អត្រាការប្រាក់កម្ចី​នៅប្រទេសថៃ

ធនាគារថៃ ចាប់ផ្ដើមបញ្ចុះអត្រាការប្រាក់កម្ចី សម្រាប់អតិថិជន


ធនាគារពាណិជ្ជធំៗរបស់ថៃមួយចំនួន បានចាប់ផ្ដើមអនុវត្តតាមសេចក្ដីប្រកាសរបស់ធនាគារកណ្ដាលថៃ ក្នុងការបញ្ចុះអត្រាការប្រាក់ឥណទានសម្រាប់អតិថិជនពិសេសសហគ្រាសធុនតូច និងមធ្យម។ ធនាគារទាំងនោះ បានបញ្ចុះអត្រាការប្រាក់កម្ចីប្រភេទកម្ចីរាយ ឬហៅកាត់ថា MRR ០,២៥% ដែលធ្វើឲ្យអត្រាការប្រាក់កម្ចីដែលធ្លាប់មានជាង ៧% ធ្លាក់មកនៅត្រឹមជាង៦%វិញ។ នេះបើតាមសារព័ត៌មាន The Nation របស់ថៃ។
ធនាគារថៃ ចាប់ផ្ដើមបញ្ចុះអត្រាការប្រាក់កម្ចី សម្រាប់អតិថិជន (រូបភាព៖ https://www.thaiembassy.com)
ដោយ

ការ​តម្រូវ​ឲ្យ​មានការ​កាត់បន្ថយអត្រា​ការប្រាក់នេះ គឺ​ត្រូវបានគេ​ដឹងថា ធ្វើឡើង​ស្របទៅតាម​គោលនយោបាយ​ ដើម្បី​ជួយដល់​សហគ្រាស​ខ្នាតតូច និងមធ្យម ក្នុងការ​បង្កើននូវភាព​ប្រកួតប្រជែង ក៏ដូចជាគាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចថៃផងដែរ។

ធនាគារពាណិជ្ជធំៗ​ដែលបាន​ចាប់ផ្ដើមអនុវត្ត​កាត់បន្ថយ​អត្រាការប្រាក់​កម្ចី​តាម​ការប្រកាស​របស់ធនាគារ​កណ្ដាល​ថៃនោះមានដូចជា ធនាគារ​កសិកន ធនាគារក្រុងស្រ៊ី ធនាគារបាំងកក និងធនាគាស្យ៉ាមពាណិជ្ជ​។ ធនាគារទាំង៤ នេះត្រូវបានគេដឹងថា គឺជា​ធនាគារ​ធំជាងគេ​បំផុត​នៅប្រទេសថៃ ដោយបាន​ចាប់ផ្ដើមអនុវត្ត​កាត់បន្ថយ​អត្រាការប្រាក់​កម្ចី​ប្រភេទ អត្រាកម្ចីរាយ ឬហៅថា MRR ០,២៥% ចាប់ពីថ្ងៃទី ១៥ សីហានេះ តទៅ។ 

ក្រៅពីធនាគារ​ទាំង៤ខាងលើនេះ ធនាគារ​លំនៅដ្ឋានរដ្ឋាភិបាល GHB ដែលគ្រប់គ្រង​ដោយរដ្ឋថៃ ក៏បាន​ប្រកាស​ថា នឹង​កាត់បន្ថយ​អត្រាការប្រាក់​កម្ចី​របស់ខ្លួន ប្រមាណ ០,១២៥ ភាគរយផងដែរ ដោយនឹងត្រូវ​ចាប់ផ្ដើម​អនុវត្ត​ចាប់ពីថ្ងៃទី​១៦ ខែ​សីហានេះតទៅ។

បន្ទាប់ពីមាន​ការ​កាត់បន្ថយ​អត្រាការប្រាក់កម្ចី​រួចមកឃើញថា អត្រាការប្រាក់​របស់ធនាគារ​ទាំងនោះ បាន​ថយចុះពី​៧,១២% មកនៅតែ ៦,២៥% ទៅ ៦,៨៧% ប៉ុណ្ណោះ​ក្នុងមួយឆ្នាំ។

សូមបញ្ជាក់ថា ការផ្លាស់ប្តូ​នូវអត្រាការប្រាក់​របស់ធនាគារ​ធំៗ​របស់ថៃនេះ គឺធ្វើឡើង​ស្របទៅនឹង​សេចក្ដីសម្រេច​របស់​ធនាគារកណ្ដាល កាលពីថ្ងៃទី ៧ សីហា​កន្លងទៅថ្មីៗនេះ។

លោក Predee Daochai ប្រធានក្រុមប្រឹក្សា​ភិបាល​ធនាគារ កសិកន ថៃ បាន​ប្រាប់សារព័ត៌មាន​ក្នុងស្រុកថា គោលបំណង នេះនៃការកាត់​បន្ថយ​អត្រា​ការប្រាក់កម្ចីនេះ គឺដើម្បីបន្ធូរបន្ថយ​បន្ទុក​ដល់​សហគ្រាសធុនតូច និងមធ្យម និង​អតិថិជន​រាយ​របស់ខ្លួន។ 

តួយ៉ាង បន្ទាប់​ពី មានការកាត់បន្ថយ​អត្រាការប្រាក់ ០,២៥% រួច​មកឃើញថា អត្រាការប្រាក់​កម្ចី​របស់​ធនាគារ​កសិកនថៃ បាន​ថយចុះពី ៧,១២% មកនៅ​ត្រឹម​៦,៨៧%វិញ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សមាគមរោងចក្រកាត់ដេរកម្ពុជា ជំរុញ​សហភាពអឺរ៉ុបជាថ្មី «មេត្តាកុំដក EBA»

ព័ត៌មាន
សមាគមរោងចក្រកាត់ដេរកម្ពុជា នៅថ្ងៃទី១៣ សីហា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីប្រកាសព័ត៌មានថ្មីមួយទៀតរបស់ខ្លួន ដោយបានជំរុញឲ្យសហភាពអឺរ៉ុប មេត្តា…

គណៈកម្មការមូលបត្រកម្ពុជា ក្រើនរំឭកពលរដ្ឋប្រយ័ត្នចាញ់បោក ជនឆបោកដើរប្រមូលទុន រកស៊ីចូលហ៊ុនគ្នា

ព័ត៌មាន
គណៈកម្មការមូលបត្រកម្ពុជា បានអំពាវនាវសារជាថ្មីម្ដងទៀត ឲ្យសាធារណជនទាំងអស់ ប្រយ័ត្នចាញ់ការឆបោកបុគ្គល ឬក្រុមហ៊ុនមួយចំនួន ដែលកន្លងមកបានចេញផ្ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ