Advertisement
Advertisement
Advertisement
កសិផលកម្ពុជា

អ្នកជំនាញ៖ ស្រកានាគ ដំណាំមានសក្ដានុពលខ្ពស់ ងាយដាំដុះ និងមើលថែទាំ តែកម្ពុជាមិនសូវមានអ្នកដាំ!


អ្នកជំនាញលើវិស័យកសិកម្មកម្ពុជា បានមានប្រសាសន៍ថា សព្វថ្ងៃស្រកានាគដែលមានលក់នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នភាគច្រើនបំផុត គឺនាំចូលពីក្រៅប្រទេស ជាពិសេសប្រទេសវៀតណាម និងមានតិចតួចប៉ុណ្ណោះដែលជាផលិតផលក្នុងស្រុក។
អ្នកជំនាញ៖ ស្រកានាគ ដំណាំមានសក្ដានុពលខ្ពស់ ងាយដាំដុះ និងមើលថែទាំ តែកម្ពុជាមិនសូវមានអ្នកដាំ
ដោយ
Advertisement

នៅក្នុងបទសម្ភាសន៍​មួយ​ជាមួយ​ក្រុមការងារ​ខេមបូណូមីស លោកបណ្ឌិត យ៉ង សាំងកុមារ​បានឲ្យដឹងថា តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​បណ្តោះអាសន្ន នៅទូទាំង​ប្រទេសទៅ​លើទីផ្សារ​ស្រកានាគ ឃើញថា កម្ពុជានាំចូល​ស្រកានាគ​មកក្នុង​ស្រុក​មានប្រហាក់​ប្រហែល ២០ទៅ៣០តោនក្នុងមួយថ្ងៃ ខណៈដែល​ការដាំដុះ​ដំណានេះ នៅក្នុងប្រទេស​មានតិចតួចបំផុត។

លោកបណ្ឌិត​បានបញ្ជាក់ថា «យើងយល់ឃើញថា វាជាដំណាំ​មួយ​មានភាពងាយ​ស្រួល​ក្នុងការដាំ ក្នុងការថែទាំ​អីចឹង ហើយផ្តល់ផល​បានយូរដែរ ចន្លោះពីខែ​ឧសភា​ដល់ខែតុលា ពោលគឺ​រយៈពេល​ពី ៥ទៅ៦​ខែ​ហ្នឹងឯង ប៉ុន្តែគួរឲ្យ​ស្តាយ​យើងនាំ​ចូលច្រើន»។

ចុះបើវាជាប្រភេទ​ដំណាំងាយ​ស្រួលដាំ ងាយថែទាំ​និងមាន​ទីផ្សារបែប​នេះ ហេតុអ្វី​មិនសូវ​មានអ្នកដាំ​នៅក្នុង​ប្រទេសយើង? លោកបណ្ឌិតបាន​ឆ្លើយតបថា « ប្រជាជនយើង​ច្រើនតែមាន​ហេតុផល​ថា ដាំមិនដឹង​ទីផ្សារ​នៅឯណា ដាំអីថោក​ហ្នឹង​អីចឹងទៅ ហ្នឹងជា​ទស្សនៈ​ផ្នត់គំនិត​មួយ ដូចខ្ញុំ​តែង​និយាយថា មេមាន់កូនមាន់ ណាកើតមុន? អញ្ចឹងយើង​នៅតែគិតថា ខ្លាចដាំ​ហើយ​អត់មាន​ទីផ្សារ ហើយដល់​ពេលមាន​ទីផ្សារ​អត់មានអ្នកដាំ អញ្ចឹងវាពិបាក​ក្នុងការ​សម្រប​សម្រួល​សហការគ្នា ដើម្បីដាំ​ក្នុង​ចំនួនមួយ ដើម្បីផ្សា​ភ្ជាប់​នឹងទីផ្សារ»។

លោកបណ្ឌិត យ៉ង សាំងកុមារ​បានបន្ថែមថា ឥឡូវក្រុមការងារ​ររបស់​លោកបាន​ចាប់ផ្តើមបំផុស​គំនិត​ដាំដំណាំ​ស្រកានាគ​នេះហើយ តាមរយៈ​ការបង្កើត​សហគមន៍​សម្បូរ​នាគ​នៅខេត្ត​ព្រះវិហារ ហើយក៏មាន​គម្រោងបង្កើត​នៅគ្រប់កន្លែងដែរ។

លោកថា « សហគមន៍​សម្បូរនាគ​នៅខេត្តព្រះវិហារ យើងធ្វើលើ​ដីធំ​តែម្តង ដោយធ្វើ​រហូតដល់​មួយលានគុម្ព នៅឆ្នាំ​២០២២ហ្នឹង ទីមួយ​ដើម្បីធានា​ការផ្គត់ផ្គង់​នៅក្នុងស្រុក​បានគ្រប់​គ្រាន់ នឹងឈាន​ដល់ការ​នាំចេញ អញ្ចឹងចាប់ពី​ឆ្នាំក្រោយទៅ យើងនឹង​ចាប់ផ្តើម​ទំនាក់ទំនង​រកទីផ្សារ​ក្រៅប្រទេស ប៉ុន្តែមុននឹង​យើងរក​ទីផ្សារ​ក្រៅប្រទេស យើងមើល​ខ្លួន​យើងសិន ថាយើង​មានប៉ុន្មាន មុនយើង​ទៅនិយាយ​ជាមួយគេ»។

បើតាមអ្នកជំនាញ​កសិកម្មរូបនេះ ផ្លែស្រកានាគ​មានការពេញ​និយមខ្លាំង​ណាស់​នៅក្នុង​បណ្តាប្រទេស​ក្នុងតំបន់អាស៊ី ជាពិសេស​នៅ​ប្រទេសចិន ដែលបាន​ធ្វើឲ្យវៀតណាម​រកលុយ​បានយ៉ាង​ច្រើនសន្ធឹក​សន្ធាប់​ពីដំណាំនេះ៕

Advertisement
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីប្រទេសប៉ាគីស្ថាន ២រូបបានឆ្លងកូវីដ-១៩!

ព័ត៌មាន
រដ្ឋមន្ត្រីរបស់ប្រទេសប៉ាគីស្ថាន ចំនួន ២រូប បានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩ ខណៈប្រទេសក្នុងតំបន់អាស៊ីខាងត្បូងនេះ បានក្លាយជាតំបន់មួយដែល...

អូស្ត្រាលីបិទទីក្រុង មែលប៊ន ៦សប្ដាហ៍ ព្រោះបារម្ភពីរលកឆ្លងកូវីដ-១៩ ជាលើកទី២

ព័ត៌មាន
រដ្ឋាភិបាលប្រទេសអូស្ត្រាលី បានសម្រេចបិទទីក្រុងដ៏សំខាន់ទី២ របស់ខ្លួន គឺ មែលប៊ន ក្នុងរយៈពេល៦សប្ដាហ៍ ដោយសារតែមានភ័យខ្លាចបញ្ហាផ្ទុះរាលដាលជ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ