មាស

តើមានកត្តាចម្បងអ្វីជំរុញឱ្យមានការដឹកជញ្ជូនមាសចេញពីប្រទេសអង់គ្លេសទៅកាន់សហរដ្ឋអាម៉េរិកយ៉ាងគំហុក?


ការសម្រេចរក្សាទុកអត្រាការប្រាក់ឱ្យនៅដដែលដោយគ្មានការផ្លាស់ប្ដូររបស់ធនាគារកណ្តាលអាម៉េរិក និងការប្រកាសដំឡើងពន្ធគយដ៏ចម្រូងចម្រាសដោយប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានបង្កការជ្រួលច្របល់ពេញទីផ្សារហិរញ្ញវត្ថុពិភពលោក រួមទាំងទីផ្សារមាសផងដែរ។ ទន្ទឹមនេះ ដុំមាសត្រូវបានសម្រុកបញ្ជូនចេញពីប្រទេសអង់់គ្លេសទៅកាន់សហរដ្ឋអាម៉េរិកយ៉ាងគំហុកគួរឱ្យភ្ញាក់ផ្អើល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Financial Times។
មាស
ដោយ
អំពី មាស

ហាងឆេងមាសបានហក់ឡើងចាប់តាំងពីដើមខែមករា ដើមឆ្នាំ២០២៥ នេះ និងបានហក់ឡើងឈានដល់ការបំបែកកំណត់ត្រាថ្មីកាលពីសប្តាហ៍មុន មុនពេលធ្លាក់ចុះបន្តិចវិញកាលពីថ្ងៃសុក្រសប្តាហ៍មុន។ ទន្ទឹមនេះ ដុំមាសត្រូវបានសម្រុកបញ្ជូនចេញពីប្រទេសអង់គ្លេសទៅកាន់សហរដ្ឋអាម៉េរិកយ៉ាងគំហុក។ ទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស និងទីក្រុងញូវយ៉ក នៃសហរដ្ឋអាម៉េរិក គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មជួញដូរមាសពិភពលោក។

លោក ជេខប់ ឃើគីហ្គាដ (Jacob Kirkegaard) អ្នកជំនាញនៅវិទ្យាស្ថាន Peterson ដើម្បីសេដ្ឋកិច្ចអន្តរជាតិ (PIIE) បាននិយាយថា ទីក្រុងញូវយ៉ក គឺជាទីផ្សារជួញដូរមាសដ៏សំខាន់របស់ពិភពលោក ខណៈដែលដុំមាសជាក់ស្ដែងភាគច្រើនត្រូវបានរក្សាទុកនៅធនាគារកណ្ដាលអង់គ្លេស។

សារព័ត៌មាន Financial Times បានរាយការណ៍ថា មាសជាច្រើនត្រូវបានដឹកជញ្ជូនចេញពីទីក្រុងឡុងដ៍ទៅកាន់ទីក្រុងញូវយ៉កកាលពីពេលថ្មីៗនេះ ជាហេតុធ្វើឱ្យទីក្រុងឡុងដ៍ជួបបញ្ហាខ្វះខាតមាសសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ស្របពេលតម្រូវការមាសមានការកើនឡើង។

លោក ជេខប់ ឃើគីហ្គាដ (Jacob Kirkegaard) បានពន្យល់ថា ការសម្រុកបញ្ជូនមាសចេញពីប្រទេសអង់់គ្លេស ទៅកាន់សហរដ្ឋអាម៉េរិកយ៉ាងគំហុកនេះគឺបណ្ដាលមកពីកត្តាធំៗមួយចំនួនរួមមានការព្រួយបារម្ភអំពីពន្ធ ក្រោយសហរដ្ឋអាម៉េរិកបានប្រកាសថាខ្លួនអាចនឹងដំឡើងពន្ធលើការនាំចូលមាសក្នុងពេលឆាប់ៗនេះ ជាហេតុជំរុញឱ្យបណ្ដាក្រុមហ៊ុន និងវិនិយោគិនប្រញាប់ប្រញាល់បញ្ជូនមាសទៅកាន់សហរដ្ឋអាមេរិក ដើម្បីជៀសវាងការចំណាយបន្ថែមលើការបង់ពន្ធ។

មួយវិញទៀត ដោយសារភាពមិនប្រាកដប្រជាក្នុងគោលនយោបាយពាណិជ្ជកម្ម និងសេដ្ឋកិច្ចពិភពលោកបាននាំឱ្យបណ្ដាក្រុមហ៊ុន និងធនាគារកណ្តាលនានារក្សាទុកមាសនៅលើទឹកដីសហរដ្ឋអាម៉េរិកជាទ្រព្យសកម្មដ៏មានសុវត្ថិភាព គួបផ្សំទីផ្សារជួញដូរមាសនៅក្រុងញូវយ៉កមានភាពរឹងមាំប្រកបដោយស្ថិរភាព និងទំនុកចិត្តខ្ពស់ បានធ្វើឱ្យវាក្លាយជាទីតាំងដ៏គួរឱ្យទាក់ទាញសម្រាប់ការជួញដូរមាស ហើយមាសក៏ត្រូវបានសម្រុកបញ្ជូនពីក្រុងឡុងដ៍ ទៅកាន់ក្រុងញូវយ៉ក។

បើតាមការគូសបញ្ជាក់របស់អ្នកជំនាញរូបនេះ ធនាគារកណ្តាលនានាទូទាំងពិភពលោកកំពុងបង្កើនទុនបម្រុងជាមាស ដើម្បីការពារប្រឆាំងនឹងអស្ថិរភាពហិរញ្ញវត្ថុ ដែលជាកត្តាជំរុញឱ្យតម្រូវការមាសកើនឡើងបន្ថែមទៀត។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC កាលពីពេលថ្មីៗ សហរដ្ឋអាម៉េរិកបានជាប់ចំណាត់ថ្នាក់លេខ១ជាប្រទេសដែលមានទុនបម្រុងជាមាសច្រើនជាងគេបំផុតក្នុងពិភពលោកដែលមានមាសរហូតដល់ទៅ៨ពាន់១៣៣តោន ដែលមានតម្លៃសរុបជាង៦ពាន់លានដុល្លារអាម៉េរិក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើការកើនឡើងចំនួនពលរដ្ឋខ្មែរចេញធ្វើដំណើរកម្សាន្តនៅក្រៅប្រទេស បានឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃសេដ្ឋកិច្ចឬយ៉ាងណា?

ប្រជាជនកម្ពុជា ជាង១លាន៨សែននាក់ បានធ្វើដំណើរចេញទៅកម្សាន្តនៅក្រៅប្រទេសនៅឆ្នាំមុន មានការកើនឡើង១,៤% បើធៀបនឹងឆ្នាំ២០២៣ ហើយការកើនឡើងនេះ អាច…

អង្គការនៃប្រទេសនាំចេញប្រេង OPEC+ នៅតែរក្សាផែនការផ្គត់ផ្គង់ប្រេងរបស់ខ្លួន ទោះបីលោក ដូណាល់ ត្រាំ អំពាវនាវឱ្យខ្លួនបញ្ចុះតម្លៃប្រេងយ៉ាងណាក្ដី

អង្គការនៃប្រទេសនាំចេញប្រេង OPEC+ មិនបានផ្លាស់ប្តូរផែនការផលិត និងផ្គត់ផ្គង់ប្រេងដែលមានស្រាប់របស់ខ្លួននោះឡើយ ទោះបីជាប្រធានាធិបតីសហរដ្ឋអាម៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ