំនួន​សរុប​ជាង ១ លាន២ សែននាក់ ធ្លាក់ចុះជាង ៧៦ភាគរយ​បើធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៩។

តាមការព្យាករ​របស់​ក្រសួង​ទេសចរណ៍ ឆ្នាំ២០២០ កម្ពុជា​នឹងទទួល​ទេសចរ​ផ្ទៃក្នុង​បាន​ប្រមាណ ៩លាននាក់ ថយចុះ ​២០ភាគរយ ធៀបនឹងឆ្នាំ​២០១៩ ខណៈទេសចរ​ផ្ទៃក្នុង​នឹង​វិលមក​រក​ប្រក្រតីភាព​ឡើងវិញ​ក្នុងរយៈពេល ៣ឆ្នាំ​ ពោលគឺឆ្នាំ២០២៣ កម្ពុជានឹង​ទទួលបាន ១១លាននាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនអាមេរិក២ រំពឹងលក់វ៉ាក់សាំងកូវីដ-១៩ បាន ៣២ពាន់លានដុល្លារនៅឆ្នាំ២០២១

ព័ត៌មាន
ការអនុញ្ញាតដាក់ឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនហ្វាយស័រ នៅក្នុងសហរដ្ឋអាមេរិកនាពេលខាងមុខនេះ គឺជាឱកាសដ៏អស្ចារ្យ សម្រាប់វិស័យវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ