អធិការបតីអាល្លឺម៉ង់

អធិការបតីថ្មីរបស់អាល្លឺម៉ង់ ប្ដេជ្ញាជួយអឺរ៉ុប ដើម្បីកាត់បន្ថយការពឹងលើសហរដ្ឋអាម៉េរិក


លោក ហ្វ្រ៊ីឌិ្រច មើស (Friedrich Merz) ដែលនឹងក្លាយជាអធិការបតីថ្មីរបស់ប្រទេសអាល្លឺម៉ង់ បន្ទាប់ពីក្រុមអភិរក្សនិយមរបស់លោកបានឈ្នះការបោះឆ្នោតជាតិ កាលពីថ្ងៃអាទិត្យនោះ បានប្តេជ្ញាថា នឹងជួយឱ្យអឺរ៉ុប មានឯករាជ្យភាពពិតប្រាកដពីសហរដ្ឋអាម៉េរិក ខណៈដែលលោកបានត្រៀមរៀបចំបង្កើតរដ្ឋាភិបាលចម្រុះមួយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
អធិការបតីអាល្លឺម៉ង់
ដោយ

ស្ថិតក្នុងវ័យ៦៩ឆ្នាំ លោក ហ្វ្រីឌ្រិច មើស មេដឹកនាំគណបក្សអភិរក្សនិយម ដែលបានឈ្នះអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្កុល កំពុងប្រឈមមុខនឹងការបង្កើតរដ្ឋាភិបាលចម្រុះដ៏ស្មុគស្មាញមួយ បន្ទាប់ពីគណបក្សស្តាំនិយមជ្រុល បានឡើងដល់ចំណាត់ថ្នាក់ទីពីរជាប្រវត្តិសាស្ត្រនៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ សប្តាហ៍មុន។

ជាធម្មតាគណបក្សសំខាន់ៗរបស់អាល្លឺម៉ង់ មិនចង់ធ្វើការជាមួយគណបក្សស្តាំនិយមជ្រុល នោះទេ ព្រោះគណបក្សនេះ ហាក់មាននិន្នាការគាំទ្រឥស្សរជនអាម៉េរិក ដ៏លេចធ្លោមួយចំនួន រួមទាំងលោក អេឡិន ម៉ាស់ ដែលជាសម្ពន្ធមិត្តរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ។

លោក មើស ដែលមិនមានបទពិសោធន៍ក្នុងការកាន់តំណែងកំពូលនេះគ្រោងនឹងក្លាយជាអធិការបតីរបស់ប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុប ដែលកំពុងដើរអូសជើង មានការបែកបាក់ផ្ទៃក្នុង បញ្ហាជនចំណាកស្រុក និងសន្តិសុខបណ្ដាលមកពីការប្រឈមមុខដាក់គ្នារវាងអាម៉េរិក រុស្ស៊ី និងចិន។ លោក មើស បាននិយាយនៅក្នុងវេទិកាតុមូលជាមួយមេដឹកនាំដទៃទៀតថា ពេលនេះអឺរ៉ុប ស្ថិតនៅក្រោមសម្ពាធដ៏ធំពីភាគីទាំងពីរ ដូច្នេះហើយកិច្ចការអាទិភាពរបស់លោកនៅពេលនេះ គឺការសម្រេចបាននូវឯកភាពនៅក្នុងទ្វីបអឺរ៉ុប។ ការពង្រឹងអឺរ៉ុប ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីឱ្យពួកគេអាចសម្រេចបានឯករាជ្យភាពពិតប្រាកដពីសហរដ្ឋអាម៉េរិក ក៏ជាកិច្ចការអាទិភាពរបស់លោកផងដែរ។

លោក មើស បានចោទជាចម្ងល់ថា តើកិច្ចប្រជុំកំពូលអង្គការណាតូលើកក្រោយ ដែលបានគាំទ្រសន្តិសុខរបស់អឺរ៉ុបអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយនោះនឹងនៅតែស្ថិតក្នុងទម្រង់ដូចបច្ចុប្បន្ននេះដដែល ឬក៏យ៉ាងណា៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


សិង្ហបុរី គ្រោងប្រែក្លាយកំពង់ផែមួយ ឱ្យក្លាយជាកំពង់ផែស្វ័យប្រវត្តិដ៏ធំបំផុតនៅលើពិភពលោក

ប្រទេសសិង្ហបុរី កំពុងរៀបចំផែនការដើម្បីប្រែក្លាយកំពង់ផែតួស (Tuas) នៅភាគខាងលិចរបស់ខ្លួនឱ្យក្លាយទៅជាមជ្ឈមណ្ឌលកំពង់ផែស្វ័យប្រវត្តិពេញលេញ និងធ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ