ទីផ្សារផ្លែស្វាយ

តម្លៃស្វាយស្រស់ឆ្នាំនេះល្អប្រសើរ តែកសិកររអ៊ូថា មិនសូវមានអ្នកប្រមូលទិញ


ចាប់ពីខែធ្នូនេះតទៅ គឺជារដូវប្រមូលផលផ្លែស្វាយនៅកម្ពុជា ខណៈទីផ្សារស្វាយស្រស់ ក៏ចាប់ផ្ដើមបង្ហាញសញ្ញាណវិជ្ជមានជាបណ្ដើរៗ ផងដែរ ពោលតម្លៃផ្លែស្វាយស្រស់ អាចលក់បានក្នុងតម្លៃ ១ពាន់៥រយរៀល ក្នុងមួយគីឡូ សម្រាប់ស្វាយខៀវ និងប្រមាណ ៣ពាន់រៀល ក្នុងមួយគីឡូក្រាម សម្រាប់ស្វាយខ្ចប់។ ក៏ប៉ុន្តែ បើទោះជា ស្វាយស្រស់ហាក់ចាប់ផ្ដើមមានតម្លៃល្អប្រសើរ ប៉ុន្តែ ក្រុមអ្នកដាំដុះដំណាំស្វាយនៅតែបង្ហាញក្ដីព្រួយបារម្ភចំពោះស្ថិរភាពតម្លៃស្វាយស្រស់នៅកម្ពុជា ខណៈបញ្ហានេះតែងកើតមានឡើងនៅក្នុងខ្សែច្រវាក់ផលិតកម្មដំណាំស្វាយនៅកម្ពុជា។
3
ដោយ

ក្រៅពីបារម្ភចំពោះបញ្ហាអស្ថេរភាពតម្លៃស្វាយស្រស់នៅកម្ពុជា កសិករដាំដុះដំណាំស្វាយ ក៏បានស្នើទៅកាន់ក្រសួង-ស្ថាប័នពាក់ព័ន្ធជួយរកទីផ្សារបន្ថែមសម្រាប់កសិករផងដែរ។

លោក អ៊ុំ សុភា ប្រធានក្រុមប្រឹក្សាភិបាលរបស់សហគមន៍កសិកម្មសាមគ្គីតំបែរ ខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់ថា នៅដើមរដូវកាលនៃការប្រមូលផលផ្លែស្វាយនៅឆ្នាំនេះ ទីផ្សារផ្លែស្វាយស្រស់ ហាក់មានភាពល្អប្រសើរជាងឆ្នាំមុន។ ជាក់ស្ដែងផ្លែស្វាយស្រស់អាចលក់បានក្នុងតម្លៃ១ពាន់៥រយរៀល ក្នុងមួយគីឡូសម្រាប់ស្វាយខៀវ និងប្រមាណ៣ពាន់រៀល ក្នុងមួយគីឡូក្រាមសម្រាប់ស្វាយខ្ចប់។ ភាពល្អប្រសើរនៃតម្លៃផ្លែស្វាយស្រស់នេះ ត្រូវបានតំណាងកសិកររូបនេះអះអាងថា ក៏ដោយសារនៅដើមខែធ្នូនេះមិនសូវសម្បូរផ្លែស្វាយ ព្រោះវាជាដើមរដូវនៃការប្រមូលផល។

យ៉ាងណាក៏ដោយប្រធានក្រុមប្រឹក្សាភិបាលរូបនេះ ចាត់ទុកការកើនឡើងតម្លៃស្វាយស្រស់នាពេលនេះ គឺជាសញ្ញាដ៏ល្អមួយសម្រាប់កសិករ ដែលប្រកបរបរដាំដុះស្វាយ ហើយលោករំពឹងថា តម្លៃស្វាយស្រស់នឹងនៅតែល្អប្រសើរ និងមិនមានការទម្លាក់តម្លៃពីឈ្មួញកណ្ដាលពេលដល់រដូវប្រមូលផលស្វាយពេញលេញ។ ទោះបីស្វាយស្រស់ចាប់ផ្តើមជាមួយតម្លៃល្អប្រសើរនៅដើមរដូវការ តែតំណាងកសិកររូបនេះ ហាក់មានការព្រួយបារម្ភពីស្ថិរភាពថ្លៃ ដ្បិតបច្ចុប្បន្នសហគមន៍កសិកម្មសាមគ្គីតំបែរ មិនទាន់មានទីផ្សារច្បាស់លាស់នោះទេ ពោលគឺទីផ្សារស្វាយរបស់សហគមន៍នៅតែបន្តពឹងផ្អែកតែលើឈ្មួញកណ្ដាល។

យើងកត់សម្គាល់ឃើញថា បើទោះបីស្វាយស្រស់របស់កម្ពុជា ទទួលបានគោលការណ៍អនុញ្ញាតក្នុងការនាំចេញទៅកាន់ទីផ្សារចិន ដែលជាទីផ្សារដ៏ធំមួយប្រចាំតំបន់អាស៊ី និងមានវិនិយោគិនបរទេសជាបន្តបន្ទាប់ចាប់អារម្មណ៍ក្នុងវិស័យកែច្នៃផ្លែស្វាយនៅកម្ពុជាក៏ដោយ តែទីផ្សារស្វាយស្រស់នៅកម្ពុជាហាក់នៅតែជួបប្រឈមនឹងបញ្ហាខ្វះទីផ្សារនៅឡើយ។ បើតាមលោក អ៊ុំ សុភា បច្ចុប្បន្នសហគមន៍លោកកំពុងស្វែងរកដៃគូសហការនានាទំាងក្នុងស្រុក និងក្រៅស្រុក ដើម្បីវិនិយោគក្នុងខ្សែច្រវាក់ផលិតដំណាំស្វាយក្នុងគោលបំណងបង្កើតឱកាសទីផ្សារ និងជំរុញការនាំចេញផ្លែស្វាយស្រស់ទៅកាន់ទីផ្សារខាងក្រៅ។

បើតាមថ្នាក់ដឹកនាំសហគមន៍រូបនេះ ក្នុងមួយឆ្នាំសហគមន៍កសិកម្មសាមគ្គីតំបែរ អាចប្រមូលទិន្នផលផ្លែស្វាយបានក្នុងបរិមាណប្រមាណ៦ពាន់តោន សម្រាប់ផ្គត់ផ្គង់ទីផ្សារ។ ជាមួយគ្នានេះ លោក ស្នើឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធជួយរកទីផ្សារបន្ថែមសម្រាប់កសិករ ដើម្បីដោះស្រាយបញ្ហាខ្វះទីផ្សារ និងជំរុញបង្កើនតម្លៃកសិផល ដែលជាបញ្ហាប្រឈមខ្លាំងតែងកើតមានក្នុងខ្សែច្រវាក់ផលិតកម្មដំណាំស្វាយ​។

គួររំលឹកថា ផ្លែស្វាយស្រស់ គឺជាផលិតផលកសិកម្មមួយ ដែលតែងតែជួបបញ្ហាទីផ្សារខ្លាំងជាងគេក្នុងចំណោមកសិផលសំខាន់ៗ ជាពិសេសអំឡុងមានការរាតត្បាតខ្លាំងពីជំងឺកូវីដ-១៩ តែម្ដង ដោយតម្លៃស្វាយកាលពីឆមាសទី១ ឆ្នាំ២០២២ បានធ្លាក់ចុះថ្លៃទាបមែនទែនរហូតដល់១៥០រៀលក្នុងមួយគីឡូក្រាម៕

None



អត្ថបទបន្ទាប់


រដ្ឋាភិបាលជំរុញឱ្យស្ថាប័នរដ្ឋ និងឯកជនផ្តល់ការងារដល់ជនមានពិការភាព

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកជនមានពិការភាពជាតួអង្គដ៏សំខាន់មួយក្នុងការចូលរួមអភិវឌ្ឍន៍គ្រួសារ និងសហគមន៍ តួយ៉ាងការលើកកម្ពស់សហគ្រ…

ក្រុមហ៊ុន Gemdale បង្កើនការលក់ទ្រព្យសកម្ម ដើម្បីសងបំណុល ខណៈតុលាការហុងកុងពន្យារពេលសវនាការលើ Evergrande

ក្រុមហ៊ុនអចលនទ្រព្យចិន Gemdale កំពុងបង្កើនការប្រឹងប្រែងលក់ទ្រព្យសកម្មរបស់ខ្លួននៅចំពោះមុខបំណុល ដែលជិតដល់ពេលកំណត់ចំនួន១០ពាន់លានយន់ ប្រហែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ