កំណើនសេដ្ឋកិច្ចឥណ្ឌានៅតែនាំមុខចិន

កំណើនសេដ្ឋកិច្ចឥណ្ឌានៅតែនាំមុខចិន បើទោះជាមានថមថយមកនៅត្រឹម ៤,៤% កាលពីត្រីមាសចុងក្រោយនេះក្ដី


តួលេខផ្លូវការបានបង្ហាញនៅថ្ងៃទី ០១ខែមីនានេះថា អត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌាបានថមថយមកនៅត្រឹម ៤,៤% នៅក្នុងត្រីមាសទី៣នៃឆ្នាំសារពើពន្ធបច្ចុប្បន្ន ពោលគឺមានទាបជាងការព្យាករពីមុន ដែលរំពឹងថានឹងមានដល់ ៤,៦%។ បើទោះជាយ៉ាងនេះក៏ពិតមែន ប៉ុន្ដែ កំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌាកំពុងតែនាំមុខទៅលើគូប្រជែងនៅក្នុងតំបន់របស់ខ្លួន គឺមហាយក្សចិនហើយនៅពេលនេះ ដ្បិតថា ចិនហាក់ជួបបញ្ហាប្រឈមច្រើន ខណៈសេដ្ឋកិច្ចក៏មានកំណើនយឺតផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei Asia។
កំណើនសេដ្ឋកិច្ចឥណ្ឌានៅតែនាំមុខចិន បើទោះជាមានថមថយមកនៅត្រឹម ៤,៤% កាលពីត្រីមាសចុងក្រោយនេះក្ដី
ដោយ

កំណើនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសឥណ្ឌាសម្រាប់រយៈពេលពីខែតុលា ដល់ ខែធ្នូឆ្នាំមុន បានស៊ីគ្នានឹងការប៉ាន់ប្រមាណរបស់ធនាគារកណ្ដាលរបស់ឥណ្ឌាដែលបានព្យាករថានឹងមានអត្រាកំណើន ៤,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីមួយឆ្នាំមុននេះ។ ប៉ុន្ដែ វាហាក់មានទាបជាងអ្វីដែលជាការយល់ឃើញពីសេដ្ឋវិទូចំនួន ៤២ នាក់ ដែលត្រូវបានសារព័ត៌មានរ៉យទ័រធ្វើការស្ទង់មតិ ដោយពួកគេបានផ្តល់ការព្យាករថានឹងមានជាមធ្យម ៤,៦%។

អត្រាកំណើនសេដ្ឋកិច្ចឥណ្ឌាបានថមថយចាប់តាំងពីមានការកែប្រែក្នុងអត្រា ១៣,២% សម្រាប់ត្រីមាសសារពើពន្ធដំបូងចាប់ពីខែមេសា ដល់ខែមិថុនា ហើយតួលេខសម្រាប់ខែកក្កដា ដល់ខែកញ្ញាមានចំនួន ៦,៣%។ ចំណែកនៅក្នុងអំឡុងខែតុលា ដល់ខែធ្នូកាលពីឆ្នាំមុនគឺ GDP របស់ប្រទេសអាស៊ីខាងត្បូងមួយនេះបានកើនឡើង ៥,២%។ នេះបើយោងតាមតួលេខចុងក្រោយដែលបានបង្ហាញថ្មីៗនេះ។

ទោះជាយ៉ាងណាក៏ដោយ ឥណ្ឌានៅតែជាប្រទេសមួយដែលមានសេដ្ឋកិច្ចដំណើរការល្អប្រសើរមួយនៅក្នុងពិភពលោក ដោយរដ្ឋាភិបាលឥណ្ឌាបានរក្សាការព្យាករប្រចាំឆ្នាំសារពើពន្ធរបស់ខ្លួនក្នុងអត្រាកំណើន ៧% បន្ទាប់ពីមានអត្រាល្អប្រសើរ ៩,១% សម្រាប់ឆ្នាំសារពើពន្ធ២០២១-២០២២។

តួលេខកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំសារពើពន្ធរបស់ឥណ្ឌានេះ គឺនៅតែបង្ហាញពីកំណើននាំមុខ បើធៀបនឹងសេដ្ឋកិច្ចរបស់មហាយក្សចិនក្នុងអត្រាកំណើនត្រឹមប្រមាណ ៣% កាលពីឆ្នាំ២០២២។

អ្នកជំនាញមួយនេះនៅសាកលវិទ្យាល័យសេដ្ឋកិច្ចនៅទីក្រុង Bengaluru នៅប្រទេសឥណ្ឌាបានយល់ស្របថា ប្រទេសឥណ្ឌាធ្វើបាន«ល្អច្រើនជាង»ប្រទេសចិន ដោយចង្អុលបង្ហាញថា ការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងខ្លាំងមួយរយៈពេលចុងក្រោយរបស់ចិននេះ ហាក់ដូចជាបណ្តាលមកពី«ការបិទខ្ទប់ដ៏តឹងរ៉ឹងបំផុតនៃជំងឺកូវីដ១៩»។

លោក Devendra Kumar Pant ប្រធានសេដ្ឋវិទូនៅអង្គភាពស្រាវជ្រាវ India Ratings and Research បានពន្យល់ថា ប្រទេសឥណ្ឌាគឺពឹងផ្អែកខ្លាំងទៅលើរឿងតម្រូវការក្នុងស្រុក ចំណែកឯប្រទេសចិនវិញ គឺជាប្រទេសដែលពឹងផ្អែកសេដ្ឋកិច្ចរបស់ខ្លួនទៅលើការនាំចេញ។

លោក Pant បានកត់សម្គាល់ថា បណ្តាប្រទេសដែល«មិនសូវពាក់ព័ន្ធ»នឹងអ្វីដែលបានកើតឡើងនៅក្នុងឆាកពិភពលោកដូចជាសង្រ្គាមដែលកំពុងបន្តនៅអ៊ុយក្រែនជាដើម គឺមិនសូវជារងផលប៉ះពាល់ខ្លាំងនោះឡើយ។ លោកបានប្រាប់សារព័ត៌មាន Nikkei ថា វាគ្មានអ្វីគួរឱ្យសង្ស័យទេដែលឥណ្ឌាធ្វើបានល្អជាងប្រទេសចិនបែបនេះដោយលោកសង្កត់ធ្ងន់ថា ប្រទេសដែលពឹងផ្អែកលើតម្រូវការខាងក្រៅបានប្រឈមមុខនឹង«បញ្ហាកាន់តែច្រើន»៕




អត្ថបទបន្ទាប់


តើអាមេរិកបោះដៃជួយអ្វីខ្លះដល់ប្រទេសតំបន់អាស៊ីកណ្ដាល ដើម្បីកាត់បន្ថយការពឹងផ្អែកលើរុស្ស៊ី?

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃអង្គារ ២៨ កុម្ភៈ បានសន្យាថា សហរដ្ឋអាមេរិកនឹងជួយធានាគាំទ្រសម្រាប់ប្រទេសនៅអាស៊ីកណ្តា…

អ័រគីដេ ដឹរ៉ូយាល់ ប្រកាសបើកដំណើរការសាកល្បង នូវក្លឹបហាត់ប្រាណស្ទីម សាវណា អាងហែលទឹក ដើម្បីធ្វើអោយអតិថិជនកាន់តែងាយស្រួលក្នុងការរស់

ព័ត៌មាន
បន្ទាប់ពីការរង់ចាំមួយរយៈពេលកន្លងមក ទីបំផុតការវិនិយោគមួយនេះ បានចេញជារូបរាង តាមផែនការបានកំណត់ដោយក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន Ork…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ