ទីផ្សារមាស

តើមានកត្តាអ្វីខ្លះជួយឱ្យតម្លៃមាសនៅកម្ពុជាហក់ឡើងដល់ជិត២ពាន់៥រយក្នុង១តម្លឹងនៅមួយរយៈចុងក្រោយនេះ?


តម្លៃមាសនៅកម្ពុជា បានហក់ឡើងថ្លៃជាបន្តបន្ទាប់នៅពីរសប្តាហ៍ចុងក្រោយនេះ ពោលគឺបច្ចុប្បន្នមាសមួយតម្លឹងលក់ចេញក្នុងតម្លៃជិត២ពាន់៥រយដុល្លារ កើនឡើងជិត១០០ដុល្លារ បើធៀបនឹងតម្លៃលក់ចេញកាលពីពីរសប្តាហ៍មុន។ បើតាមអាជីវករលក់មាសពេជ្រ និងអ្នកជំនាញទីផ្សារជួញដូរមាស ការកើនឡើងតម្លៃមាសនៅកម្ពុជានេះ កើតឡើងក្រោយមានបារម្ភពីឥទ្ធិពលនៃការរីករាលដាលនៃសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាមាស គួបផ្សំការធ្លាក់ថ្លៃលុយដុល្លារក្រោយធនាគារកណ្តាលអាម៉េរិកប្រកាសពីការកាត់បន្ថយអត្រាការប្រាក់ និងការបង្កើនការទិញមាសរបស់ឈ្មួញធំលើពិភពលោក។
ទីផ្សារមាស
ដោយ

ម្ចាស់ហាងមាសពេជ្រទីមង្គល កត់សម្គាល់ឃើញថា តម្លៃមាសនៅកម្ពុជា បានហក់ឡើងថ្លៃខ្ពស់ជាបន្តបន្ទាប់នៅពីរសប្តាហ៍ចុងក្រោយនេះ ជាក់ស្តែងហាងឆេងមាសនៅហាងរបស់លោកលក់ចេញ១តម្លឹងជិត២ពាន់៥រយដុល្លារ កើនឡើងជិត១០០ដុល្លារ ក្នុង១តម្លឹង បើធៀបនឹងតម្លៃលក់ចេញកាលពីពីរសប្តាហ៍​មុន។ ការកើនឡើងតម្លៃមាសនេះត្រូវបានម្ចាស់ហាងមាសរូបនេះវាយតម្លៃថា អាចបណ្តាលមកពីមាសនៅលើទីផ្សារអន្តរជាតិ មានតម្រូវការច្រើន គួបផ្សំបញ្ហាសង្រ្គាម និងបញ្ហានយោបាយនៅលើពិភពលោកបានរាំងខ្ទប់ការបញ្ចេញមាសទៅលើទីផ្សារ ដែលបណ្តាលឱ្យតម្លៃមាសកើនឡើង។ យ៉ាងណាក៏ដោយអាជីវករលក់មាសពេជ្ររូបនេះជឿជាក់ថា តម្លៃមាសនៅកម្ពុជានឹងមានការប្រែប្រួលបន្ថែមនាពេលខាងមុខនេះ។ ជាការកត់សម្គាល់របស់អាជីវកររូបនេះ ការកើនឡើងតម្លៃមាសនៅកម្ពុជា អាចមានរយៈពេលខ្លីតែប៉ុណ្ណោះ តែការឡើងថ្លៃមានសន្ទុះលឿនជាងការធ្លាក់ចុះ។

ពាក់ព័ន្ធតម្លៃមាសកើនឡើងនេះដែរ លោកបណ្ឌិត ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី បានគូសបញ្ជាក់ថា តម្លៃមាសនៅកម្ពុជា និងពិភពលោក ពិតជាបានហក់ឡើងថ្លៃខ្ពស់ពិតមែននៅរយៈពេលពីរសប្តាហ៍មកនេះ ខណៈនៅដើមខែធ្នូ នេះ តម្លៃមាសបានហក់ឡើងខ្ពស់ខ្លាំងដល់ជាង២ពាន់៥រយដុល្លារក្នុង១តម្លឹងឯណោះ ដែលតម្លៃនេះមិនធ្លាប់មានពីមុនមកនោះទេ។ ប៉ុន្តែបច្ចុប្បន្នតម្លៃមាសហាក់បានធ្លាក់ចុះបន្តិចមកនៅត្រឹមជិត២ពាន់៥រយដុល្លារ ក្នុង១តម្លឹងប៉ុណ្ណោះ។ បើតាមអ្នកជំនាញទីផ្សារជួញដូរមាសរូបនេះ មានកត្តាដែលជំរុញឱ្យតម្លៃមាសនៅកម្ពុជា ក៏ដូចជាលើពិភពលោកហក់ឡើងថ្លៃខ្ពស់ គឺដោយសារឥទ្ធិពលនៃសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសបានផ្ទុះឡើងខ្លាំងម្តងទៀត គួបផ្សំតម្លៃប្រាក់ដុល្លារហាក់មានទំនោរធ្លាក់ចុះ ខណៈអ្នកវិនិយោគមាសធំៗនៅលើទីផ្សារអន្តរជាតិ បានបង្កើនការបញ្ជាទិញមាសកាន់តែច្រើន ដែលធ្វើឱ្យតម្លៃមាសឡើងដល់កម្រិតខ្ពស់។ តែយ៉ាងណាអ្នកជំនាញរូបនេះជឿជាក់ថា ក្រោយអ្នកវិនិយោគទាំងនោះបានកាត់ប្រាក់ចំណេញរបស់ពួកគេរួចរាល់ នោះតម្លៃមាសអាចនឹងធ្លាក់ចុះមកវិញ។

បើតាមការវាយតម្លៃរបស់លោកបណ្ឌិត ឡុង សំណាង ស្ថិតក្នុងស្ថានភាពនាពេលបច្ចុប្បន្ននេះ លោកជឿជាក់ថា តម្លៃហាងឆេងមាសនឹងនៅតែបន្តកើនឡើងដដែល ក៏ប៉ុន្តែគ្រាន់តែសន្ទុះនៃកំណើននេះអាចនឹងយឺតជាងប៉ុន្មានថ្ងៃមុនបន្តិច៕

None



អត្ថបទបន្ទាប់


តើមន្ត្រីសង្គមស៊ីវិល និងអ្នកជំនាញមានការយល់ឃើញបែបណាចំពោះគោលនយោបាយជួយជនក្រីក្ររបស់រដ្ឋាភិបាលអាណត្តិថ្មី?

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តនូវ «គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំស្ដីពីក្របខ…

វិបត្តិសកល និងបញ្ហាក្នុងស្រុកបន្តទាញទម្លាក់បរិមាណនាំចេញកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ

មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា វិបត្តិកូវីដ-១៩ និងវិបត្តិ សង្គ្រាមដែលបានកើតឡើងជាបន្តបន្ទាប់ គួបផ្សំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ