ទីផ្សារលក់ទំនិញអនឡាញ

Amazon និង Alibaba កំពុងប្រជែងដណ្ដើមទីផ្សារគ្នា​នៅវៀតណាម


ក្រុមហ៊ុនលក់ទំនិញតាមប្រព័ន្ធអេឡិចត្រូនិកដ៏ធំរបស់អាមេរិក គឺអាម៉ាហ្សូន (Amazon) បាននិងកំពុងតែឈានជើងចូលក្នុងទីផ្សារនៅវៀតណាមហើយ ដោយក្រុមហ៊ុនយក្សមួយនេះ មានគោលដៅប្រជែងទីផ្សារជាមួយនឹងក្រុមហ៊ុនចិន Alibaba ដែលកំពុងពង្រីកខ្លួន និងមានវត្តមាននៅក្នុងប្រទេសវៀតណាមស្រាប់។ ការ ងាកមកផ្តោតលើប្រទេសវៀតណាមពីក្រុមហ៊ុន Amazon គឺជាផ្នែកមួយនៃគម្រោងរបស់ខ្លួនក្នុងការប្រែវៀតណាមឲ្យក្លាយទៅជាឃ្លាំងផ្គត់ផ្គង់ទំនិញរបស់ពី Amazon ទៅក្នុងទ្វីបអាស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានជប៉ុន Nikkei។
Amazon និង Alibaba កំពុងប្រជែងដណ្ដើមទីផ្សារនៅវៀតណាម
ដោយ

ក្រុមហ៊ុនលក់ទំនិញតាមអនឡាញដ៏ធំរបស់អាមេរិក គឺក្រុមហ៊ុនអាម៉ាហ្សូនគ្រោងនឹងបើកដំណើរការអាជីវកម្មក្នុងប្រទេសវៀតណាមខាងមុខនេះហើយ។ បើតាមការឲ្យដឹងពីក្រុមហ៊ុន ការនាំចេញទំនិញតាមរយៈ Amazon ទៅវៀតណាមក្នុងលក្ខណៈបោះដុំនៅក្នុងឆ្នាំនេះ មានទំហំទឹកប្រាក់ប្រមាណ ១លានដុល្លារអាមេរិក ដែលចំនួននេះ មានការកើនឡើង ៣ដងបើធៀបនឹងឆ្នាំទៅមិញ។

យ៉ាងណាមិញ ក្រុមហ៊ុន Amazon បានបដិសេធក្នុងការឆ្លើយតបទៅអ្នកសារព័ត៌មានពីចំនួនអ្នកលក់បន្តដែលបានកម្មង់ទំនិញពី Amazon ក្នុងទឹកប្រាក់ដ៏ច្រើនបែបនេះ ប៉ុន្តែភាគីក្រុមហ៊ុនគ្រាន់តែបានបញ្ជាក់ថា ទំនិញដែលអ្នកលក់បន្តនៅវៀតណាមនិយមទិញនាំចូលមក មានដូចជា សម្ភារៈផ្ទះបាយ ផលិតផលធ្វើដោយដៃ បរិក្ខារគេហដ្ឋាន និងសម្លៀកបំពាក់ជាដើម។

ដោយហេតុថា នៅក្នុងប្រទេសវៀតណាមបច្ចុប្បន្នកំពុងមានតម្រូវការច្រើនក្នុងការបញ្ជាទិញតាមរយៈពាណិជ្ជកម្មអេឡិចត្រូនិក ដែលវាបានអនុញ្ញាតឲ្យអាជីវករនៅវៀតណាមអាចផ្ញើរទំនិញទៅកាន់អតិថិជននៅក្រៅប្រទេសបានងាយស្រួលជាងមុន។ លើសពីនេះទៀត វៀតណាមជាប្រទេសអ្នកផ្គត់ផ្គង់សម្លៀកបំពាក់ គ្រឿងសមុទ្រ និងគ្រាប់កាហ្វេដ៏ធំមួយដែរក្នុងសកលលោក ហេតុនេះនៅថ្ងៃអនាគតក្រុមហ៊ុន Amazon នឹងដើរតួនាទីសំខាន់ក្នុងការនាំយកទំនិញទាំងនោះទៅទូទាំងពិភពលោក។ 

ក្រឡេកមើលក្រុមហ៊ុនរបស់ចិន Alibaba ឯណោះវិញ ក៏បាននិងកំពុងប្រឹងប្រែងពង្រីកទីផ្សាររបស់ខ្លួននៅក្នុងប្រទេសវៀតណាមដូចគ្នាដែរ។ ជាក់ស្តែង ក្រុមហ៊ុនរបស់មហាសេដ្ឋីចិន Jack Ma មួយនេះ បានបង្ហាញពីមហិច្ឆតារបស់ខ្លួនក្នុងការជួយឲ្យអាជីវកម្មខ្នាតតូច និងមធ្យមនៅក្នុងប្រទេសវៀតណាមប្រមាណ១ម៉ឺនអាជីវកម្មអាចដាក់លក់ផលិតផលរបស់ពួកគេនៅលើគេហទំព័ររបស់ ក្រុមហ៊ុនអាលីបាបា នៅឆ្នាំ២០២៥ ក្រោយពីតំណាងក្រុមហ៊ុនយក្សរបស់ចិនមួយនេះ ទើបតែបានចុះអនុស្សរណៈយោគយល់គ្នាមួយជាមួយនឹងភ្នាក់ងារលើកកម្ពស់ពាណិជ្ជកម្មរបស់វៀតណាមកាលពីខែមីនាកន្លងទៅ។

សូមបញ្ជាក់ថា ជំងឺកូវីដ១៩បានអនុញ្ញាតឲ្យក្រុមហ៊ុនបរទេសធំៗ និងក្រុមហ៊ុនក្នុងស្រុកនៅវៀតណាមធ្វើប្រតិបត្តិការបានងាយស្រួលជាងមុន លើអាជីវកម្មតាមប្រព័ន្ធអ៊ីធឺណេត។ ជាមួយគ្នានេះ បើការសិក្សាពីសមាគមពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាមបានបង្ហាញថា ២២%នៃអាជីវកម្មនៅវៀតណាមបានផ្លាស់មកធ្វើប្រតិបត្តិការនៅលើអនឡាញវិញក្នុងឆ្នាំ ២០២០ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៥ ដែលមានតែ ១៣%ប៉ុណ្ណោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ៖ ចរន្តដឹកជញ្ជូន​ទំនិញពីកម្ពុជា​ទៅថៃ​​ធ្លាក់ចុះ​ខ្លាំង​​នៅមួយរយៈ​ចុងក្រោយនេះ

ព័ត៌មាន
ចរន្ដនៃការធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និង ថៃ នៅដើមឆ្នាំនេះ ត្រូវបានអ្នកជំនាញមើលឃើញថា ហាក់មិនសូវមានសភាពល្អប្រសើរប៉ុន្មាននោះទេ។ មិនល្អ…

ក្រុម Ad-Fiden ឈ្នះទឹកប្រាក់ ៣ ០០០ ដុល្លារពីកម្មវិធី SmartSpark ដើម្បីជំរុញការជាវផលិតផលអាហារផលិតនៅក្នុងស្រុក

ព័ត៌មាន
បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលភាពជាសហគ្រិនរយៈពេល ៣ខែ និងសាកល្បងគំនិតអាជីវកម្មដែលប្រកបដោយនវានុវត្តភាពក្នុងកម្មវិធី SmartSpark រួចមក ក្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ