វ៉ាក់សាំងកូវីដ-១៩

ថៃគ្រោងនឹងចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋ នៅថ្ងៃទិវានៃក្ដីស្រឡាញ់ ១៤ កុម្ភៈ


រាជរដ្ឋាភិបាលថៃ គ្រោងនឹងចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដ-១៩ ចាប់ពីថ្ងៃទី ១៤ ខែកុម្ភៈតទៅ ដែលចំថ្ងៃទិវានៃក្ដីស្រឡាញ់។ ការចាក់វ៉ាក់សាំងនេះ នឹងចាប់ផ្ដើមដំបូងជាមួយនឹងបុគ្គលិកសុខាភិបាល ដែលជាអ្នកជួរមុខ។ នេះបើតាមការអះអាងរបស់ក្រសួងសុខាភិបាលថៃ។
ថៃគ្រោងនឹងចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋ នៅថ្ងៃទិវានៃក្ដីស្រឡាញ់ ១៤ កុម្ភៈ (រូបភាព៖ Bangkok Post)
ដោយ

រាជរដ្ឋាភិបាលថៃ កាលពីសប្ដាហ៍មុន បានអនុម័ត​ទិញវ៉ាក់សាំង AstraZeneca របស់អង់គ្លេស ដើម្បីប្រើប្រាស់​ជាបន្ទាន់ ហើយត្រូវបានរំពឹងថា នឹងទទួល​បាន​៥ម៉ឺនដូស នៅក្នុងខែក្រោយ។

ប្រទេសថៃ ក៏នឹងទទួល​បាន​វ៉ាក់សាំង​កូវីដ-១៩ របស់ចិន ២០ម៉ឺន​ដូស​ពីក្រុមហ៊ុន Sinovac Biotech ផងដែរ ដោយវ៉ាក់សាំង​នេះ ត្រូវបានរំពឹថា នឹងទទួល​បានការឯកភាព​ពីអាជ្ញាធរ​ឱសថ​នៅ​ក្នុងពេល​៣សប្ដាហ៍។

រដ្ឋាភិបាលថៃ មានគោលបំណង​ចាក់វ៉ាក់សាំង​កូវីដ-១៩ ជូនប្រជាជន​របស់​ខ្លួនយ៉ាង​តិច ៥០% នៃប្រជាជន​សរុប នៅត្រឹមចុង​ឆ្នាំ២០២១៕

គិតមកទល់ពេលនេះ ថៃមាន​អ្នក​ឆ្លង​កូវីដ-១៩ សរុប​ជាង ១ម៉ឺននាក់ ខណៈដែល​ក្នុងរយៈពេល​ត្រឹមតែ១ខែ​កន្លងមកនេះ មាន​អ្នកឆ្លង​ហក់ឡើង​ខ្លាំង​ដល់ទៅប្រមាណជាង ៩ពាន់នាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលថៃ នឹងលក់បណ្ណសន្សំ ២ពាន់លានដុល្លារ ដើម្បីជួយដល់វិធានការជំរុញសេដ្ឋកិច្ច

ព័ត៌មាន
នៅខែកុម្ភៈខាងមុខនេះ ប្រទេសថៃ នឹងលក់បណ្ណសន្សំរដ្ឋាភិបាលប្រមាណ ២ពាន់លានដុល្លារ ដើម្បីជួយដល់វិធានការជំរុញសេដ្ឋកិច្ច សំដៅដល់កាត់បន្ថយផលប៉ះព…

ក្រុមហ៊ុន Cash u up គ្រោងនឹងបើក ៤សាខាទៀតក្នុងឆ្នាំ២០២១

ព័ត៌មាន
ក្រោយពីដំណើរការបានរយៈពេលជិត១០ឆ្នាំ ក្រុមហ៊ុន Cash u up ដែលជាក្រុមហ៊ុនទទួលបញ្ចាំស្របច្បាប់ទី៤ នៅកម្ពុជា បានពង្រីកសាខា និងលក់ហ្វ្រេនឆាយ ជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ