វិស័យទេសចរណ៍

សណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនទេសចរណ៍ក្នុងខេត្ត-ក្រុងចំនួន៣ ទទួលបានការលើកលែងពន្ធរយៈពេល៣ខែទៀតពីរដ្ឋ


ផ្អែកតាមគោលនយោបាយដែលបានដាក់ចេញ ផែនការយុទ្ធសាស្ត្រ និងវិធានការនានា ដើម្បីគ្រប់គ្រងការរាលដាលឆ្លងជំងឺកូវីដ១៩ ក៏ដូចជាសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឲ្យស្របតាមនិន្នាការថ្មីៗ ជាពិសេសបន្ដជំរុញលំនឹងអាជីវកម្មក្នុងវិស័យទេសចរដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ដវិធានការ ក្នុងការជួយដល់អាជីវកម្មទេសចរណ៍ដូចជា សណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនទេសចរណ៍បន្ថែមទៀត។
សណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនទេសចរណ៍ក្នុងខេត្ត-ក្រុងចំនួន៣ នឹងទទួលបានការលើកលែងពន្ធរយៈពេល៣ខែទៀតពីរដ្ឋ
ដោយ

នៅក្នុង​សេចក្ដីប្រកាសព័ត៌មាន​ ស្ដីពីសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល​ អំពីវិធានការបន្ថែម​សម្រាប់​បន្ដគ្រប់គ្រង​ផលប៉ះពាល់​ និងគាំទ្រ​ការងើបឡើងវិញ នៃវិស័យទេសចរណ៍​នៅកម្ពុជា កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២២ រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេចលើកលែង​ពន្ធមួយចំនួន​ដល់​អាជីវកម្ម​នៅក្នុងវិស័យទេសចរណ៍នេះ។

ក្នុងនោះ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេចបន្ដលើកលែងការបង់ពន្ធប្រចាំខែ លើកលែងតែអាករលើតម្លៃបន្ថែម ចំពោះសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុន​ទេសចរណ៍ ដែលបាន​ចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងសកម្មភាព​អាជីវកម្ម​នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ សម្រាប់​រយៈពេល៣ខែបន្ថែមទៀត ពោលគឺ ចាប់ពីខែតុលា ដល់ខែធ្នូ​ឆ្នាំ២០២២។

បន្ថែមពីនេះ រាជរដ្ឋាភិបាល​ក៏បាន​លើកលែង​ពន្ធលើ​ប្រាក់ចំណូល​សម្រាប់​ឆ្នាំ២០២២ សម្រាប់​អាជីវកម្ម​ទេសចរណ៍ខាងលើនេះផងដែរ ហើយអាជីវកម្មទាំងនេះនៅតែមាន​កាតព្វកិច្ច​ដាក់លិខិត​ប្រកាសពន្ធលើប្រាក់ចំណូល​ប្រចាំឆ្នាំ២០២២ យ៉ាងយឺតបំផុត​ឲ្យបាន​មុន​ដំណាច់​ខែមិថុនា​ឆ្នាំ២០២៣។

ជាងនេះទៅទៀត រាជរដ្ឋាភិបាល​បន្ដជំរុញឲ្យ​អាជីវកម្ម​ក្នុងវិស័យទេសចរណ៍ រៀបចំ​កម្មវិធីអភិវឌ្ឍន៍ជំនាញជូនបុគ្គិក​របស់ខ្លួន និង​មានលទ្ធភាពស្នើសុំ​ការគាំទ្រ​ហិរញ្ញប្បទាន ពីសំណាក់​គម្រោងមូលនិធិ​អភិវឌ្ឍន៍ជំនាញ (SDF) តាមការចាំបាច់​។

សូមបញ្ជាក់ថា កន្លងមក នៅក្នុង​វិធានការសង្គ្រាម​ជាច្រើនជុំ របស់រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការស្ដារ និងជំរុញ​សេដ្ឋកិច្ចពីការរងផលប៉ះពាល់​ដោយសារជំងឺកូវីដ១៩ ជាច្រើនជុំ ក្នុងនោះ មានការជួយ​ជាច្រើន​ទៅដល់វិស័យទេសចរណ៍ ក៏ដូចជា​និយោជិត​នៅក្នុង​វិស័យនេះផងដែរ។

យ៉ាងណាមិញ នាពេល​កន្លងទៅ រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​បង្កើតកញ្ចប់ថវិកា​កម្ចី សម្រាប់​ស្ដារ និងជំរុញ​អាជីវកម្ម​ក្នុងវិស័យទេសចរណ៍ផងដែរ ដោយក្នុងនោះ កញ្ចប់ថវិកា​នោះមានទំហំដល់ទៅ ១៥០លានដុល្លារអាមេរិក៕




អត្ថបទបន្ទាប់


សិស្សបញ្ចប់វគ្គបណ្ដុះបណ្ដាលបច្ចេកទេសយានយន្ត ហ្ស៊ី.វ៉េ.សេ (JVC) នឹងមានឱកាសចូលបម្រើការងារនៅ មជ្ឈមណ្ឌលថែទាំ និងជួសជុលរថយន្ត ថាយផ្ល័ស

ព័ត៌មាន
សាលាមធ្យមសិក្សាបច្ចេកទេស ហ្ស៊ី.វ៉េ.សេ (JVC) មានឈ្មោះបោះសំឡេង ក្នុងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជួសជុល និងថែទាំយានយន្តរាប…

កម្ពុជានឹងពិនិត្យលទ្ធភាពសិក្សាលើគម្រោងតភ្ជាប់ថាមពល និងប្រព័ន្ធខ្សែកាបក្រោមបាតសមុទ្រជាមួយសិង្ហបុរី

ព័ត៌មាន
កម្ពុជា និងសិង្ហបុរី នឹងពិនិត្យលទ្ធភាពសិក្សាលើគម្រោងតភ្ជាប់ថាមពល និងប្រព័ន្ធខ្សែកាបរត់ក្រោមបាតសមុទ្រពីកម្ពុជាទៅសិង្ហបុរី ដើម្បីលើកកម្ពស់ការធ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ