អត្ថបទពាណិជ្ជកម្ម

សហគ្រិនជោគជ័យលើវិថីជំនួញវិស័យអប់រំ ឧកញ៉ា គួច ម៉េងលី គ្រោងនឹងពង្រីកអាជីវកម្មអប់រំ និងសុខាភិបាលបន្ថែមទៀតក្នុងឆ្នាំនេះ


ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ដែលសាធារណជនទូទៅស្គាល់ថា ជាអ្នកជំនួញជោកជ័យ និងលេចធ្លោមួយរូប ក្នុងវិស័យអប់រំ នៅប្រទេសកម្ពុជានោះ បានប្រាប់ឲ្យដឹងថា ក្នុងឆ្នាំ២០១៩នេះ លោកមានគម្រោងពង្រីកជំនួញអប់រំ និងសុខាភិបាលបន្ថែមទៀត ជាពិសេសជំនួញក្នុងវិស័យសុខាភិបាល ដែលផ្តល់ការព្យាបាលទៅលើកុមារតូច ។
ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េង លី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក​ក្រុមហ៊ុន ម៉េលី ជេ គួច
ដោយ

នៅក្នុង​សន្និសីទ​សារព័ត៌​មានស្តី​ពីការពង្រីក​សាខា​ថ្មី នៃមជ្ឍមណ្ឌល​ភាសា Aii និង AIS ក្នុង​ទឹកដី សង្កាត់​ចោមចៅ នាព្រឹកថ្ងៃ​ទី៣០ ខែមករា ឆ្នាំ២០១៩ នេះ ឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េងលី បានថ្លែង​​ប្រាប់​អ្នកសារព័ត៌មាន​ថា​ ព្រោះតែការ​ស្រលាញ់​ខាងផ្នែក​អប់រំ និងសុខាភិបាល លោកបាន​ប្តេជ្ញាចិត្ត​ហើយថា នឹងពង្រីក​វិស័យ២ នេះ​ក្នុង​ប្រទេសកម្ពុជា ឲ្យ​មានការរីក​ចម្រើន​ដូច​ប្រទេស​ជិតខាងដែរ។

ឧកញ៉ាវេជ្ជបណ្ឌិត​បាន​បន្ថែមថា ក្នុងពេល​ឆាប់ៗ​ខាងមុខ លោកមាន​គម្រោង​នឹងបើក​ជំនួញ​ផ្នែក​សុខាភិបាល​មួយ​មុខទៀត គឺផ្តោត​សំខាន់​ទៅលើ​កុមារ​តូចៗ ពីព្រោះថា បច្ចុប្បន្ន​នេះមាន​កុមារតូចៗ​ជាច្រើន​​ដែលកំពុង​តែមាន​បញ្ហា​ជំងឺប្លែកៗ​ ដោយលោក​សង្ឃឹមថា នឹងអាច​ជួយ​រំលែកការ​លំបាក​ខ្លះដល់​មន្ទីរពេទ្យ​គន្ធបុប្ផា។ យ៉ាងណា​ លោកក៏មាន​អារម្មណ៍​សោកស្តាយ​ដែរ ដែលលោក​មិនបាន​ប្រឡូក​ឲ្យ​ពេញ​លេញ ជាមួយ​វិស័យ​សុខាភិបាល ព្រោះថា លោក​មមាញឺក​នឹងវិស័យ​អប់រំ​ច្រើន​ជាង។

ជុំវិញ​ការជ្រើសរើស​តំបន់​ចោមចៅ​ជាទីតាំង​ពង្រីក​សាខាថ្មី​នេះរបស់ Aii និង AIS នេះវិញ ឧកញ៉ាវេជ្ជបណ្ឌិត បាន​បញ្ជា្កក់ថា តំបន់នេះ​ជាតំបន់​យុទ្ធសាស្រ្ត​មួយ សម្រាប់​រាជធានីភ្នំពេញ​នាពេល​បច្ចុប្បន្ន ​ដែល​​ខុស​កាល​ពី៥ឆ្នាំមុន ដែលមាន​ផ្លូវពិបាក​ក្នុងការ​ធ្វើដំណើរ ហើយ​មិនមែន​ជាទីប្រជុំ​ជន​ដូច​បច្ចុប្បន្ន។

អ្នកជំនួញ​ក្នុងវិស័យ​អប់រំ​រូបនេះបន្តថា បន្ទាប់ពី​ចោមចៅ​បានក្លាយ​តំបន់​ទីប្រជុំ​ហើយ ធ្វើតំបន់​នេះតែ​មានការ​កកស្ទះ​ក្នុងការ​ធ្វើដំណើរ ។ ដូចនេះ ដើម្បី​ជួយ​សម្រួល​ដល់ការ​​​ធ្វើដំណើរ និងពេលវលា​របស់​អាណាព្យាបាល និងសិស្សានុ​សិស្ស​ទាំងអស់ ទើប​ក្រុមហ៊ុន​ម៉េងលី ជេគួច Education បង្កើត​សាថ្មីមួយ​ទៀត​នៅទីនេះ។ ម្យ៉ាងវិញទៀត តំបន់ណា ដែលមាន​សាលារៀន ក៏បាន​ជួយ​អភិវឌ្ឍន៍​ច្រើន​លើផ្នែក​សេដ្ឋកិច្ច​នៅតំបន់​នោះដែរ៕

សន្និសីតកាសែត អំពីការបើក​សាលា​សាខាថ្មី នៅចោមចៅ របស់ក្រុមហ៊ុន ម៉េលី ជេគួច Education
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ បង្ហើប​ពីគន្លឹះទិញ​ផ្ទះបង់រំលស់​ជាមួយហានិភ័យទាប

ព័ត៌មាន
បច្ចុប្បន្ននេះ គេសង្កេតឃើញថា ការបង់រំលស់ផ្ទះ គឺមានការ ពេញនិយមពីប្រជាពលរដ្ឋកម្ពុជា ដោយបានជំរុញការសាងសង់លំនៅដ្ឋានជាលក្ខណៈបុរីក៏មានការ រី…

អ្នកជំនួញល្បី ៖ ហេតុផល ដែលកម្ពុជាស្ថិតក្នុងចំណោមប្រទេស៣ ក្នុងតំបន់អាស៊ានវិនិយោគពីបរទេសច្រើន

ព័ត៌មាន
អ្នកជំនាញ និង អ្នកវិនិយោគបានធ្វើការអះអាងថា ប្រទេសកម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសខ្លាំងទាំងបី ងាយស្រួលក្នុងការទាក់ទាញអ្នកវិនិយោគមកពីក្រៅប្រទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ