ប្រធានាធិបតីរុស្ស៊ីលោក ពូទីន នឹងមិនចូលរួមកិច្ចប្រជុំ G20 ទេ!

បុរសខ្លាំងរុស្ស៊ី លោកពូទីន បដិសេធចូលរួមក្នុងកិច្ចប្រជុំកំពូលៗចំនួន២នៅតំបន់អាស៊ីអាគ្នេយ៍


ប្រទេសចំនួន៣ នៅអាស៊ាន រួមមាន កម្ពុជា ឥណ្ឌូនេស៊ី និងថៃ កំពុង និងត្រៀម រៀបចំកិច្ចប្រជុំកំពូលៗចំនួន៣ រួមមានដូចជា កិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូល G20 និងកិច្ចប្រជុំ APEC ជាដើម ប៉ុន្ដែ បុរសខ្លាំង លោកពូទីន ប្រធានាធិបតីរុស្ស៊ី បានបញ្ជាក់ឆ្លើយតបរួចហើយថា លោកនឹងមិនបានចូលរួមកិច្ចប្រជុំអាស៊ាន កិច្ចប្រជុំ G20 នោះឡើយ ដោយចាត់ឲ្យរដ្ឋមន្ត្រីការបរទេសមកជំនួសវិញ ដោយឡែក កិច្ចប្រជុំ APEC វិញ ក៏នៅមិនទាន់ច្បាស់ដែរថា តើលោកពូទីននឹងចូលរួមរួមកក៏អត់។
បុរសខ្លាំងរុស្ស៊ី លោកពូទីន បដិសេធចូលរួមក្នុងកិច្ចប្រជុំកំពូលៗចំនួន២នៅតំបន់អាស៊ីអាគ្នេយ៍

បើតាមមន្ត្រីរដ្ឋាភិបាលឥណ្ឌូនេស៊ីបានប្រាប់បញ្ជាក់នៅក្នុងព័ត៌មានរ៉យទ័រកាលពីថ្ងៃព្រហស្បតិ៍ ទី ១០ ខែវិច្ឆិកាថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន សម្រេចនឹងមិនចូលរួមការជួបជុំមេដឹកនាំមកពីក្រុមប្រទេសឧស្សាហកម្មទាំង ២០ (G20) នៅកោះបាលីសប្តាហ៍ក្រោយនេះទេ ដោយសារជាប់រវល់ចូលរួមកិច្ចមួយដែរនៅថ្ងៃនោះ។ ជាមួយគ្នានេះ សម្រាប់កិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជានៅសប្ដាហ៍នេះ ក៏លោកពូទីនអវត្តមានដែរ ប៉ុន្ដែ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នឹងត្រូវចូលរួមជំនួសលោក។

មែនទែនទៅ ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G20 ឥណ្ឌូណេស៊ីបានរងសម្ពាធមិនតិចទេពីសំណាក់បណ្តាប្រទេសលោកខាងលិច និងអ៊ុយក្រែន ដែលស្នើឱ្យដកភាគីរុស្ស៊ីចេញពីសមាជិកនៃក្រុមប្រទេស G20 ដោយសម្អាងថា ទីក្រុងម៉ូស្គូបានបង្កឱ្យមានវិបត្តិសាកលជាច្រើនដោយសារការចូលឈ្លានពានប្រទេសអ៊ុយក្រែននៅថ្ងៃទី ២៤ កុម្ភៈ។ ទោះយ៉ាងណា ឥណ្ឌូនេស៊ីថា ខ្លួនគ្មានសិទ្ធិធ្វើដូច្នោះទេ បើគ្មានការឯកភាពក្នុងចំណោមសមាជិកទាំងមូលនោះ។

គួរជម្រាបថា ក្នុងខែវិច្ឆិកានេះកិច្ចប្រជុំធំៗចំនួនបីនឹងត្រូវធ្វើឡើងបន្តកន្ទុយគ្នារួមមានកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបាននិងកំពុងធ្វើឡើងនៅកម្ពុជាចាប់ពីថ្ងៃទី ៨-១៣ ខែវិច្ឆិកា។ កិច្ចប្រជុំកំពូលក្រុមប្រទេស G20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ពីថ្ងៃទី ១៥-១៦ខែវិច្ឆិកា និងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅទីក្រុងបាងកកប្រទេសថៃ ពីទីថ្ងៃទី ១៨-១៩ខែវិច្ឆិកា។

កិច្ចប្រជុំទាំងនេះ នឹងនាំយកមេដឹកនាំប្រទេសធំៗដូចជា សហរដ្ឋអាមេរិក ជប៉ុន និងបណ្តាប្រទេសលោកខាងលិចសំខាន់ៗជាច្រើនទៀត និងក៏ដូចមេដឹកនាំចិនផងដែរ ខណៈប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានបដិសេធ មិនចូលរួមកិច្ចប្រជុំកំពូលចំនួនពីររួចទៅហើយ គឺកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំ G20។

ទោះជាយ៉ាងណាក៏ដោយ គេនឹងនៅរង់ចាំមើលថា តើលោក ពូទីន នឹងមកចូលរួមកិច្ចប្រជុំនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)នៅប្រទេសថៃដែរ ឬទេនៅទីបំផុត។ តែបើតាមរដ្ឋាភិបាលថៃបានបញ្ជាក់កាលពីដើមខែវិច្ឆិកានេះថា ប្រធានាធិបតីរុស្ស៊ីរូបនេះបានទទួលការអញ្ជើញហើយ គ្រាន់តែមិនទាន់បញ្ជាក់ថាមក ឬមិនមកនោះទេ។

ក្នុងនោះដែរេ របៀបវីរៈភាគច្រើនក្នុងកិច្ចប្រជុំ G-20 និង APEC នឹងផ្តោតលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ខណៈកិច្ចប្រជុំកំពូលអាស៊ាននឹងពិភាក្សាចម្រុះ ទាំងអំពីនយោបាយសន្តិសុខ ដែលមានន័យថា បញ្ហានៅអ៊ុយក្រែន និងភាពតានតឹងនៅសមុទ្រចិនខាងកើត រួមទាំងច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជាសមុទ្រចិនខាងត្បូង សុទ្ធសឹងតែជាប្រធានបទនៃកិច្ចពិភាក្សា។ ការណ៍នេះទំនងជាអាចបង្កឱ្យមានការប៉ះទង្គិចគ្នាពាក្យសំដីគ្នា រវាងសហរដ្ឋអាមេរិក និងចិនជុំវិញវត្តមានយោធារបស់ប្រទេសទាំងពីរក្នុងតំបន់។

ដោយឡែក ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo ដែលជាប្រធានដឹកនាំកិច្ចប្រជុំកំពូលG20 សង្ឃឹមថា នឹងពិភាក្សាអំពីការកើនឡើងនៃតម្លៃថាមពល និងស្បៀងអាហារ ដែលជាកត្តារារាំងដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។ ប៉ុន្តែ មិនដូចកិច្ចប្រជុំអាស៊ាន និង APEC ឡើយកិច្ចប្រជុំ G20 គឺមានភាពល្អក់កករខ្លាំងណាស់ តាំងតែពីប្រជុំថ្នាក់រដ្ឋមន្ត្រីមុនៗ ដោយសារតែវត្តមានរបស់រុស្ស៊ី ត្រូវបានលោកខាងលិចជំទាស់៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន Meta កាត់បន្ថយបុគ្គលិកជាង ១ម៉ឺននាក់ ខណៈប្រាក់ចំណូលធ្លាក់ចុះយ៉ាងគំហុក

ព័ត៌មាន
ក្រុមហ៊ុនយក្ស Meta ដែលជាក្រុមហ៊ុនមេរបស់ហ្វេសប៊ុក បានប្រកាសនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ថា ខ្លួននឹងកាត់បន្ថយការងារបុគ្គលិកជាង១ម៉ឺនកន្លែង…

លោក ចូ បៃដិន គ្រោងនឹងឈរឈ្មោះម្ដងទៀតសម្រាប់ការបោះឆ្នោតនៅអាណត្តិក្រោយ

ព័ត៌មាន
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បាននិយាយបង្ហើបឲ្យដឹង កាលពីថ្ងៃពុធថា លោកមានបំណងឈរឈ្មោះសម្រាប់ការបោះឆ្នោតប្រធានាធិបតីម្ដងទៀតនៅអាណត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ