មហាសេដ្ឋីបារាំង

មហាសេដ្ឋីបារាំងម្នាក់តែងតាំងកូនប្រុសវ័យ២៩ឆ្នាំ ឱ្យធ្វើជាប្រធានក្រុមហ៊ុនដែលមានតម្លៃជាង៤០០ពាន់លានដុល្លារ


មហាសេដ្ឋីបារាំងលោក ប៊ឺណាដ អាណុល (Bernard Arnault) បានតែងតាំងកូនប្រុសរបស់ខ្លួនវ័យ២៩ឆ្នាំ ហ្វ្រេឌឺរិក (Frederic) ឱ្យធ្វើជាប្រធានក្រុមហ៊ុនលក់គ្រឿងសម្អាងប្រណីតៗ LVMH ដែលមានតម្លៃជាង៤០០ពាន់លានដុល្លារអាម៉េរិក។ នេះគឺជាការតែងតាំងចុងក្រោយបង្អស់នូវអ្នកបន្តវេនអាយុ២៩ឆ្នាំរូបនេះ នៅក្នុងក្រុមហ៊ុនលក់គ្រឿងសម្អាងប្រណីតៗធំបំផុតរបស់ពិភពលោកមួយនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA។
មហាសេដ្ឋីបារាំង
ដោយ

ក្រុមហ៊ុន LVNH បានគូសបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុនថា លោក ហ្វ្រេឌឺរិក នឹងជំនួសតំណែងលោក នីកូឡាស បាសៀ (Nicolas Bazire) ធ្វើជានាយកគ្រប់គ្រងក្រុមហ៊ុន Financiere Agache។

ថ្មីៗនេះលោក ហ្វ្រេឌឺរិក ត្រូវបានតែងតាំងជានាយកប្រតិបត្តិនៃក្រុមហ៊ុន LVMH Watches បន្ទាប់ពីជាប់តំណែងជានាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតនាឡិកាស្វីស ថេក ហឺយអឺ (TAG Heuer) ហើយលោក និងបងប្រុសរបស់លោក គឺឈ្មោះ អាឡិកសេនឌឺ (Alexandre) អាយុ៣២ឆ្នាំត្រូវបានតែងតាំងជាក្រុមប្រឹក្សាភិបាលនៅក្រុមហ៊ុន LVMH កាលពីខែមេសាជាមួយនឹងបងប្អូនបង្កើតដទៃទៀតផងដែរ។

ភាគហ៊ុនរបស់ក្រុមហ៊ុននេះបានកើនឡើងជាង១% កាលពីថ្ងៃព្រហស្បតិ៍ដោយធ្វើឱ្យក្រុមហ៊ុន LVMH មានតម្លៃទីផ្សារជាង៣៨១ពាន់លានអឺរ៉ូប្រហែលជាង៤១១ពាន់លានដុល្លារ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


តើការបន្តដឹកនាំរបស់លោក ណារិនដ្រា ម៉ូឌី ជានាយករដ្ឋមន្ត្រីឥណ្ឌាអាណត្តិថ្មី នឹងជួបប្រឈមបញ្ហាអ្វីខ្លះ?

លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីឥណ្ឌាសម្រាប់អាណត្តិទី៣ បន្ទាប់ពីគណបក្សរបស់លោកទទួលបានជ័យជម្នះក្នុ…

តើវិស័យធនាគារនៅវៀតណាម កំពុងស្ថិតក្នុងស្ថានភាពបែបណា ក្រោយកម្ចីខូចបានកើនឡើងយ៉ាងគំហុក?

ធនាគារកណ្ដាលវៀតណាម (SBV) បានចេញសារាចរណែនាំថ្មីស្ដីពីការជួញដូរ និងការទូទាត់ឥណទានមិនដំណើរការ ឬកម្មីខូចរបស់ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មវ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ