ភូមិសាស្រ្តនយោបាយ

បារាំង គ្រោងជំរុញឱ្យចិន កាត់បន្ថយអតុល្យភាពពាណិជ្ជកម្ម និងប្រើឥទ្ធិពលខ្លួនបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន


ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានចេញដំណើរទៅកាន់រដ្ឋធានីប៉ារីស ប្រទេសបារាំង កាលពីថ្ងៃអាទិត្យសម្រាប់ដំណើរទស្សនកិច្ចដ៏កម្រមួយ ហើយគេរំពឹងថា ប្រធានាធិបតីបារាំង លោក អេម៉ាញូអែល ម៉ាក្រុង នឹងជំរុញឱ្យលោក ស៊ី កាត់បន្ថយអតុល្យភាពពាណិជ្ជកម្ម និងប្រើឥទ្ធិពលរបស់ខ្លួនទៅលើប្រទេសរុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ភូមិសាស្រ្តនយោបាយ
ដោយ

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានធ្វើដំណើរទៅដល់ប្រទេសបារាំង នៅម៉ោង៤រសៀល ម៉ោងនៅក្នុងស្រុក នៅថ្ងៃអាទិត្យ ទី៥ ខែឧសភា សម្រាប់ដំណើរទស្សនកិច្ច២ថ្ងៃ នៅប្រទេសបារាំង ជាទីដែលលោកគ្រោងនឹងជួបជាមួយនឹងប្រធានាធិបតីបារាំង លោក អេម៉ាញូអែល ម៉ាក្រុង និងមន្ត្រីជាន់ខ្ពស់របស់អឺរ៉ុបមួយចំនួនទៀត។ ដំណើរទស្សនកិច្ចរបស់លោក ស៊ី ទៅកាន់ប្រទេសបារាំងនេះ បានធ្វើឡើងចំពេលភាពតានតឹងពាណិជ្ជកម្មរវាងអឺរ៉ុប និងចិន កំពុងកើនឡើង។

បារាំង គឺជាអ្នកគាំទ្រការស៊ើបអង្កេតរបស់សហភាពអឺរ៉ុប លើការនាំចេញរថយន្តអគ្គិសនីរបស់ចិន ហើយទីក្រុងប៉េកាំង កាលពីខែមករា ក៏បានបើកការស៊ើបអង្កេតលើការនាំចូលម៉ាកយីហោរបស់អឺរ៉ុបភាគច្រើនផលិតនៅប្រទេសបារាំង ដើម្បីជាការសងសឹកចំពោះទង្វើរបស់បារាំងផងដែរ។ ដូច្នេះហើយពេលនេះ គេរំពឹងថា លោក ម៉ាក្រុង គ្រោងនឹងជំរុញឱ្យលោក ស៊ី កាត់បន្ថយអតុល្យភាពពាណិជ្ជកម្ម និងបញ្ហានៅអ៊ុយក្រែន។

ទីប្រឹក្សានៅវិមានអឺលីសេ (Elysee) របស់ប្រទេសបារាំង បាននិយាយនៅមុនដំណើរទស្សនកិច្ចរបស់លោក ស៊ី ដែលជាដំណើរលើកដំបូងរបស់លោកទៅកាន់អឺរ៉ុប ក្នុងរយៈពេល៥ឆ្នាំមកនេះថា ប្រទេសបារាំង ត្រូវតែបន្តជំរុញឱ្យអាជ្ញាធរចិន ផ្តល់ឱ្យបារាំងនូវការធានាបន្ថែមទៀតលើបញ្ហាពាណិជ្ជកម្ម។

មន្ត្រីជាច្រើនបាននិយាយថា ប្រទេសបារាំង ក៏នឹងស្វែងរកការវិវឌ្ឍលើការបើកទីផ្សារចិន ចំពោះការនាំចេញកសិផលរបស់ខ្លួន និងដោះស្រាយបញ្ហាជុំវិញការព្រួយបារម្ភរបស់ឧស្សាហកម្មគ្រឿងសម្អាងរបស់បារាំងផងដែរ។

ជាមួយគ្នានេះ បារាំង ក៏ចង់ជំរុញឱ្យចិន ដាក់សម្ពាធលើទីក្រុងមូស្គូ ឱ្យបញ្ឈប់ប្រតិបត្តិការនៅអ៊ុយក្រែនផងដែរ។ ទីប្រឹក្សាអេលីសេ បាននិយាយថា ដោយហេតុតែចិន ជាដៃគូដ៏សំខាន់មួយរបស់រុស្ស៊ី ដូច្នេះហើយបារាំង គ្រោងនឹងជំរុញឱ្យប្រើឥទ្ធិពលរបស់ខ្លួនទៅលើទីក្រុងម៉ូស្គូ ដើម្បីផ្លាស់ប្តូរការគណនារបស់រុស្ស៊ី និងជួយរួមចំណែកក្នុងការដោះស្រាយជម្លោះនេះ។

ប្រភពការទូតបារាំងមួយបាននិយាយថា ប្រសិនបើចិន ស្វែងរកការពង្រឹងទំនាក់ទំនងដៃគូជាមួយនឹងអឺរ៉ុប វាពិតជាសំខាន់ណាស់ដែលចិន ត្រូវស្តាប់ទស្សនរបស់អឺរ៉ុប ហើយចាប់ផ្តើមគិតគូរវាឱ្យបានហ្មត់ចត់​៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


តើមានកត្តាអ្វីធ្វើឱ្យកម្រិតអតិផរណា និងឱនភាពពាណិជ្ជកម្មរបស់ឡាវ ចេះតែកើនឡើង?

ប្រទេសឡាវ កំពុងខិតខំប្រឹងប្រែងដោះស្រាយវិបត្តិសេដ្ឋកិច្ច ចំពេលប្រទេសនេះកំពុងប្រឈមនឹងបញ្ហាកម្រិតអតិផរណា និងឱនភាពពាណិជ្ជកម្មចេះតែមានការកើនឡើ…

កំពូលមហាសេដ្ឋី Warren Buffett ថា សហរដ្ឋអាម៉េរិក អាចនឹងដំឡើងពន្ធដារបន្ថែមទៀត ដើម្បីប៉ះប៉ូវឱនភាពសារពើពន្ធដែលរីកកាន់តែធំ

កំពូលមហាសេដ្ឋីពាន់លានដុល្លាររបស់សហរដ្ឋអាម៉េរិក លោក វ៉ារេន បូហ្វេត (Warren Buffett) ដែលជាប្រធានក្រុមហ៊ុន បឺកសៀ ហាថាវ៉េ (Berkshire H…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ