អាមេរិក-រុស្សី

អតីតឧត្តមសេនីយ៍យោធាអាមេរិកម្នាក់បានព្រមានថា ពិភពលោកគួរតែត្រៀមសម្រាប់ការដួលរលំរបស់ប្រទេសរុស្ស៊ី


លោក Ben Hodges ជាអតីតឧត្ដមសេនីយ៍យោធាអាមេរិកប្រចាំតំបន់អឺរ៉ុប និងបម្រើការងារនៅប្រទេសអ៊ីរ៉ាក់ និងអាហ្វហ្កានីស្ថាននោះបានព្រមានថា បស្ចិមលោកគួរតែត្រៀមខ្លួន សម្រាប់ការដួលរលំនៃប្រទេសរុស្ស៊ីនៅក្នុងរយៈពេល ៤ ទៅ ៥ ឆ្នាំខាងមុខទៀតនេះ។ ការព្រមានរបស់លោក Hodges នេះបានធ្វើឡើងនៅពេលស្របដែលកងកម្លាំងអ៊ុយក្រែនកំពុងបន្តដណ្ដើមកាន់កាប់តំបន់ជាច្រើននៅក្នុងសង្គ្រាមប្រឆាំងទប់ទល់នឹងការឈ្លានពានពីសំណាក់ប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយរបស់ Yahoo News។
អតីតឧត្តមសេនីយ៍យោធាអាមេរិកម្នាក់បានព្រមានថា ពិភពលោកគួរតែត្រៀមសម្រាប់ការដួលរលំរបស់ប្រទេសរុស្ស៊ី

កាលពីខែមុន លោក Hodges ដែលអតីតជាមេទ័ពកំពូលមួយរូបរបស់អាមេរិកនោះ បាននិយាយថា ទាហានរុស្ស៊ីដែលបានអស់កម្លាំងនោះ អាចនឹងត្រូវបានបង្ក្រាបដោយយោធាអ៊ុយក្រែននៅចុងឆ្នាំនេះ ខណៈដែលកងទ័ពអ៊ុយក្រែនដណ្តើមបានមកវិញនូវតំបន់មួយចំនួនដែលកាន់កាប់ដោយរុស្ស៊ីនៅក្នុងទីក្រុង Kharkiv។

បរិមាណសព្វាវុធ និងគ្រាប់បែកដ៏ច្រើនសន្ធឹកសន្ធាប់ត្រូវបានកងទ័ពរុស្ស៊ីបន្សល់ទុកចោលខណៈដែលពួកគេបានដកថយយ៉ាងប្រញាប់ប្រញាល់ ដោយសារខ្លាចការឡោមព័ទ្ធរបស់កងទ័ពអ៊ុយក្រែន។ លោក Hodges បានប្រាប់សារព័ត៌មាន Times កាលពីថ្ងៃទី ១២ ខែកញ្ញា ថា បស្ចិមលោកប្រហែលជាកំពុងសម្លឹងមើលការដួលរលំនៃសហព័ន្ធរុស្ស៊ី ដែលអាចនឹងមានក្នុងរយៈពេល ៤ ឬ ៥ ឆ្នាំខាងមុខទៀតនេះ។ បស្ចិមលោកមិនបានត្រៀមសម្រាប់ការដួលរលំសហភាពសូវៀតនៅក្នុងឆ្នាំ១៩៩១នោះទេ ប៉ុន្តែពួកគេត្រូវតែត្រៀមសម្រាប់លទ្ធភាពនៃការដួលរលំនៅពេលនេះ។ នេះបើតាមការអះអាងរបស់លោក Ben Hodges ជាអតីតឧត្ដមសេនីយ៍យោធាអាមេរិកប្រចាំតំបន់អឺរ៉ុប។

លោកបានពន្យល់ពីមូលហេតុដែលនាំឱ្យរុស្ស៊ីអាចដួលរលំបែបនេះថា កម្លាំងយោធា និងអំពើពុករលួយដែលលោកគិតថា នឹងមិនអាចទ្រាំទ្របានសម្រាប់ពលរដ្ឋរុស្ស៊ីនោះទេ ហើយនៅមានសសរ ស្តម្ភឧស្សាហកម្មដ៏សំខាន់ទាំង២របស់រុស្ស៊ីថែមទៀត គឺការនាំចេញថាមពល និងការនាំចេញអាវុធដែលលោកគិតថា កម្មវត្ថុទាំង២នេះនឹងធ្វើឲ្យរុស្ស៊ីរងគ្រោះខ្លាំងបំផុត។

ទោះយ៉ាងណាអតីតប្រមុខកងទ័ពអង់គ្លេសលោក Lord Dannatt បាននិយាយថា អ៊ុយក្រែនត្រូវការសព្វាវុធ«កាន់តែច្រើនឡើងថែមទៀត»ពីប្រទេសបស្ចិមលោក ដើម្បីបន្តដាក់សម្ពាធលើប្រទេសរុស្ស៊ី ហើយលោកបានបន្ថែមថា កងទ័ពរុស្ស៊ីបានដកខ្លួនកាន់តែច្រើនឡើងចេញពីតំបន់ខាកៀវរបស់អ៊ុយក្រែន ដែលជាការបង្ហាញពីការរត់ចោលទីតាំងរបស់ពួកគេយ៉ាងខ្លាំង។

រុស្ស៊ីបានសារភាពថា ខ្លួនពិតជាបានដកទ័ពរបស់ខ្លួនចេញមែន ប៉ុន្តែបានអះអាងថា នោះគឺគ្រាន់តែជាការសម្រេចចិត្តបែបយុទ្ធសាស្ត្រមួយ ដើម្បីឱ្យពួកគេអាច«បង្កើតក្រុមឡើងវិញ»តែប៉ុណ្ណោះ។

លោក Lord Dannattអតីតប្រមុខកងទ័ពអង់គ្លេស បានប្រាប់ Sky News កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា បស្ចិមលោកកំពុងមើលឃើញទិដ្ឋភាពមិនគួរឱ្យជឿមួយចំនួនដោយលោកបានបន្ថែមថា ថ្វីបើអ៊ុយក្រែនបានវាយសំរុកទៅមុខយ៉ាងលឿនគួរឱ្យកត់សម្គាល់ក៏ដោយ ប៉ុន្តែទឹកដីរបស់អ៊ុយក្រែនជាច្រើននៅតែស្ថិតក្នុងការកាន់កាប់របស់រុស្ស៊ីនៅឡើយ ដូច្នេះវាស្ថិតនៅលើផ្លូវមួយវែងឆ្ងាយទៅមុខទៀតដើម្បីទទួលបានជ័យជម្នះទាំងស្រុង៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ក្រុមហ៊ុនអចលនទ្រព្យចិន Evergrande សន្យាសាងសង់បញ្ចប់គម្រោងដែលនៅសល់ ក្រោយពលរដ្ឋគម្រាមឈប់បង់ប្រាក់

ព័ត៌មាន
ក្រុមហ៊ុន China Evergrande Group ដែលមានរឿងអាស្រូវជំពាក់បំណុលយ៉ាងច្រើនមិនទាន់ដោះស្រាយរួចនោះ បានចេញមុខមកសន្យាថា នឹងបន្តសាងសង់គម្រោងដែ…

អ្នកវិភាគថា យន្តការរបស់G7កំណត់តម្លៃប្រេងរុស្ស៊ីមានប្រសិទ្ធភាព តែត្រូវការពេល

ព័ត៌មាន
ក្រោយពី ក្រុមប្រទេសមហាអំណាចឧស្សាហកម្មទាំងពីរ ឬហៅកាត់ថា G៧ កាលពីដើមខែកញ្ញាបានយល់ព្រមព្រៀងគ្នាឲ្យមានការកំណត់បញ្ចុះតម្លៃប្រេងដែលទិញពីប្រទេសរុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ