ទីផ្សារមាស

តម្លៃមាសបន្តហក់ឡើង១០០ដុល្លារបន្ថែមក្នុង១តម្លឹង ខណៈអ្នកជំនាញមើលមិនឃើញពីសញ្ញាធ្លាក់ចុះ


តម្លៃមាសនៅក្នុងខែឧសភា ឆ្នាំ២០២៤នេះ បានហក់ឡើងថ្លៃជាបន្តបន្ទាប់ ពោលគឺមាសមួយតម្លឹងត្រូវបានគេលក់ចេញក្នុងតម្លៃ២ពាន់៩រយដុល្លារ កើនឡើងប្រមាណ១០០ដុល្លារ បើធៀបនឹងតម្លៃលក់ចេញកាលពីខែមេសា។
ទីផ្សារមាស
ដោយ

ការកើនឡើងតម្លៃមាសជាបន្តបន្ទាប់នេះ ត្រូវបានអ្នកជំនាញវាយតម្លៃថា គឺដោយសារតែការវិវត្តន៍ភាពតានតឹងនៃស្ថានការណ៍ពិភពលោក ខណៈមកទល់ពេលនេះនៅពុំទាន់មានសញ្ញាណាមួយបង្ហាញពីការធ្លាក់ចុះមកវិញនៅឡើយទេ។ អ្នកជំនាញជឿជាក់ថា តម្លៃមាសនឹងអាចហក់ឡើងដល់២ពាន់៥រយដុល្លារក្នុងអោន(១អោនជាង៨ជីមាស) ឬជាង៣ពាន់ដុល្លារក្នុង១តម្លឹង នៅឆ្នាំ២០២៤។

នៅក្នុងរយៈពេល៣សប្តាហ៍កន្លងកមកនេះ ហាងឆេងមាសនៅលើទីផ្សារកម្ពុជា បានហក់ឡើងថ្លៃជាបន្តបន្ទាប់ ពោលគឺគិតត្រឹមថ្ងៃទី២១ ខែឧសភា មាសមួយតម្លឹងត្រូវបានលក់ចេញក្នុងតម្លៃ២ពាន់៩រយដុល្លារ កើនឡើងប្រមាណ១០០ដុល្លារក្នុង១តម្លឹង បើធៀបនឹងតម្លៃលក់ចេញកាលពីខែមេសា។ តើមានកត្តាអ្វីបានជាជំរុញឱ្យតម្លៃមាសនៅលើទីផ្សារកម្ពុជាហក់ឡើងថ្លៃជាបន្តបន្ទាប់បែបនេះ?

ឆ្លើយតបនឹងសំណួរនេះ លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរីធី បានគូសបញ្ជាក់ថា កត្តាដែលជំរុញឱ្យតម្លៃមាសនៅកម្ពុជា ក៏ដូចជាលើទីផ្សារពិភពលោកហក់ឡើងជាបន្តបន្ទាប់នេះ គឺដោយសារការវិវត្តន៍ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយសកល ជាពិសេសបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងនៅតំបន់មជ្ឈិមបូព៌ា។ ស្ថិតក្នុងភាពនេះបានជំរុញឱ្យអ្នកវិនិយោគ ក៏ដូចជាប្រទេសមួយចំនួនជាពិសេសចិន បាននាំគ្នាវិនិយោគ និងទិញមាសសម្រាប់ស្តុកទុក ដ្បិតថា មាសគឺលោហៈធាតុតម្លៃ ដែលមានសុវត្ថិភាពខ្ពស់ក្នុងការវិនិយោគ និងជាទុនបម្រុងអន្តរជាតិដ៏សំខាន់។

​ទន្ទឹមនឹងតម្លៃមាសបានហក់ឡើងជាបន្តបន្ទាប់នេះ លោក ឡុង សំណាង អះអាងថា មកទល់ពេលនេះ ពុំទាន់មានសញ្ញាណាមួយបង្ហាញថា ហាងឆេងមាសនឹងមានការធ្លាក់ចុះមកិវិញនោះទេ ខណៈបញ្ហាភូមិសាស្រ្តនយោបាយនៅតែបន្តតានតឹង ហើយប្រសិនបើប្រាក់ដុល្លាររបស់អាម៉េរិកនៅតែធ្លាក់ចុះនោះតម្លៃមាសនឹងបន្តឡើងថ្លៃបន្ថែមទៀត។

​អ្នកជំនាញក្នុងវិស័យមាសព្យាករថា តម្លៃមាសនៅឆ្នាំនេះនឹងហក់ឡើងថ្លៃដល់២ពាន់៥រយដុល្លារក្នុង១អោន ឬជាង៣ពាន់ដុល្លារ ក្នុង១តម្លឹងនៅឆ្នាំ២០២៤ ខណៈបច្ចុប្បន្នតម្លៃមាសបានហក់ឡើងដល់ជាង២ពាន់៣រយដុល្លារក្នុង១អោន។ យ៉ាងណាមិញ អ្នកជំនាញព្រមានថា បញ្ហាមាសឡើងថ្លៃនេះអាចនឹងធ្វើឱ្យអាជីវករទិញលក់មាសមួយចំនួនប្រឈមមុខនឹងហានិភ័យ ប្រសិនបើពួកគេពុំមានការគិតគូរ និងប្រយ័ត្នប្រយែងឱ្យបានខ្ពស់ក្នុងការទិញលក់មាសនៅក្នុងអំឡុងពេលនេះទេ៕

អត្ថបទ៖ បូ ដូឡា​

None



អត្ថបទបន្ទាប់


ធនាគារជាតិជំរុញឱ្យគ្រឹះស្ថានហិរញ្ញវត្ថុយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនអតិថិជន និងពង្រឹងសមត្ថភាពគ្រប់គ្រងការវាយប្រហារលើប្រព័ន្ធទូទាត់តាមអ៊ិនធឺណិត

ស្របពេលប្រព័ន្ធបច្ចេកវិទ្យាមានការរីកចម្រើនខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយ ការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជាក៏មានការរីកចម្រើនគួរឱ្…

អ្នកឧកញ៉ា សួរ វីរៈ គ្រោងបោះទុន៤លានដុល្លារ អភិវឌ្ឍន៍«ឆ្នេរកោះស្នេហ៍»នៅខេត្តកោះកុង ឱ្យក្លាយជាតំបន់ទេសចរណ៍ដ៏មានសក្កានុពល

ដោយមើលឃើញពីសក្កានុពលនៃតំបន់ទេសចរណ៍ក្នុងខេត្តកោះកុង ជាពិសេសតំបន់ឆ្នេរសមុទ្រ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ