ប្រេងរុស្ស៊ី

អ្នកវិភាគថា យន្តការរបស់G7កំណត់តម្លៃប្រេងរុស្ស៊ីមានប្រសិទ្ធភាព តែត្រូវការពេល


ក្រោយពី ក្រុមប្រទេសមហាអំណាចឧស្សាហកម្មទាំងពីរ ឬហៅកាត់ថា G៧ កាលពីដើមខែកញ្ញាបានយល់ព្រមព្រៀងគ្នាឲ្យមានការកំណត់បញ្ចុះតម្លៃប្រេងដែលទិញពីប្រទេសរុស្ស៊ីរួច នៅទីបំផុតក្រុមប្រទេសទាំងនេះ គ្រោងនឹងចាប់ផ្ដើមអនុវត្តវិធានការនេះចាប់ពីខែដើមខែធ្នូតទៅហើយ។ ក្រុមប្រទេស G7នេះ កំពុងធ្វើការយ៉ាងសកម្មដើម្បីអនុវត្តយន្តការខាងលើ ក្នុងន័យកាត់បន្ថយប្រភពចំណូលរបស់ទីក្រុងម៉ូស្គូ ដែលយកមកប្រើប្រាស់ដល់ការឈ្លានពានប្រទេសអ៊ុយក្រែន។
យន្តការG7មានប្រសិទ្ធភាពក្នុងពេលខាងមុខតែពេលខ្លីហានិភ័យអឺរ៉ុប!

ទោះយ៉ាងណា អ្នកវិភាគមើលឃើញថា យន្តការនេះអាចអនុវត្តទៅបានដោយមានប្រសិទ្ធភាពក្នុងរយៈពេលវែង ប៉ុន្តែសម្រាប់ពេលដ៏ខ្លីខាងមុខ វាអាចនឹងជំរុញតម្លៃប្រេងនៅអឺរ៉ុបឱ្យខ្ពស់ជាងកំរិតបច្ចុប្បន្នទៀត។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។

ក្រុមមន្ត្រីG7ដែលពាក់ព័ន្ធ រួមទាំងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចសហរដ្ឋអាមេរិកលោកស្រី Janet Yellen បាននិយាយថា យន្តការដែលមិនធ្លាប់មានពីមុនមកមួយនេះ គ្រោងនឹងចាប់ផ្តើមអនុវត្តពី ថ្ងៃទី០៥ខែធ្នូតទៅ។ លោកស្រីកត់សម្គាល់ពីយន្តការនេះ ថាជាការកំណត់តម្លៃ និងប្រាក់ចំណេញដែលរុស្ស៊ីទទួលបានសម្រាប់ការលក់ប្រេង តែយន្តការដដែលនេះ មិនបានទៅកាត់បន្ថយបរិមាណនាំចេញប្រេងទៅកាន់អ្នកប្រើប្រាស់ជុំវិញពិភពលោកនោះទេ។

យន្តការរបស់ G7 ត្រូវបានចូលរួមពីប្រទេសទាំង៧ និងសហភាពអឺរ៉ុប ខណៈចិននិងឥណ្ឌា ដែលបច្ចុប្បន្នឈរកំពូលតារាងជាអ្នកនាំចូលប្រេងពីរុស្ស៊ីច្រើនបំផុត មិនបានចូលរួមឡើយ។ អាចនិយាយបានថា រុស្ស៊ីនៅតែរកចំណូលបានពីការលក់ប្រេងដើម្បីបន្តធ្វើសង្គ្រាមនៅអ៊ុយក្រែន គឺបានពីការលក់ប្រេងឱ្យចិន ឥណ្ឌា និងប្រទេសមួយចំនួនទៀត ជាហេតុធ្វើឱ្យ G7 ចង់អូសទាញចិន និងឥណ្ឌាឱ្យចូលរួមក្នុងយន្តការរបស់ខ្លួនដែរ។

ជាក់ស្តែង ក្នុងរវាង៦ខែចុងក្រោយ គិតចាប់ពីពេលដែលរុស្ស៊ីបានលើកទ័ពទៅធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន គឺរុស្ស៊ីបានរកចំណូលបានចំនួន ១៥៨ពាន់លានដុល្លារ ពីការលក់ទំនិញវត្ថុធាតុដើមថាមពលហ្វូស៊ីល ដែលមានដូចជាប្រេង ឧស្ម័ន និងធ្យូងថ្ម។

ប៉ុន្តែអ្នកវិភាគនៅសហរដ្ឋអាមេរិកមើលថា ទោះបីជាចិន និងឥណ្ឌាមិនចូលរួម ក៏យន្តការនេះអាចធ្វើទៅបាន ហើយអាចឱ្យតម្លៃប្រេងធ្លាក់ចុះ សម្រាប់តំបន់អាស៊ី និងសម្រាប់អ្នកប្រើប្រាស់ផ្សេងៗទៀត។ កន្លងមកប្រេងរបស់រុស្ស៊ីបានលក់ក្នុងតម្លៃថោកទៅកាន់ចិន និងឥណ្ឌារួចហើយ ប៉ុន្តែ G7 ចង់កំរិតអត្រាតម្លៃមួយទាបបំផុតសម្រាប់ប្រេងរុស្ស៊ីដែលលក់ទៅគ្រប់ទីកន្លែងតែម្តង។ ក្នុងនោះ គេចង់កំណត់តម្លៃពី ៤០-៦០ដុល្លារក្នុងមួយធុងបារ៉ែល ដោយតម្លៃនេះអនុញ្ញាតឱ្យម៉ូស្គូចំណេញបានតិចតួចប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ G7 និងអឺរ៉ុបខ្លួនឯង ត្រូវប្រឈមមុខនឹងហានិភ័យក្នុងរយៈពេលខ្លីខាងមុខ ដែលតម្លៃប្រេងនឹងមានកាន់តែខ្ពស់សម្រាប់អ្នកប្រើប្រាស់របស់លោកខាងលិច ដោយហេតុថា ប្រទេសនៅអឺរ៉ុបបានបិទការនាំចូលប្រេងរបស់រុស្ស៊ីទៅហើយ។ ពួកគេមិនអាចទិញប្រេងរុស្ស៊ីយកមកប្រើប្រាស់បានឡើយ ទោះតម្លៃប្រេងរុស្ស៊ីត្រូវបានកំណត់ឱ្យលក់ថោកយ៉ាងាណាក៏ដោយ។ គួរជម្រាបថា ប្រទេសរុស្ស៊ីគឺជាប្រទេសនាំចេញប្រេងឆៅធំជាងគេលំដាប់ទីពីររបស់ពិភពលោកបន្ទាប់ពីអារ៉ាប៊ីសាអូឌីត។

ហានិភ័យអាចកើតមានមួយទៀតគឺនៅត្រង់ថា លោកពូទីននឹងលេងលោកខាងលិចមួយក្បាច់ឱ្យស្លាប់ទាំងអស់គ្នា ដោយនឹងបន្ថយ ឬបញ្ឈប់បរិមាណនៃការនាំចេញប្រេង ដែលវានឹងធ្វើឱ្យទីផ្សារប្រេងជួបវិបត្តិខ្វះខាតការផ្គត់ផ្គង់។ បន្ថែមពីលើនេះ នៅមានវិធីច្រើនទៀតដែលលោកពូទីន អាចក្រោកឡើងប្រឆាំងនឹងលោកខាងវិញ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ លោកពូទីន បានព្រមានលោកខាងលិច ថារុស្ស៊ីនឹងបញ្ឈប់ការនាំចូលគ្រប់ប្រភេទថាមពលទាំងអស់ទៅអឺរ៉ុប រួមមាន ឧស្ម័ន និងធ្យូងថ្មផងដែរ ប្រសិនបើប្រទេសទាំងនេះហ៊ានតែអនុវត្តយន្តការរបស់ខ្លួនមែន ហើយរុស្ស៊ីនឹងបង្កើនការនាំចេញប្រេងទៅកាន់តំបន់អាស៊ី និងមជ្ឈិមបូព៌ាកាន់តែច្រើនថែមទៀត។

សូមជម្រាបថា ការបណ្តែតបណ្តោយឱ្យប្រេងនៅតែបន្តឡើងថ្លៃដូចនេះ មិនត្រឹមតែគំរាមកំហែងដល់ជីវភាពអ្នកប្រើប្រាស់នោះទេ សូម្បីតែប្រជាប្រិយភាពរបស់ប្រធានាធិបតីអាមេរិក ដែលជាអ្នកផ្តួចផ្តើមយន្តការ G7 ឡើង ក៏អាចរងការគំរាមកំហែងបានដែរ ពិសេសនៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងខែវិច្ឆិកាឆ្នាំនេះ។ បក្សបក្សប្រជាធិបតេយ្យរបស់លោកបៃឌិន ត្រូវធានាក្តីសង្ឃឹមថានឹងរក្សាសម្លេងគ្រប់គ្រងក្នុងសភាដដែល៕




អត្ថបទបន្ទាប់


អតីតឧត្តមសេនីយ៍យោធាអាមេរិកម្នាក់បានព្រមានថា ពិភពលោកគួរតែត្រៀមសម្រាប់ការដួលរលំរបស់ប្រទេសរុស្ស៊ី

លោក Ben Hodges ជាអតីតឧត្ដមសេនីយ៍យោធាអាមេរិកប្រចាំតំបន់អឺរ៉ុប និងបម្រើការងារនៅប្រទេសអ៊ីរ៉ាក់ និងអាហ្វហ្កានីស្ថាននោះបានព្រមានថា បស្ចិមល…

ជប៉ុនពិចារណាលុបចោលការហាមប្រាមភ្ញៀវទេសចរបរទេសជាបុគ្គលម្នាក់ៗនៅខែតុលាខាងមុខ

ប្រទេសជប៉ុន នឹងសម្រេចចិត្តថា តើត្រូវអនុញ្ញាតឱ្យភ្ញៀវទេសចរបរទេសជាបុគ្គលម្នាក់ៗ និងទម្លាក់ចោលលក្ខខណ្ឌតម្រូវឱ្យមានទិដ្ឋាការសម្រាប់ការស្នាក់នៅរយៈ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ