ទីផ្សារមាស

តម្លៃមាស នៅវៀតណាម បំបែកកំណត់ត្រា២ដងក្នុង១ថ្ងៃឈានដល់ជាង៤,៩០០ដុល្លារអាម៉េរិក ក្នុង១តម្លឹងគួរឱ្យភ្ញាក់ផ្អើល


ហាងឆេងដុំមាសនៅប្រទេសវៀតណាម កាលពីថ្ងៃសុក្រ សប្ដាហ៍មុន បានហក់ឡើងខ្លាំងឈានដល់កម្រិតបំបែកកំណត់ត្រាដល់ទៅ២ដងក្នុងថ្ងៃតែមួយ ពោលគឺបានហក់ឡើងខ្ពស់រហូតដល់ទៅជាង៤,៩០០ដុល្លារអាម៉េរិកក្នុងមួយតម្លឹងគួរឱ្យភ្ញាក់ផ្អើល ក្រោយពីបានបំបែកកំណត់ត្រានៅពេលព្រឹកថ្ងៃដដែល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
ទីផ្សារមាស
ដោយ

កាលពីថ្ងៃសុក្រ សប្ដាហ៍មុន ហាងឆេងដុំមាសនៅប្រទេសវៀតណាម ដែលជាធម្មតាខ្ពស់ជាងហាងឆេងនៅលើទីផ្សារទូទាំងពិភពលោកបានហក់ឡើងខ្លាំងឈានដល់កម្រិតបំបែកកំណត់ត្រាដល់ទៅ២ដងក្នុងថ្ងៃតែមួយឡើងដល់ទៅ៤,៩០៨ដុល្លារអាម៉េរិកក្នុងមួយតម្លឹងគួរឱ្យភ្ញាក់ផ្អើល ក្រោយពីបានបំបែកកំណត់ត្រានៅពេលព្រឹកថ្ងៃដដែល។ មាសដុំនៅទីផ្សារប្រទេសវៀតណាម បានហក់ឡើងខ្លាំងជាបន្តបន្ទាប់រហូតដល់ទៅ៥៣,៥% គិតចាប់ពីដើមឆ្នាំ២០២៥ ហើយពេលនេះហាងឆេងដុំមាសនៅវៀតណាមខ្ពស់ជាងហាងឆេងនៅលើទីផ្សារពិភពលោករហូតដល់ទៅជាង៧៧០ដុល្លារអាម៉េរិកក្នុងមួយតម្លឹង។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗបានឱ្យដឹងថា នៅលើទីផ្សារពិភពលោក ហាងឆេងមាសកាលពីថ្ងៃសុក្រ សប្ដាហ៍មុនបានធ្លាក់ថ្លៃ។ ទន្ទឹមនេះ ក្រុមអ្នកវិភាគនៅធនាគារអាម៉េរិក Bank of America បានព្យាករគួរឱ្យកត់សម្គាល់ថា ហាងឆេងមាសនៅលើទីផ្សារពិភពលោកអាចនឹងហក់ឡើងរហូតដល់៤ពាន់ដុល្លារអាម៉េរិក ក្នុងមួយអោន ឬ៤ពាន់៨៧៨ដុល្លារអាម៉េរិកក្នុងមួយតម្លឹងនៅត្រឹមពាក់កណ្ដាលឆ្នាំ២០២៦៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើសិស្សប្រលងបាក់ឌុបធ្លាក់គួររៀនថ្នាក់ទី១២ បន្ត ឬរៀនបរិញ្ញាបត្ររង ឬរៀនជំនាញវិជ្ជាជីវៈ?

ជាធម្មតាការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប តែងតែមានអ្នកទទួលបានលទ្ធផលល្អ និងអ្នកមិនទទួលបានលទ្ធផលល្អ ឬអាចនិយាយថា អ្នកធ្លាក់មិនអា…

ក្រោយលោកស្រី ផែថងថាន ខ្ទាតចេញពីតំណែង គណបក្សភឿថៃ កំពុងខ្នះខ្នែងស្វែងរកការគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីថ្មី ពីគណបក្សប្រជាជនថៃ

ក្រោយគណបក្សភឿថៃ បាត់បង់នាយករដ្ឋមន្រ្តី២រូបក្នុងអំឡុងពេលនៃការកាន់អំណាចប្រមាណជា២ឆ្នាំ បច្ចុប្បន្នគណបក្សនេះកំពុងស្វះស្វែងរកការគាំទ្របេក្ខជននាយក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ