វ៉ាក់សាំងកូវីដ១៩ វៀតណាម ផលិត

វ៉ាក់សាំងកូវីដ១៩ផលិតដោយវៀតណាម ត្រូវបានពន្យារពេលចាក់សាកល្បង ព្រោះរកអ្នកស្ម័គ្រចិត្តចាក់មិនបាន


ប្រទេសវៀតណាម បានសង្ងំផលិតវ៉ាក់សាំងកូវីដ១៩ អស់រយៈពេលជាង ១ឆ្នាំមកហើយ ហើយបច្ចុប្បន្ន វ៉ាក់សាំងដែលផលិតដោយប្រទេសក្បែរខាងកម្ពុជាមួយនេះ បានឆ្លងកាត់ការសាកល្បង២លើកហើយដែរ ប៉ុន្ដែ សម្រាប់ដំណាក់កាលទី៣ ចាក់សាកល្បងលើមនុស្ស បែរជាត្រូវពន្យារពេលទៅវិញ។ ពន្យារពេល ក៏ដោយសារតែ គេពិបាករកបានអ្នកស្មគ្រចិត្តដើម្បីមកទទួលការចាក់សាកល្បងវ៉ាក់សាំងនេះ។ នេះបើតាមការអះអាងរបស់ក្រុមអ្នកវិទ្យាសាស្ត្រវៀតណាម។
វ៉ាក់សាំងកូវីដ១៩ ឈ្មោះ Covivac របស់វៀតណាម

សារព័ត៌មាន VN Express បាន​ស្រង់​សម្ដី​របស់​លោក Vu Dinh Thiem អគ្គនាយក​មជ្ឈមណ្ឌល​គ្លីនិក​ពិសោធន៍ នៃ​វិទ្យាស្ថាន​ជាតិ​អនាម័យ និង រោគរាតត្បាត​វៀតណាម បាន​ឲ្យ​ដឹង​ថា ការ​ពិសោធន៍​សាកល្បង​នូវ​ដំណាក់កាល​ទី​៣ សម្រាប់​វ៉ាក់សាំង​កូ​វី​ដ​១៩ ឈ្មោះ Covivac របស់​វៀតណាម ត្រូវការ​អ្នក​ស្ម​គ្រ​ចិត្ត​មក​ទទួល​ការ​ចាក់​វ៉ាក់សាំង​នេះ ប្រហែល​៤​ពាន់​នាក់​។ ក៏​ប៉ុ​ន្ដ ការ​ស្វែងរក​អ្នក​ស្ម​គ្រ​ចិត្ត​សាកល្បង​ចាក់​វ៉ាក់សាំង​នេះ គឺ​ពិតជា​លំបាក​ខ្លាំង​ណាស់ ហើយ​នៅ​តាម​តំបន់​នានា ក៏​មិនសូវ​មាន​មនុស្ស​ច្រើន​ដល់​រាប់​ពាន់​នាក់ ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង និង​មាន​លក្ខណៈសម្បត្តិ​ត្រូវ​ទៅ​នឹង​ការ​ពិសោធន៍​នេះ​ដែរ​។ ដូច្នេះ​ហើយ ការ​ចាក់​វ៉ាក់សាំង​សាកល្បង​នេះ គឺ​ត្រូវ​មានការ​ពន្យារពេល ហើយ​ក្រុម​អ្នក​ផលិត​វ៉ាក់សាំង​របស់​វៀតណាម ក៏​កំពុង​រក​មើល​នូវ​ជម្រើស​ផ្សេង​ទៀត ដើម្បី​ធ្វើការ​ពិសោធន៍​លើ​ប្រសិទ្ធភាព​វ៉ាក់សាំង​កូ​វី​ដ​១៩ ដែល​ខ្លួន​កំពុង​ផលិត​នេះ​។

បើ​តាម​អ្នកជំនាញ​ផ្នែក​ផលិត​វ៉ាក់សាំង​របស់​វៀតណាម បាន​គូសបញ្ជាក់​ថា ឥឡូវនេះ ពួក​គេ​កំពុង​តែ​ពិចារណា លើ​ការ​សាវ​ជ្រាវ​សម្រាប់​ការ​ប្រើប្រាស់​វ៉ាក់សាំង​ដែល​កំពុង​ផលិត​នេះ សម្រាប់​ចាក់​ជា​ដូ​ស​ជំរុញ​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​នៅ​ពេល​ខាង​មុខ​។ យ៉ាងណាមិញ តំណាង​វិទ្យាស្ថាន​វ៉ាក់សាំង និង​ជីវសាស្ត្រ​វេជ្ជសាស្ត្រ ដែល​ផលិត​វ៉ាក់សាំង Covivac បាន​ឲ្យ​ដឹង​ថា គេ​មិន​មាន​ពេលវេលា​គ្រប់គ្រាន់ ដើម្បី​បន្ដ​ការ​សាកល្បង​វ៉ាក់សាំង​នេះ ក្នុង​ដំណាក់កាល​ទី​៣​ទៀត​នោះ​ទេ​។

ក្រៅ​តែ​ពី ការ​ផលិត​វ៉ាក់សាំង​វ៉ា​ក់កូ​វី​ដ​១៩ Covivac វៀតណាម​ក៏​កំពុង​មាន​វ៉ាក់សាំង​កូ​វី​ដ​១៩ ប្រភេទ​ផ្សេង​ៗ​ទៀត​ផង​ដែរ ដូច​ជា វ៉ាក់សាំង​កូ​វី​ដ​១៩ ផលិត​ដោយ​ក្រុមហ៊ុន Vingroup ដែល​ទទួល​បាន​បច្ចេកវិទ្យា​ផលិត​ពី​ក្រុមហ៊ុន​អា​មេ​រិ​ក និង​វ៉ាក់សាំង​កូ​វី​ដ​១៩ មួយ​ប្រភេទ​ទៀត ផលិត​ដោយ​ក្រុមហ៊ុន​ជប៉ុន ស៊ី​អន​ណូ​ជី (Shionogi) ហើយ​វ៉ាក់សាំង​ទាំង​ពីរ​ប្រភេទ​នេះ កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សាកល្បង​ដូច​គ្នា​។ ទន្ទឹម​នឹង​នោះ វៀតណាម ក៏​ទទួល​បានការ​ផលិត​វ៉ាក់សាំង Sputnik V របស់​រុ​ស្ស៊ី នៅ​ក្នុង​ប្រទេស​ខ្លួន​ផង​ដែរ ហើយ​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ដំណើរការ​ផលិតកម្ម​នៅឡើយ មិន​ទាន់​ដល់​ដំណាក់កាល​ពិសោធន៍​សាកល្បង​នោះ​ទេ​។

សូម​បញ្ជាក់​ថា គិត​មក​ទល់​ពេល​នេះ វៀតណាម មាន​ពលរដ្ឋ​ប្រមាណ ៧១​លាន​នាក់​ហើយ ដែល​ទទួល​បានការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩​យ៉ាង​ហោច​ណាស់​១​ដូ​ស និង​មាន​ប្រមាណ​ជាង​៥០​លាន​នាក់ បាន​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​២​ដូ​ស ខណៈ​ដែល​ប្រទេស​នេះ មាន​ប្រជាជន​សរុប​ប្រមាណ ៩៦​លាន​នាក់​។ យ៉ាងណា​ក៏​ដោយ​ចុះ បើ​មើលទៅ​លើ​តួលេខ​ឆ្លង​កូ​វី​ដ​១៩​វិញ វៀតណាម​នៅ​តែ​មាន​តួលេខ​ឆ្លង​ប្រចាំ​ថ្ងៃ​ខ្ពស់ ដោយ​មាន​ប្រមាណ ជាង​១​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ ដែល​នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​កើន​ដល់​ជាង ២​លាន​២​សែន​នាក់ និង​អ្នក​ស្លាប់​សរុប​មាន​ជាង ២​ម៉ឺន​៥​ពាន់​នាក់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អតីតនាយករដ្ឋមន្ត្រីជប៉ុន៖ អាមេរិក-ជប៉ុននឹងមិនឈរមើលកោះតៃវ៉ាន់ត្រូវចិនវាយប្រហារនោះទេ

ព័ត៌មាន
អតីតនាយករដ្ឋមន្ត្រីជប៉ុនដ៏មានឥទ្ធិពល លោក ស៊ីនហ្សូ អាបេ (Shinzo Abe) នៅថ្ងៃពុធទី០១ធ្នូនេះបានបង្ហាញភាពជឿជាក់ថា សហរដ្ឋអាមេរិក និងប្រទេសជប…

សិង្ហបុរីបានចាក់វ៉ាក់សាំងជូនពលរដ្ឋជិត ១០០%ហើយ

ព័ត៌មាន
អត្រានៃការចាក់វ៉ាក់សាំងកូវីដ១៩ របស់ប្រទេសសិង្ហបុរីបានកើនឡើងដល់ ៩៦% នៃចំនួនប្រជាជនដែលមានសិទ្ធិទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ ហើយបច្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ