ហិរញ្ញប្បទាន​អាល្លឺម៉ង់​ផ្ដល់ឲ្យកម្ពុជា

អាល្លឺម៉ង់ សន្យាផ្ដល់ហិរញ្ញប្បទានជាង ៥៤ លានដុល្លារ ដល់កម្ពុជា សម្រាប់ឆ្នាំ២០១៩-២០២០


រដ្ឋាភិបាលអាល្លឺម៉ង់ បានសន្យានឹងផ្ដល់កញ្ចប់ហិរញ្ញប្បទាន ជាង ៥៤ លានដុល្លារអាមេរិក សម្រាប់រាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០១៩-២០២០ ដើម្បីយកមកធ្វើការអភិវឌ្ឍវិស័យសំខាន់ដូចជា អភិវឌ្ឍន៍ជនបទ សុខាភិបាល និងគាំពារសង្គម និងអភិបាលកិច្ច។ នេះបើតាម ការបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC។
អាល្លឺម៉ង់ សន្យាផ្ដល់ហិរញ្ញប្បទានជាង ៥៤ លានដុល្លារ ដល់កម្ពុជា សម្រាប់ឆ្នាំ២0១៩-២០២០
ដោយ

ក្នុងចំនួន​កញ្ចប់​ហិរញ្ញប្បទាន​ ជាង ៥៤ លាន​ដុល្លារអាមេរិក ដែល​អាល្លឺម៉ង់​នឹង​ផ្ដល់ជូន​កម្ពុជា​នោះ មាន ប្រមាណ ជាង​៣៣​លាន​ដុល្លារអាមេរិក ជា​ឥណទាន​ម្បទាន សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវជនបទ និងហិរញ្ញប្បទាន​ឥតសំណង​មាន​ប្រមាណ ២២​លាន​ដុល្លារអាមេរិក។ ការផ្ដល់​ឥណទាន​សម្បទាន​ជាលើកដំបូង ទន្ទឹមនឹងការ​កាត់បន្ថយ​ទំហំ​ហិរញ្ញប្បទាន​ឥតសំណង​របស់អាល្លឺម៉ង់នេះ មានលក្ខណៈ​ស្របទៅនឹង​និន្នាការទូទៅ​នៃប្រទេស​ដែលសម្រេច​បាន​ឋានៈប្រទេស​មានចំណូលមធ្យម។ នេះបើតាម​ការបញ្ជាក់​នៅក្នុងសេចក្ដី​ប្រកាសព័ត៌មាន របស់ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។ 

បើតាម​ការគូសបញ្ជាក់​របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតមកទល់​នឹង​ឆ្នាំ២០១៩នេះ សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ បាន​ផ្ដល់​ហិរញ្ញប្បទាន​ឥតសំណង​មកដល់​កម្ពុជា​ប្រមាណ ៦៤០ លាន​ដុល្លារអាមេរិក ស្មើនឹង​ប្រមាណ ៣% នៃទំហំ​ហិរញ្ញប្បទាន​ទាំងអស់។ ទំហំ​ហិរញ្ញប្បទាន​នេះ មិនរាប់បញ្ជូល​ទាំង​ហិរញ្ញប្បទាន​ ដែលភាគីអាល្លឺម៉ង់ បាន​ផ្ដល់​ឲ្យកម្ពុជា​ តាមរយៈ​គម្រោង​ថ្នាក់​តំបន់ និងសកល ឬតាមរយៈ​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ បណ្ដាញ​អង្គការ​សហប្រជាជាតិ និងសហគមន៍អឺរ៉ុប​នោះឡើយ។ ដោយឡែក បើគិត​ពីហិរញ្ញប្បទាន​ឥតសំណង​ទ្វេភាគី​របស់អាល្លឺម៉ង់ ដែលបាន​ផ្ដល់​ឲ្យ​កម្ពុជា នៅឆ្នាំ២០១៨-២០១៩ វិញ មានប្រមាណ​៣០​លាន​ដុល្លារអាមេរិក ក្នុងមួយឆ្នាំ។ 

គួរបញ្ជាក់ដែរថា ក្នុងរយៈពេល​២ទសវត្សរ៍​ចុងក្រោយនេះ រាជរដ្ឋាភិបាល​កម្ពុជា​បានបន្ត​រក្សាបាន​នូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចល្អប្រសើរ ជាមួយនឹងកំណើន​ជាមធ្យម​ជាង​៧% ក្នុងមួយឆ្នាំ។ ក្នុងនោះដែរ នៅឆ្នាំ២០១៨ កន្លងទៅ កំណើនសេដ្ឋកិច្ច​កម្ពុជា ត្រូវបាន​ស្ថាប័ន​អន្តរជាតិ​ធំៗជាច្រើន​បាន​ប៉ាន់ប្រមាណថា សម្រេចបាន​ក្នុងអត្រាកំណើន​ខ្ពស់បំផុតក្នុងរយពេល​១០ឆ្នាំ​ចុងក្រោយនេះ  ដែលមាន​រហូតដល់ ៧,៥%។ ជាមួយគ្នានេះ ប្រាក់ចំណូល​ប្រជាជន​ម្នាក់​របស់​កម្ពុជា បានកើនឡើង​ដល់​១.៥៦៨ ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨ និងបន្តកើនឡើងដល់ប្រមាណ ១.៦៧៩ ដុល្លារ​ក្នុងឆ្នាំ២០១៩នេះ។ ជាមួយគ្នានេះដែរ អត្រាភាពក្រីក្រ ត្រូវបាន​កាត់បន្ថយ​មកនៅត្រឹមក្រោម១០% និងគម្លាត​នៃចំណូល​ក្នុងចំណោមប្រជាជន ស្ថិតក្នុងកម្រិតទាប តាមរយៈ​ការបែងចែក​ផ្លែផ្កា​នៃកំណើន​ដល់ប្រជាជន​គ្រប់ស្រទាប់។

None



អត្ថបទបន្ទាប់


គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ទាមទារ​ឱ្យ​រដ្ឋាភិបាល​ផ្សព្វផ្សាយ​ជា​សាធារណ: នូវ​គម្រោង​ថវិកា​ជាតិ​ឆ្នាំ​២០២០

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (គបម) នៅ​ថ្ងៃ​សុក្រ ទី២៥ ខែ​តុលា បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ផ្សព្វផ្សាយ​ជា​សាធារណ: នូវ​គម្រោង​ថវិកា​ជាតិ​ឆ្ន…

វៀតណាម ដាក់គោលដៅ កាត់បន្ថយ កម្រិតបំណុលសាធារណៈឲ្យនៅមានត្រឹម៥២,៧% នៅឆ្នាំ ២០២២

កម្រិតបំណុលសាធារណៈ របស់វៀតណាម ត្រូវបានគេមើលឃើញកំពុងស្ថិតនៅកម្រិតមួយខ្ពស់គួរឲ្យកត់សម្គាល់ បើទោះបីជាប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ