ការកកស្ទះកប៉ាល់ដឹកទំនិញបានធូរស្រាល!

ខ្សែចង្វាក់ផ្គត់ផ្គង់សកលហាក់ធូរស្រាលឡើងវិញ ក្រោយការកកស្ទះកប៉ាល់ត្រូវបានដោះស្រាយ ខណៈតម្លៃក៏ធ្លាក់ចុះ


ចរាចរណ៍កុងតឺន័រដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ ដែលបានជួបការកកស្ទះយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ កំពុងស្គាល់ពីភាពធូរស្រាលបណ្តើរៗហើយ ខណៈតម្លៃដឹកជញ្ជូនក៏កំពុងធ្លាក់ចុះផងដែរ។ នេះជាសញ្ញាមួយបង្ហាញថាខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោកដែលរងការរំខាន់ កំពុងឈានទៅរកភាពធូរស្រាលហើយនៅទីបំផុតទៅ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
Capture

យោងតាមវិទ្យាស្ថានស្រាវជ្រាវ Nomura ចំនួនកប៉ាល់កុងតឺន័រដែលនៅរង់ចាំកកស្ទះនៅកំពង់ផែ Los Angeles-Long Beach បានធ្លាក់ចុះពីជាង១០០កប៉ាល់នៅក្នុងខែមករា ពេលធ្លាប់ជាចំនួនខ្ពស់បំផុត មកនៅត្រឹមតិចជាង១០កប៉ាល់ប៉ុណ្ណោះ។ លើសពីនេះថ្លៃដឹកជញ្ជូនតាមកុងតឺន័របានចាប់ផ្តើមធ្លាក់ចុះមកវិញផងដែរ។ ជាក់ស្តែង ការដឹកជញ្ជូនតាមកប៉ាល់ពីទីក្រុងស៊ាងហៃប្រទេសចិន ទៅឆ្នេរសមុទ្រភាគខាងលិចអាមេរិក មានតម្លៃ ជិត៤ពាន់ដុល្លារក្នុងសប្តាហ៍ដំបូងនៃខែកញ្ញា ធ្លាក់ចុះប្រមាណ ២៣%។ នេះជាការធ្លាក់ច្រើនជាងពេលណាទាំងអស់ពោលគឺថយតម្លៃអស់ជាង ១ពាន់ដុល្លារដែលជាចំនួនច្រើនបំផុតចាប់តាំងពីឆ្នាំ២០០៩ ជាពេលដែលធ្លាប់មានការកកស្ទះស្រដៀងគ្នានេះដែរ។

ដោយឡែក ការដឹកជញ្ជូនពីទីក្រុងសៀងហៃដដែល ទៅកាន់កំពង់ផែក្នុងប្រទេសហូឡង់ និងកន្លែងផ្សេងទៀតក្នុងទ្វីបអឺរ៉ុបក៏បានធ្លាក់ចុះ ៤៥%ដែរ។

គួររំឭកថា ការកកស្ទះចរាចរណ៍កប៉ាល់នៅឯកំពង់ផែធំៗនៅឆ្នេរភាគខាងលិចសហរដ្ឋអាមេរិក បានចាប់ផ្តើមនៅចុងឆ្នាំ២០២០ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។ កម្មករកំពង់ផែ ក៏ដូចជាអ្នកបើកបរឡានដឹកកុងតឺន័រមានចំនួនតិចដោយសារតែជំងឺឆ្លង ប្រការនេះធ្វើឱ្យខ្វះខាតកម្លាំងពលកម្មជាខ្លាំង ហើយវាក៏ធ្វើឱ្យសមត្ថភាពនៃការលើកដាក់ទំនិញចេញពីកប៉ាល់មកលើគោកត្រូវធ្លាក់ចុះទៅតាមនោះដែរ។ កប៉ាល់ដឹកកុងតឺន័រជាច្រើនត្រូវបង្ខំឱ្យរង់ចាំបន្តកន្ទុយគ្នានៅលើផ្ទៃសមុទ្រ។

ភាពអសកម្មនៃការដឹកជញ្ជូនកាន់តែអាក្រក់ទៅៗ ដែលគេត្រូវចំណាយពេលប្រហែល ៣០ថ្ងៃក្នុងការដឹកជញ្ជូនពីតំបន់អាស៊ី ទៅកំពង់ផែឆ្នេរភាគខាងលិចសហរដ្ឋអាមេរិក ដែលយូរជាងពេលដឹកជញ្ជូនធម្មតា ២ទៅ៣ដង។

ការធ្វើដំណើរកាន់តែយូរ ចំនួននាវាដែលទំនេរអាចប្រើប្រាស់បានមានកាន់តែតិច ហើយសមត្ថភាពដឹកជញ្ជូនសរុបរបស់ពិភពលោកត្រូវបានដាំក្បាលចុះ។ មិនតែប៉ុណ្ណោះ ការកកស្ទះក៏បានកើតឡើងនៅកំពង់ផែនានានៅឆ្នេរសមុទ្រខាងកើតរបស់សហរដ្ឋអាមេរិក និងនៅទ្វីបអឺរ៉ុបផងដែរ ដោយវាបានបង្កើតឱ្យមានការរំខានដល់ការដឹកជញ្ជូនតាមសមុទ្រ ក្លាយជាកត្តាចម្បងរំខានដល់ការផ្គត់ផ្គង់សកល។

ទោះយ៉ាងណា បច្ចុប្បន្នបញ្ហាទាំងនេះបានធូរស្រាលជាបន្តបន្ទាប់ ក្លាយជាសញ្ញាវិជ្ជមានមួយសម្រាប់ខ្សែចង្វាកើផ្គត់ផ្គង់សកល។ មិនត្រឹមតែខ្សែសង្វាក់ផ្គត់ផ្គង់តែមួយនោះទេដែលជួបភាពធូរស្រាល បញ្ហាកង្វះខាតបន្ទះឈីប ដែលបានរារាំងដល់ការផលិតឧបករណ៍អេលិចត្រូនិច ក៏មានភាពប្រសើរឡើងដូចគ្នាដែរ៕




អត្ថបទបន្ទាប់


ប្រទេសកូរ៉េខាងជើងគំរាមធ្វើសកម្មភាពនុយក្លេអ៊ែរ ប្រសិនបើមេដឹកនាំប្រទេសនេះត្រូវគេលួចធ្វើឃាតមែននោះ

ប្រទេសកូរ៉េខាងជើងបានប្រកាន់យកគោលលទ្ធិថ្មីមួយដែលនឹងធ្វើឱ្យប្រទេសនេះ«ប្រើប្រាស់អាវុធនុយក្លេអ៊ែរដោយស្វ័យប្រវត្តិ និងភ្លាមៗតែម្ដង» នៅក្នុងល្គឹកណា…

ក្រុមហ៊ុនផលិតរថយន្ត VinFast របស់វៀតណាមចេញលក់រថយន្តអគ្គិសនីដំបូងគេនៅក្នុងស្រុក និងគ្រោងនាំចេញទៅអាមេរិក

ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សវៀតណាម VinFast កាលពីថ្ងៃសៅរ៍ ទី ១០ ខែ កញ្ញា បានចាប់ផ្តើចេញលក់រថយន្តអគ្គិសនី (SUV) ទាំងអស់របស់ខ្លួនដែលមានចំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ